ភាគ៩ : ពួកយើងអាចត្រឡប់ទៅដូចដើមបានទេ?

Start from the beginning
                                        

     "ឯងកើតអី? ហេតុអីភ្នែកក្រហមម្ល៉េះ?"ជីមីនសួរឡើងក្រោយឃើញភ្នែករបស់មិត្តឡើងក្រហម ជុងហ្គុកក្រវីក្បាល រួចក៏ដើរចេញទៅដោយមិនតបអ្វីមួយម៉ាត់ នាយតូចបានត្រឹមឈរអេះក្បាលខ្លួនតិចៗទាំងមិនយល់សាច់ការអ្វីសោះ

     "ជីមីនហ្យុង!...ហេតុអីមកឈរទីនេះ?"ភ្លាមនោះថេយ៉ុងនិងស៊ូហ្គា ក៏ដើរមកដល់ ឃើញជីមីនឈរធ្វើមុខឆ្ងល់ម្នាក់ឯងទើបសួរ

     "គឺ...មិញនេះបងឃើញជុងហ្គុកដើរចេញទៅ នៅមានភ្នែកក្រហមទៀត បងសួរវាតែវាមិនឆ្លើយសោះ"ជីមីននិយាយតាមអ្វីដែលគេឃើញ តែក៏លួចជ្រួញចិញ្ចើម ពេលឃើញស៊ូហ្គានៅជាមួយថេយ៉ុងដែរ នេះពួកគេស្គាល់គ្នាដែរឬ?

     "ហឹុម...ចឹងខ្ញុំទៅមើលគេសិន មកពីផ្ទះមិនទាន់បាននិយាយគ្នាបានដប់ម៉ាត់នៅឡើយ"ដោយឃើញស៊ូហ្គាញាក់ភ្នែកបន្ដិច ទើបថេយ៉ុងដឹង ហើយក៏បើកឱកាសឲ្យពួកគេនៅតែពីរនាក់ មុននេះ ស៊ូហ្គាបានប្រាប់គេហើយក៏មានពឹងឲ្យគេជួយខ្លួនខ្លះៗដែរ ។ បន្ទាប់ពីនិយាយហើយ ថេយ៉ុងក៏ដើរចេញទៅ ជីមីនប្រុងដើរទៅដែរ តែស៊ូហ្គាចាប់ដៃរបស់គេជាប់ មិនឲ្យទៅបាន ទើបត្រូវរាងតូចបើកែវភ្នែកពិឃាធមករកភ្លាមៗ

     "មិននៅនិយាយជាមួយគ្នាសិនទេហ្ហេស?"

     "ទេ! ប្រញាប់ទៅថ្នាក់"

     "និយាយជាមួយថេហ៍ឡើងពិរោះស្ដាប់ ហេតុអីនិយាយជាមួយខ្ញុំគំរោះគំរើយម្ល៉េះ?"

     "ហេតុអីខ្ញុំត្រូវនិយាយពិរោះជាមួយលោកដែរ? ថេយ៉ុងជាមិត្តរបស់ខ្ញុំត្រូវនិយាយពិរោះអញ្ចឹងហើយ ចុះលោកឯងជាស្អី ដែលត្រូវឲ្យខ្ញុំនិយាយពិរោះជាមួយនោះ"ជីមីនតបប៉ោចៗ រមួលដៃចេញពីការរបស់នាយកម្លោះ មកចាប់ដៃចាប់ជើងកណ្ដាលវាល បើមាននរណាមកឃើញ ច្បាស់ជាគេយល់ច្រឡំហើយ

     "ជាអនាគតសង្សារ!...តែថា អនាគតប្ដីបានត្រូវ"អ្នកកម្លោះញាក់មុខញាក់ចិញ្ចើម បង្កើតជាភ្លើងកំហឹងឲ្យអ្នកម្ខាងទៀតក្ដៅងំចង់ឆេះ មកអនាគតសង្សារអនាគតប្ដីអី? ស្អប់មុខសឹងស្លាប់ទៅហើយ

     "អាតាឆ្កួត!..."ដោយឃើញថាគ្រូដើរទៅថ្នាក់ហើយ ជីមីនក៏មិនចង់តបតជាមួយគេបន្ត ប្រញាប់រត់ទៅថ្នាក់វិញ តែមុននឹងរត់ទៅ ក៏បន្សល់ប្រយោគក្រឺតខ្នាញ់មកដល់នាយក្រាស់ដែរ

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now