.........
ងាកមកអ្នកខាងនេះវិញ ពេលនេះគឺសម្ងំនៅក្នុងផ្ទះ មិនដឹងថាចេញទៅណា ធុញក៏ធុញ ណាមួយថេយ៉ុងមិននៅ គេក៏គ្មានអីត្រូវចេញពីផ្ទះទៅអង្គុយលេងផ្ទះរបស់ថេយ៉ុងទៀតដែរ ។ ជុងហ្គុកចុះមកខាងក្រោម ឃើញប៉ានាយអង្គុយលើសាឡុង ផ្ដោតលើកាសែតនៅនឹងដៃ ទើបចូលទៅរកគាត់ ។
"លោកប៉ា!"
"អង្គុយសិនមកកូន"លោកចនឃើញនាយកម្លោះដើរមកក៏ហៅឲ្យនាយអង្គុយ ជុងហ្គុកក៏ព្រមអង្គុយតាម ។ លោកចនដាក់កាសែតចុះពីដៃ មុននឹងងើបមុខមកនិយាយជាមួយនាយ
"ពីរថ្ងៃទៀត ប៉ានឹងម៉ាក់នឹងឡើងទៅអង់គ្លេស១ខែ ទាក់ទងនឹងការធ្វើមុខជំនួញច្នៃត្បូងពេជ្ររបស់យើង កូនចង់ទៅជាមួយនឹងប៉ាម៉ាក់ដែរឬអត់?"
"ខ្ញុំប្រហែលទៅមិនបានទេលោកប៉ា"
"ហ៊ឹម!...តាមចិត្តកូនទៅចឹង"
"លោកប៉ា!...អញ្ចឹងខ្ញុំសុំទៅក្រៅសិនហើយ"
"ទៅចុះ តែកុំនៅយប់ជ្រៅពេក"លោកចននិយាយរួច ជុងហ្គុកក៏ចេញទៅ គេមិនចង់នៅបន្ទប់ទេ វាធុញថប់ខ្លាំងពេក ទៅក្រៅទោះមិនដឹងថាត្រូវទៅណា តែក៏ប្រសើរជាងនៅតែក្នុងផ្ទះដែរ ។
..........
ជុងហ្គុកបើកឡានទៅជារឿយៗមិនដឹងគោលដៅច្បាស់លាស់ គ្រាន់តែចង់ចេញឲ្យផុតពីផ្ទះបំបាត់ភាពស្មុគស្មាញ ។ រាងក្រាស់បើកឡានបណ្ដើរមើលនេះមើលនឡបណ្ដើរ នេះបើមានថេយ៉ុងនៅជាមួយ គេប្រាកដជាមិនអផ្សុកចឹងដែរ យ៉ាងណាក៏មានថេយ៉ុងនិយាយរំខាន និងនាំគេនិយាយនេះនិយាយនោះ ។ ទូរស័ព្ទនៅក្បែរខ្លួនរោទ៍ ទើបជុងហ្គុកដាស់កាសសៀតនឹងត្រចៀក រួចចុចទទួលតាមក្រោយ ។
(ជុងហ្គុក! គឺយើង)ជីមីន
(ឯងមានអីឬ?ទើបខលមកយើងបែបហ្នឹង?)
(ឯងទំនេរទេ? មកក្លឹបបងប្រុសយើងបន្ដិចមក)ជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ឡើង ដែលសុខៗជីមីនខលឲ្យគេទៅក្លឹប តែបើទៅទីនោះក៏ល្អដែរ ផឹកស្រាអាចនឹងបំបាត់ភាពស្មុគ ។
(បាន! ផ្ញើរទីតាំងមក)ជុងហ្គុកក៏ឆ្លើយយល់ព្រម ប្រព័ន្ធទូរស័ព្ទក៏កាត់ផ្ដាច់ បន្ដិចក្រោយ មានសារលោតមក ជុងហ្គុកទាញមកមើល រួចក៏បើកសំដៅទៅគោលដៅដែលបានកំណត់ ។
@ក្លឹប
ជុងហ្គុកបើកឡានមកមុខក្លឹប រួចក៏បោះជំហានចូលទៅខាងក្នុងរកមិត្តរបស់ខ្លួន ។
"ជុងហ្គុក! ខាងនេះ"ជីមីនបក់ដៃហៅរាងសង្ហារដែលដើរចូលមក មិនចាំយូរជុងហ្គុកក៏ចូលទៅកន្លែងដែលជីមីនអង្គុយ ក្រោមក្រសែរភ្នែកស្រែកឃ្លានរបស់ស្រីៗនៅក្នុងក្លឹប តែគេមិនចាប់អារម្មណ៍ឡើយ ចង់មើលមកដូចត្របក់គេទៀត ក៏ជុងហ្គុកមិនយកភ្នែកមើលផង ។
"ហៅយើងមកមានអីហ្ហេស?"នាយក្រាស់ទម្លាក់ខ្លួនអង្គុយលើសាឡុងអង្គុយក្បែរជីមីន តែភ្នែកក៏ប្រទាក់ភ្នែកនឹងរាងក្រាស់ម្នាក់ទៀតកំពុងគេងលើសាឡុង ដោយសារមុននេះមិនបានចាប់អារម្មណ៍ ទើបមិនបានឃើញ ។
"ជួយយើងបន្ដិចទៅណា!...ជួយនាំគេទៅផ្ទះ"ជីមីននិយាយដោយទឹកមុខអង្វរក គេនឹកមិនឃើញនរណាដែលអាចជួយគេបានឡើយ ក្រៅពីជុងហ្គុកឡើយ គេមិនចង់ជូនស៊ូហ្គាទៅផ្ទះនាយទៀតទេ តែបងប្រុសរបស់គេចេះតែពឹងសុំឲ្យគេជូនទៅតែរហូត ។
"ហេតុអីឯងមិនជូនគេទៅ?"ជុងហ្គុកលើកចិញ្ចើមឡើង ខណ:ដែលមើលដឹងថាអ្នកដេកនោះជានរណា នាយកំពុងតែមិនចូលចិត្ត និងមិនសូវត្រូវគ្នានឹងរាងក្រាស់ផង មកឲ្យនាយជូនទៅទៀត ។
"បើយើងជូនទៅដដែល ចាំបាច់ខលឲ្យឯងមកធ្វើអី? យើងមិនសូវចូលចិត្តគេ តែបងប្រុសយើងបង្ខំ"
"ហើយឯងគិតថាយើងចូលចិត្តមនុស្សម្នាក់ហ្នឹងហ្ហេស? គេដណ្ដើមមនុស្សដែលយើងស្រឡាញ់ ឯងគិតថាយើងចូលចិត្តគេឬ? យើងមិនជូនទៅទេ"ជុងហ្គុកទាញដបស្រាយកមកអកផឹកក្អឹកៗឈឺចិត្តមិនស្ទើរពេលនឹកឃើញរឿងទាំងអស់ ចំណែកអ្នកដែលអង្គុយស្ដាប់ បែរជាចំហមាត់តបលែងកើត ព្រោះគាំងនឹងប្រយោគដែលជុងហ្គុកនិយាយមុននេះ ។
"ឯងនិយាយមានន័យថាមិច?"ជីមីនសួរទាំងមិនយល់ ដណ្ដើមមនុស្សដែលនាយស្រឡាញ់ចឹងហ្ហេស? គេខំគិតថាស៊ូហ្គាប្រហែលជាស្រឡាញ់គេទើបខំតាមគេជាប់រាល់ថ្ងៃ តែចុងក្រោយនៅមានអ្នកផ្សេងទៀតដែលគេស្រឡាញ់ ចឹងគេមកតាមខ្លួនធ្វើអី?
"គេនឹងថេយ៍ជាសង្សារគ្នា"ជុងហ្គុកឆ្លើយទាំងមិនងាកមុខមើលជីមីន ដបស្រានៅនឹងដៃលើកអកយកៗ គិតដល់រឿងនេះ គេពិតជាខឹងនឹងខ្លួនឯងខ្លាំងណាស់ ។
"ឯងនិយាយពិតហ្ហេស?"
"មិនពិត"សម្លេងឆ្លើយកាត់របស់ស៊ូហ្គាក៏បន្លឺឡើង មុននឹងរាងកាយគេងើបពីលើសាឡុងអង្គុយជិតរាងតូច ។ មុននេះគេមិនបានស្រវឹងទេ គ្រាន់តែចង់ឲ្យជីមីនជូនគេទៅផ្ទះ នៅជាជីមីនតែពីរនាក់ ទើបគេធ្វើពុតជាស្រវឹង តែក៏ត្រូវមកស្ដាប់ឮរឿងដែលយល់ច្រលំទៅវិញ ។
TO BE CONTINUED.....
LOVE ALL READERS ✨💙
-Haemin-
VOUS LISEZ
💔មិត្តភក្ដិ💔 [Completed ✅]
Roman d'amourមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ១២: គេនឹងថេយ៍ជាសង្សារគ្នា
Depuis le début
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)