ភាគទី១៧: ហេតុអីបានយំ?

1.8K 110 0
                                    

ក្នុងឃ្លាំង:

< អ្នកណាបញ្ជូនឯងមក? >

សម្លេងតូចស្រាលត្រជាក់បន្លឺចេញពីម្ចាស់កាយតូចដែលឈរជ្រែងហោប៉ៅខោកែវភ្នែកភ្លឺថ្លាសម្លឹងមើលបុរសម្នាក់ដែលត្រូវគេចងអោយអង្គុយជាប់នឹងកៅអី មុខមាត់មានសុទ្ធតែស្នាមបែកជាំបានមកពីការវាយដំសួរចម្លើយមុននេះ។

< សុំអង្វរអ្នកប្រុសតូចដោះលែងខ្ញុំទៅ ខ្ញុំដឹងខុសហើយ!! >

< ជុ!.ជុ!. ឯងបំផ្លាញយើងប៉ុណ្ណឹងហើយ ចង់អោយយើងដោះលែងឯងងាយៗចឹងឬ? យើងមិនមែនជាមនុស្សចិត្តល្អដល់ម្លឹងទេ! >

រាងតូចជញ្ជក់មាត់ជុជុ និយាយជាមួយបុរសម្នាក់នោះដោយសម្លេងត្រជាក់ផ្អែមប៉ុន្តែវាធ្វើអោយបុរសនោះកាន់តែភ័យស្លេកមុខលើសដើម សម្រាប់គីមថេយ៉ុង ម្នាក់នេះកាន់តែផ្អែមត្រជាក់កាន់តែកាចសាហាវ មានន័យថាសេចក្តីស្លាប់កំពុងតែរត់មករកគេហើយ។

< ខ្ញុំខុសហើយអ្នកប្រុសតូច ខ្ញុំសុំទោសលើកលែងឲ្យខ្ញុំម្តងទៅខ្ញុំសន្យាមិនហ៊ានទៀតទេ! >

បុរសម្នាក់នោះព្យាយាមអង្វរសុំជីវិតពីរាងតូចកំណាច ទាំងដឹងហើយថាវាមិនអាចទៅរួចតែគេនៅតែព្យាយាម។

< ប្រាប់យើងមកអ្នកណា ជាអ្នកបញ្ជាឯងមក? >

< គឺ..គឺ..លោកជុងហាន ពូរបស់អ្នកប្រុសតូច! >

ផឹប!..ព្រូស!!!

មួយគ្រាប់កាំភ្លើងទម្លុះចំកណ្តាលថ្ងាសមិនអោយខុស ធ្វើអោយរាងកាយរបស់បុរសម្នាក់នោះដួលព្រូសទៅលើដីទាំងកៅអីនៅជាប់ខ្លួនឈាមពណ៌ក្រហមស្រស់ហូរច្រាលចេញពីក្បាលរបស់បុរសម្នាក់នោះ ហៀររហាចពាសពេញដី រាងតូចដកកូនកន្សែងមកជូតសំអាតកាំភ្លើងពណ៌ខ្មៅរលោងព្រិលនោះថ្នមៗ វាជាកាំភ្លើងសំណព្វចិត្តរបស់គេ កាំភ្លើងនេះត្រូវបានកែច្នៃឡើងអោយឮសំលេងតិចបំផុត។

< ខ្ចប់សាកសពនេះផ្ញើជាកាដូរអោយលោកពូយើងវិញទៅ ថ្ងៃស្អែកនេះជាកំណើតរបស់គាត់ហើយ យើងជាក្មួយគួរតែផ្ញើកាដូរអោយគាត់ខ្លះ! >

ថេយ៉ុងញញឹមស្រាលៗមុននឹងដើរគន្លងសាកសពដែលដេកស្លាប់ក្នុងថ្លុកឈាមទាំងបើកភ្នែកចេញទៅខាងក្រៅ នេះហើយជាលទ្ធផលដែលហ៊ានលេងជាមួយនិងគីមថេយ៉ុង ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now