ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?

1.6K 93 0
                                    

បន្ទាប់ពីស្រស់ស្រូបអាហារពេលជាមួយភរិយាសំណព្វចិត្តរួច ពេលនេះរាងក្រាស់កំពុងស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅក្រុមហ៊ុន។

ងឺត!!!

សម្លេងជាន់ហ្វ្រាំងបន្លឺឡើងលាន់ទ្រហឹងកណ្តាលផ្លូវស្ងាត់ជ្រាប ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្តិចមុនហ្នឹងសួរទៅជំនិតរបស់ខ្លួន។

< មានរឿងអី? >

< មិនដឹងជាអ្នកណាយកមែកឈើមកដាក់ចោលកណ្តាលផ្លូវទេទាន! >

ខូជិដែលអង្គុយបាំងខាងមុខអមនិងឆេលដែលជាអ្នកបញ្ជាចង្កូតរថយន្តនោះ គេងាកមកនិយាយប្រាប់ជុងគុកមុននឹងទាញបើកទ្វារឈានជើងចុះពីលើរថយន្ត។

< នែ៎! អាឆេលម៉េចមិនចុះមកជួយគ្នា? >

ខូជិដើរហួសបានពីបីជំហានទៅហើយ តែបកមកហៅមិត្តសម្លាញ់ដែលសម្ងំយកសុខនៅរថយន្តជាមួយចៅហ្វាយ។

< អ៊ី!យើងទៅហើយប៉ុនហ្នឹងសោះអូសម្នាក់ឯងមិនរួចដែរ! >

< ឆុយ! អានេះវើុយ!មែកឈើមិនមែនតូចទេណា >

< កុំរអ៊ូច្រើនពេកយើងទៅហើយ >

បន្ទាប់ពីសាសងគ្នារួចកំលោះសង្ហាទាំង២ក៏ដើរទៅទាញមែកឈើនោះចេញយ៉ាងចំតិតចំតូងព្រោះមែកឈើនោះធំមិនល្មមទេ។

< ក្រិប!! នៅអោយស្ងៀម >

សម្លេងអាមេកាំភ្លើងបន្លឺឡើងស្របពេលដែលមានបុរសមាឌឌាំង២ចេញមកកន្លៀតព្រៃឈរកាន់តម្រង់កាំភ្លើងមករកខូជិនិងឆេល នាយកំលោះសង្ហាទាំង២មើលមុខគ្នាងក់ក្បាលបន្តិចមុនហ្នឹងបែរទៅរកខ្មាំងកាំភ្លើងនោះ។

ជ្រិប!! ផាំង

ខូជិបែរមកព្រមជាមួយនិងកូនកាំបិតលាក់ទុកក្នុងដៃអាវរហ័សគប់ទៅចំកណ្តាលថ្ងាសខ្មាំងកាំភ្លើងនោះមិនអោយខុស ឯឆេលក៏ដៃរហ័សកេះកៃកាំភ្លើងបាញ់ចំកណ្តាលដើមទ្រូងអាម្នាក់ទៀតបណ្តាលអោយពួកវាដួលស្លាប់ភ្លាមៗ ។

< ខ្វះលុយជួលខ្មាំងកាំភ្លើងមែនទេ? បានជួលពួកកាកៗបែបនេះមក? >

នាយកំលោះខូជិនិយាយទាំងយកជើងទៅឆ្កេះសាកសពនោះតិចៗ ស្គាល់ខូជិពេកហើយ ជាជំនិតរបស់ម៉ាហ្វៀមួយទាំងមូលមិនមែនលំៗយកតែប្រាក់ខែទេ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Unde poveștirile trăiesc. Descoperă acum