ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត

1.2K 59 2
                                    

< ចោលម្សៀតអញ្ចឹងប្រពន្ធរត់ចោលត្រូវហើយ >

មិនអាណិតអាសូរប្អូនប្រុសកំសត់ដែលត្រូវប្រពន្ធរត់ចោល ប៉ុន្តែជុងហ្គីបែរដៀលប្អូនបន្ថែមធ្វើអោយអ្នកដែលកំពុងល្វីងនោះកាន់តែពុលក្ដួចលើសដើម។

< មិនជួយចូកមិនជួយចែវកុំនោមដាក់ទឹក >

នេះមែនទេទឹកចិត្តបងប្រុស? ឃើញប្អូនលេចលង់ក្នុងទឹកភ្នែកហើយបែរជាចាប់ជ្រមុជក្បាលប្អូនចូលថែមពិតជាបងប្រុសល្អកម្ររកបានមែន វេចអង្ករដើររកទៅបើមាន? ។

< យើងថាឯងគួរតែឈប់ស្វែងរកថេយ៉ុងទៅ ព្រោះបើគេមានចេតនាលាក់ខ្លួនពីរឯងហើយទោះគាស់ទីក្រុងទាំងមូលទៀតក៏នៅតែរកមិនឃើញដែរ >

< បើមិនអោយតាមរកចង់អោយខ្ញុំធ្វើយ៉ាងមិច? ដេកនឹកប្រពន្ធដល់ងាប់មែនទេ? >

មនុស្សនឹកប្រពន្ធសឹងដាច់ខ្យល់ស្លាប់ទៅហើយ អោយឈប់តាមរកងាយៗបានយ៉ាងមិច? បើដូច្នោះយកកាំភ្លើងមកបំបែកបេះដូងរបស់គេតែម្តងទៅល្អជាង។

< ធ្វើអោយគេព្រមបង្ហាញខ្លួនដោយខ្លួនឯងនោះអី >

< ....... >

ឃើញទឹកមុខស្លឺៗរបស់ប្អូនប្រុសធ្វើអោយអ្នកជាបងដង្ហើមធំបន្តិចនឹកហួសចិត្ត ឆ្លាតគ្រប់រឿងបែរមកល្ងង់រឿងស្នេហា ជុងហ្គីឱនមកខ្សឹបក្បែរត្រចៀករបស់ជុងគុកបានបន្តិច ស្នាមញញឹមនៃក្តីសង្ឃឹមក៏បង្ហាញឡើងលើបបូរមាត់របស់នាយសង្ហា មុននឹងស្ទុះក្រោកពីលើសាឡុង។

< អញ្ចឹងខ្ញុំទៅងូតសម្អាតខ្លួនសិនហើយ >

ជុងគុកឱនសម្លឹងមើលសភាពរបស់ខ្លួនទាំងខ្មាសៗ ពេលថ្ងៃក៏មមាញឹកក្នុងការតាមរកដំណឹងរបស់ប្រពន្ធយប់ឡើងក៏មកសម្ងំផឹកស្រាខូចចិត្ត មិនដឹងថាគេខានងូតទឹកប៉ុន្មានថ្ងៃទៅហើយទេ។

< កុំភ្លេចឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងឡើងដូចអ្នកជក់ថ្នាំហើយ >

ជុងហ្គីស្រែកប្រាប់ប្អូនប្រុសដែលរត់ឡើងបន្ទប់ទាំងក្រវីក្បាលតិចៗ រវល់តែខូចចិត្តរឿងប្រពន្ធភ្លេចគិតពីខ្លួនឯង បណ្តោយអោយខ្លួនធ្លាក់ដុនដាបដល់ថ្នាក់នេះ មើលចុះមុខស្លក់ភ្នែករូងបាត់អស់ភាពស្រស់សង្ហា មុខនេះបើមិនជក់ក៏លក់ដែរ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now