ភាគទី២៣: អ្នកទី៣

1.5K 86 0
                                    

ម៉ោង៩:០០ព្រឹក

នៅក្នុងបន្ទប់ធំទូលាយបង្ហាញអោយឃើញនូវវត្តមានរបស់រាងតូចដែលគេងលង់លក់នៅគ្រែយ៉ាងល្ហិតល្ហៃបន្ទាប់ពីត្រូវលោកស្វាមីធ្វើបាបមិនអោយគេងពេញយប់ មូលហេតុនោះដោយសាររាងល្អិតងរងក់ខុសរឿង គ្រាន់តែគេគិតឈ្មោះដាក់អោយកូនសោះក៏ខឹងងរខ្ទើតដូចខ្ទួយដែរ ទើបអត់មិនបាននិងទៅតាមទោសដល់ក្នុងបន្ទប់ទឹក។

ត្របកភ្នែកតូចផ្ដើមកម្រើកព្រិចតិចៗមុននឹងបើកឡើងយឺតៗ ថេយ៉ុងក្រឡេករកមើលឧត្តមស្វាមីដែលធ្វើបាបគេកាលពីយប់មិញ ប៉ុន្តែរកមិនឃើញសោះបាត់ស្រមោលឈឹងតែម្តងនៅសល់តែកូនសំបុត្រមួយទុកនៅលើតុក្បែរក្បាលគ្រែទើបរាងតូចឈូងយកវាមកអាន។

( បងទៅធ្វើការហើយ ក្រោកពីគេងកុំភ្លេចញ៉ាំបាយផង រសៀលបន្តិចបងនឹងទទួលទៅមន្ទីរពេទ្យជាមួយគ្នា )

ប្រយោគសាមញ្ញៗប៉ុន្តែក៏អាចធ្វើអោយរាងតូចញញឹមបិតមាត់មិនជិត ថេយ៉ុងបត់សំបុត្រទុករៀបរយហើយក្រោកចុះពីលើគ្រែដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន។

________

ជុងគុកដើរចេញពីហាងផ្កាដោយឫកពារស្រស់សង្ហា ព្រមជាមួយផ្កាលីលីពណ៌ស៊ីជម្ពូមួយបាច់ធំនៅក្នុងដៃ បន្ទាប់ពីធ្វើដំណើរចេញពីធ្វើការ នៅតាមផ្លូវគេក៏ប្រទាក់ភ្នែកនិងហាងផ្កាមួយនេះ ក៏នឹកឃើញដល់ប្រពន្ធបណ្ដូលចិត្ត ទើបចុះទៅវាជូនរាងតូច។

< ជួយផង! ចោរឆក់កាបូបខ្ញុំហើយ ជួយផង! >

ស្របនិងសម្លេងសុំជំនួយក៏មាននារីស្រស់ស្អាតម្នាក់រត់មកយ៉ាងត្រដាបត្រដួសដេញតាមពីក្រោយបុរសម្នាក់ដែលនាងស្រែកថាជាចោរនោះ មិនប្រយ័ត្នក៏ជ្រុលទៅបុកនិងកាយមាំរបស់ជុងគុកមួយទំហឹងធ្វើអោយនាងដួលអុកគូទទៅលើដីទឺស! ។

< អក៎!!! អូយ៌!!! >

នាងតូចឧទានឡើងដោយក្តីឈឺចាប់មុននឹងស្រវេស្រវាក្រោកឡើងបំណងចង់ដេញតាមចោរម្នាក់នោះទៀត ដោយពិបាកភ្នែកពេកជុងគុកក៏ឱនចុះជួយទាញនាងអោយក្រោកឈរ។

< អរគុណលោក...ជុងគុក?? >

< យ៉ាគី?? >

ជុងគុកនិងនាងក្រមុំភ្លាត់មាត់ឧទានហៅឈ្មោះរបស់គ្នាទៅវិញទៅមកដោយភាពភ្ញាក់ផ្អើល នៅចាំទេ? នាងក្រមុំយ៉ាគីដែលជាសង្សារចាស់របស់ជុងគុកនោះអី។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now