ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?

3.6K 231 2
                                    

តុត.តុត.!!!

< ចូលមក.!! >

ចូលអង្គុយមិនទាន់បានក្តៅគូទផង សម្លេងគោះទ្វារបន្ទប់ធ្វើការរបស់រាងតូចក៏បន្លឺឡើង

ក្រាក.!!

សម្លេងបើកទ្វារព្រមជាមួយនឹងវត្តមានរបស់បុរសវ័យកណ្តាលម្នាក់ គាត់ដើរចូលមកដោយមានឯកសារនៅក្នុងដៃផងដែរ គាត់ឈ្មោះ លី ជុងហាន ជាប្អូនប្រុសជីដូនមួយរបស់លោក ហានស៊ូ។

< គឺពូ យកទីតាំងដី ដែលត្រូវសាងសង់អគារថ្មីមកអោយ ក្មួយពិនិត្យមើល >

ស្របសម្តីគាត់ក៏ហុចឯកសារទាំងនោះអោយទៅក្មួយប្រុសដែលមានងារជា CEO នៅក្នុងក្រុមហ៊ុនមួយនេះ ថេយ៉ុងលូកដៃទទួលយកឯកសារនោះមកបើកមើលបានបន្តិចរួចក៏ទម្លាក់ទៅតុវិញ មុននឹងងើយសម្លឹងមុខអ្នកដែលមជាលោកពូរបស់ខ្លួនដោយទឹកមុខត្រជាក់ស្ងប់តាមទម្លាប់

< ខ្ញុំមិនអនុម័តលើគម្រោងដែលសាងសង់ នៅក្នុងទីតាំងនេះទេ.! >

< ហេតុអីទៅថេយ៉ុង? >

< គឺខ្ញុំមិនពេញចិត្តទីកន្លែងនោះ! >

អោយគេពេញចិត្តបានយ៉ាងម៉េច? បើដីនៅទីកន្លែងនោះគឺជាមណ្ឌលកុមារកំព្រា បើសិនសាងសង់អគារនៅទីនោះ ចាំបាច់ត្រូវកម្ទេចមណ្ឌលនោះចោល គេម៉េចនឹងអាចធ្វើបែបនេះបានទៅ? ក្មេងៗជាច្រើននាក់ត្រូវអត់កន្លែងរស់នៅ ដោយសារតែផលប្រយោជន៍របស់ពួកគេ។

< តែទីតាំងនោះល្អណាស់ បើយើងសាងសង់សណ្ឋាគារនៅនោះ ប្រាកដជារកចំណូលបានខ្ទង់ពាន់លានដុល្លារជាមិនខានទេ >

លោកជុងហាន ព្យាយាមបញ្ចុះបញ្ចូលរាងតូចអោយស្របតាមគំនិតរបស់ខ្លួន តែចម្លើយរបស់រាងតូចហាក់មិនបានសមបំណងរបស់គាត់ទាល់តែសោះ

< ខ្ញុំថាមិន គឺ មិន ឬមួយពូមិនយល់ពីអ្វីដែលខ្ញុំនិយាយទេ? >

រាងតូចលើកចិញ្ចើមម្ខាង សួរទៅពូជីដូនមួយរបស់ខ្លួន ដោយសម្លេងរាងធ្ងន់ជាងមុន ធ្វើលោកជុងហានចាប់ផ្ដើមក្រហាយភ្លាមៗ ព្រោះថាគាត់ចំណេញច្រើនមិនខានទេ បើសិនគម្រោងមួយនេះ បានដំណើរការដោយជោគជ័យនោះ

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now