🔥នរកប្រទានស្នេហ៍🔥( ចប់ )

By BiiNa3

113K 6.1K 171

ថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូ... More

ភាគ១:គូរស្នេហ៍នរក
ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?
ភាគ៣:មនុស្សជាទីស្រលាញ់?
ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?
ភាគ៥: នាំប្រពន្ធទៅលេងឋានសួគ៌🔞
ភាគ៦: យករូបថតតាំងអោយប្រពន្ធមើល
ភាគ៧: ស្រីត្រឹមត្រូវឯណាមករកប្តីគេដល់ផ្ទះនោះ
ភាគ8: អតីតកាលដ៏សែនឈឺចាប់
ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់
ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង
ភាគទី១១: ហៅអ្នកណាហាន់នី?
ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ
ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី
១៤: ស្រាដាស់អារម្មណ៍🔞
ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន
១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?
ភាគទី១៧: ហេតុអីបានយំ?
ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក
ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?
ភាគទី២០: ស្រលាញ់បងម្តងទៀតណា
ភាគទី២១: លោកប្តីជើងល្អ
ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?
ភាគទី២៣: អ្នកទី៣
ភាគទី២៤: បងផ្តើមប្រែប្រួល
ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន
ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?
ភាគទី២៧: អ្នកណាផ្ញើសារមកនាង
ភាគទី២៨: បងទះកំផ្លៀងអូន??
ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន
ភាគទី៣០: បងជឿនាងតែបងមិនជឿអូន
ភាគទី៣១: ដង្ហើមចុងក្រោយ
ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់
សៀវភៅ
ភាគទី៣៣: មនុស្សពិការ??
ភាគទី៣៤: លែងលះ
ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ
ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ
ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ
ភាគទី៣៨: ប្រពន្ធរត់ចោល
ភាគទី៣៩: ការពិតគ្រប់យ៉ាង
ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត

1.5K 68 2
By BiiNa3

< ចោលម្សៀតអញ្ចឹងប្រពន្ធរត់ចោលត្រូវហើយ >

មិនអាណិតអាសូរប្អូនប្រុសកំសត់ដែលត្រូវប្រពន្ធរត់ចោល ប៉ុន្តែជុងហ្គីបែរដៀលប្អូនបន្ថែមធ្វើអោយអ្នកដែលកំពុងល្វីងនោះកាន់តែពុលក្ដួចលើសដើម។

< មិនជួយចូកមិនជួយចែវកុំនោមដាក់ទឹក >

នេះមែនទេទឹកចិត្តបងប្រុស? ឃើញប្អូនលេចលង់ក្នុងទឹកភ្នែកហើយបែរជាចាប់ជ្រមុជក្បាលប្អូនចូលថែមពិតជាបងប្រុសល្អកម្ររកបានមែន វេចអង្ករដើររកទៅបើមាន? ។

< យើងថាឯងគួរតែឈប់ស្វែងរកថេយ៉ុងទៅ ព្រោះបើគេមានចេតនាលាក់ខ្លួនពីរឯងហើយទោះគាស់ទីក្រុងទាំងមូលទៀតក៏នៅតែរកមិនឃើញដែរ >

< បើមិនអោយតាមរកចង់អោយខ្ញុំធ្វើយ៉ាងមិច? ដេកនឹកប្រពន្ធដល់ងាប់មែនទេ? >

មនុស្សនឹកប្រពន្ធសឹងដាច់ខ្យល់ស្លាប់ទៅហើយ អោយឈប់តាមរកងាយៗបានយ៉ាងមិច? បើដូច្នោះយកកាំភ្លើងមកបំបែកបេះដូងរបស់គេតែម្តងទៅល្អជាង។

< ធ្វើអោយគេព្រមបង្ហាញខ្លួនដោយខ្លួនឯងនោះអី >

< ....... >

ឃើញទឹកមុខស្លឺៗរបស់ប្អូនប្រុសធ្វើអោយអ្នកជាបងដង្ហើមធំបន្តិចនឹកហួសចិត្ត ឆ្លាតគ្រប់រឿងបែរមកល្ងង់រឿងស្នេហា ជុងហ្គីឱនមកខ្សឹបក្បែរត្រចៀករបស់ជុងគុកបានបន្តិច ស្នាមញញឹមនៃក្តីសង្ឃឹមក៏បង្ហាញឡើងលើបបូរមាត់របស់នាយសង្ហា មុននឹងស្ទុះក្រោកពីលើសាឡុង។

< អញ្ចឹងខ្ញុំទៅងូតសម្អាតខ្លួនសិនហើយ >

ជុងគុកឱនសម្លឹងមើលសភាពរបស់ខ្លួនទាំងខ្មាសៗ ពេលថ្ងៃក៏មមាញឹកក្នុងការតាមរកដំណឹងរបស់ប្រពន្ធយប់ឡើងក៏មកសម្ងំផឹកស្រាខូចចិត្ត មិនដឹងថាគេខានងូតទឹកប៉ុន្មានថ្ងៃទៅហើយទេ។

< កុំភ្លេចឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងឡើងដូចអ្នកជក់ថ្នាំហើយ >

ជុងហ្គីស្រែកប្រាប់ប្អូនប្រុសដែលរត់ឡើងបន្ទប់ទាំងក្រវីក្បាលតិចៗ រវល់តែខូចចិត្តរឿងប្រពន្ធភ្លេចគិតពីខ្លួនឯង បណ្តោយអោយខ្លួនធ្លាក់ដុនដាបដល់ថ្នាក់នេះ មើលចុះមុខស្លក់ភ្នែករូងបាត់អស់ភាពស្រស់សង្ហា មុខនេះបើមិនជក់ក៏លក់ដែរ។

_____

នៅក្នុងមន្ទីរពេទ្យ:

រាងកាយក្រាស់បស់ហូស៊ុកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែក្នុងបន្ទប់អ្នកជំងឺ មុខមាត់ស្រស់សង្ហាប្រែជាស្លេកស្លាំងហាក់គ្មានឈាមមួយដំណក់ រាងកាយធ្លាប់តែមាំមួនប្រែជាធ្លាក់ទ្រុឌទ្រោមស្គមស្គាំង នាយកំលោះដង្ហើមធំបន្តិចបន្ទាប់ពីនិយាយទូរស័ព្ទជាមួយនិងរាងតូចរួច ហូស៊ុកសម្លឹងមើលទូរស័ព្ទដែលស្ថិតនៅក្នុងដៃដែលមានបន្តោកខ្សែសឺរ៉ូមរបស់នាយ។

< សុំទោសថេយ៍! បងគ្មានបំណងកុហកអូនទេ >

ការពិតហូស៊ុកមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះអស់រយៈពេលជាង១ខែក៏ព្រោះតែជំងឺរបស់នាយកាន់តែដុនដាបខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាយបានរកឃើញថាខ្លួនឯងមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ បន្ទាប់ពីងើបពីសន្លប់ ( ហូស៊ុកក្លាយជាមនុស្សរុក្ខជាតិអស់រយៈពេល២ឆ្នាំបន្ទាប់ពីគេជួបគ្រោះថ្នាក់ចរាចរណ៍នោះ ) ពីដំបូងនាយក៏មិនចង់បង្ហាញខ្លួនម្តងទៀតដែរសុខចិត្តទុកឲ្យគ្រប់គ្នាគិតថានាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះចុះ មុនឬក្រោយនាយគង់តែស្លាប់ដដែលប៉ុន្តែក្រោយពីដឹងរកាំរកូសក្នុងគ្រួសាររបស់ថេយ៉ុងនាយក៏សម្រេចចិត្តត្រឡប់មកវិញ នាយមិនអាចឱបដៃឈរមើលមនុស្សដែលខ្លួនស្រលាញ់រងទុក្ខបានឡើយ បើរាងតូចថេយ៉ុងនៅមិនទាន់មានក្តីសុខ មិនទាន់មានសុភមង្គលពិតប្រាកដ នាយស្លាប់បិតភ្នែកមិនជិតឡើយ។

អូនមានទុក្ខបងមិនអាចឈរមើលធ្វើមិនដឹងមិនឮបានឡើយ ពេលវេលាចុងក្រោយនៃជីវិតរបស់បងគឺសម្រាប់ការពារអូន ដើម្បីមនុស្សជាទីស្រលាញ់របស់បង។

___________

សម្លេងជាន់ហ្វ្រាំងឡានបន្លឺឡើងពីមុខភូមិគ្រឹះ
ត្រកូលគីម មុននឹងរាងតូចថេយ៉ុងស្រវាទាញទ្វារបើចុះពីលើឡានដើរចូលទៅផ្ទះយ៉ាងរហ័សរកតែឆេលចុះទៅបើកទ្វារមិនទាន់ ព្រឹកមិញនេះឆេលបានមករកគេដល់ផ្ទះនឹងបានប្រាប់ពីរឿងរ៉ាវដែលជុងគុកធ្លាក់ខ្លួនឈឺធ្ងន់ក្រោកពីគ្រែលែងរួច ដោយសារតែការបារម្ភចិត្តស្រលាញ់ដែលនៅមាន ធ្វើអោយគេចិត្តមិនដាច់ប្រញាប់មករកមនុស្សដែលខ្លួនស្រលាញ់លែងខ្វល់ខ្វាយពីអ្វីទាំងអស់។

< ជុងគុក! នេះ?! >

បើកទ្វារបន្ទប់ភ្លាមអ្វីដែលរាងតូចឃើញមុនគេនោះគឺ រាងក្រាស់ដែលគេបារម្ភខំស្កាត់មកជួបបែរជាអង្គុយផឹកស្រានៅក្បែរបង្អួចធ្វើព្រងើយ សាច់ឈាមស្រស់ថ្លាមិនសមជាមនុស្សឈឺសូម្បីតែបន្តិច អញ្ចឹងមានន័យថាគ្រប់យ៉ាងវាជាល្បិចរបស់នាយកំហូចម្នាក់នេះហើយ។

< ថេយ៍!? >

ជុងគុកសែនត្រេកអរដល់ថ្នាក់ញញឹមមិនមាត់មិនជិត មុននឹងស្ទុះងើបដើរសម្តៅទៅរករាងតូចយ៉ាងលឿន បម្រុងនឹងទាញកាយតូចមកឱបទៅហើយប៉ុន្តែ..

ផ្លាច់!!

មុខសង្ហាត្រូវងាកទៅម្ខាងបន្ទាប់ពីមួយកំផ្លៀងជាការស្វាគមន៍ពីភរិយាជាទីស្រឡាញ់ អាហ្នឹងហើយលទ្ធផលពូកែបោកពេក។

< លោកបោកប្រាស់ខ្ញុំ!!!.. >

រាងតូចខឹងឡើងញ័រសាច់ទទ្រើតដល់ថ្នាក់ស្រក់ទឹកភ្នែកចំពោះជុងគុក ហេតុអីក៏យកអារម្មណ៍របស់គេមកលេងសើចបែបនេះ? ដឹងថាគេបារម្ភប៉ុណ្ណាទេពេលដែលទទួលដំណឹងថាជុងគុកធ្លាក់ខ្លួនឈឺនៅហ្នឹងគ្រែ តែមើលអ្វីដែលជុងគុកធ្វើចំពោះគេចុះ គ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់។

< បងសុំទោស!..បើបងមិនធ្វើបែបនេះអូនក៏មិនត្រឡប់មករកបងវិញដែរ!! >

ជុងគុកហាក់ដឹងខ្លួនខុសដែលលលេងនឹងអារម្មណ៍រាងតូចដូច្នេះ ប៉ុន្តែបើនាយមិនធ្វើបែបនេះគិតថារាងតូចព្រមត្រឡប់មករកនាយវិញឬ? គ្រប់យ៉ាងជាផែនការបងប្រុសរបស់នាយមុនពេលគាត់ត្រឡប់ទៅហុងកុងវិញ។

ដៃមាំស្រវាទាញកាយតូចមកឱបជាប់ក្នុងរង្វង់ដៃចង្កាស្រួចៗសង្កត់លើស្មាតូចស្រាលៗ កែវភ្នែកក៏រលីងរលោងរកកលចង់ស្រក់ទឹកភ្នែកដូចគ្នា។

< បងស្រលាញ់អូន..ស្រលាញ់ខ្លាំងណាស់.ពួកយើងដូចដើមវិញបានទេ..បងសន្យាមិនធ្វើឲ្យអូនឈឺចាប់ទៀតឡើយ! >

ស្តាប់សម្តីរបស់ជុងគុកហើយ រាងតូចផ្តើមអួលដើមក ទឹកភ្នែកស្រក់ចុះម៉ាត់ៗ មិនមែនគេមិនចង់ត្រឡប់មករួមរស់ជាមួយនឹងជុងគុកវិញឡើយ កំហុសគ្រប់យ៉ាងគេបានអត់ឱនឲ្យនាយអស់ទៅហើយ តែអ្វីដែលសំខាន់គេមិនចង់ឲ្យខ្មាសគេដែលប្រពន្ធពិការភ្នែកម្ខាងដូចជាគេឡើយ ខ្លាចមនុស្សគ្រប់គ្នាសើចចំអកមនុស្សដែលគេស្រលាញ់។

< បងមិនខ្មាសគេទេមែនទេ? ដែលមានប្រពន្ធពិការភ្នែកដូចជាអូន! >

< ទេ! ហេតុអីបងត្រូវខ្មាសគេ ប្រពន្ធបងទាំងស្អាត ទាំងពូកែ ពួកគេទៅវិញទេដែលច្រណែននឹងបងដែលបានប្រពន្ធល្អបែបនេះ >

< ហឹុក..ហឹុក.. >

ឃើញរាងតូចមិននិយាយអ្វីបន្តគិតតែពីឱនមុខចុះយំឡើងញ័រខ្លួនទទ្រើតទើបនាយទាញកាយតូចពីការឱបក្រសោបបន្តិច ម្រាមដៃមាំលើកឡើងជូតទឹកភ្នែកដែលហូរស្រក់ចុះឡើងជោកជាំលើថ្ពាល់ក្រពុំ កែវភ្នែកទាំង២ប្រសព្វគ្នាពេញដោយមនោសញ្ចេតនាស្នេហា។

< កុំយំ! កន្លងមកអូនយំគ្រប់គ្រាន់ហើយព្រោះតែទង្វើនិងភាពឆោតល្ងង់របស់បង តទៅនេះបងនឹងមើលថែអូន មិនឲ្យអ្នកណាធ្វើបាបអូនបានឡើយ >

សម្តីរបស់ជុងគុកធ្វើឲ្យរាងតូចរំជួលចិត្តជាពន់ពេក ទើបគេស្រវាទាញកាយមាំមកឱបយ៉ាងណែនពេញរង្វង់ដៃ ឯជុងគុកក៏ឱបតបនឹងប្រពន្ធវិញដូចគ្នា។

ឃើញទេ? ពួកគេនៅស្រលាញ់ នៅតែមិនអាចរស់ខ្វះគ្នាបាន វាមិនមែនជារឿងអាក្រក់ទេមែនទេ? បើគ្រាន់តែផ្តល់ឱកាសឲ្យមនុស្សដែលខ្លួនស្រលាញ់ម្តងទៀតនោះ?។

__________

Continue Reading

You'll Also Like

3.6M 290K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 67K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
858K 71.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...