ភាគទី១១: ហៅអ្នកណាហាន់នី?

2.8K 214 16
                                    


< ហៃយ៉ា! លោកនាយកគីមដូចជាស្រលាញ់ស្វាមីដល់ហើយ មើលចុះតាំងរូបថតការ ឡើងពេញបន្ទប់គួរអោយច្រណែនខ្លាំងណាស់ >

ចូលមកដល់ភ្លាមលោកលីលាន់មាត់ឡើងតិចៗ ពេលក្រឡេកឃើញរូបថតរៀបការរបស់ជុងគុកនឹងថេយ៉ុងដាក់តាំងជាប់ជញ្ជាំងបន្ទប់ឡើងប៉ុនណាប៉ុនណី គិតៗទៅក្មេងសម័យនេះផ្អែមល្ហែមដល់ហើយ មិនដូចសម័យគាត់សោះគ្រាន់តែកាន់ដៃហ្នឹងក៏អៀនមិនហ៊ានមើលមុខគ្នាចំផង។

< បាទ! ស្រលាញ់ខ្លាំងណាស់ >

ថេយ៉ុងញញឹមតិចៗទាំងមិនសូវសម មានតែចាក់បណ្ដោយតាមតែម្តងទៅ បើលោកប្តីលេងមួយក្បាច់នេះគេសឹងតែគាំងឈរ។

< អរ គឺថាសប្តាហ៍ក្រោយនេះហាងពេជ្ររបស់ខ្ញុំដាក់សម្ពោធជាផ្លូវការហើយ ខ្ញុំចង់យកសំបុត្រអញ្ជើញនេះមកជូនលោកដោយផ្ទាល់ >

< លំបាកដល់លោកនាយកលីហើយ តាមពិតទៅអោយគេយកមកអោយខ្ញុំក៏បានដែរ >

< ហៃយ៉ា! មិនលំបាកទេ ណាមួយខ្ញុំក៏ចង់មកនិយាយលេងជាមួយលោកនាយកគីមដែរ >

រាងតូចញញឹមឡើងតិចៗ..... បន្ទាប់ពីជជែកគ្នាលេងបានមួយសន្ទុះលោកលីក៏សុំលារាងតូចត្រឡប់ទៅវិញ។

__________

ធ្មេចបើកៗថ្ងៃពិធីជប់លៀងសម្ពោធហាងពេជ្ររបស់លោកលី ក៏បានមកដល់ កម្មវិធីប្រារព្ធធ្វើឡើងនៅសណ្ឋាគារលំបាកផ្កាយយ៉ាងគគ្រឹកគគ្រេងដែលអញ្ជើញចូលរួមដោយអ្នកធុរកិច្ចគ្រប់ជាន់ថ្នាក់សុទ្ធសឹងតែជាត្រកូលអ្នកមានអភិជន។

< នោះៗ // មកហើយៗ >

ស្របសម្តីពួកអ្នកកាសែតទាំងនោះក៏បង្វែរទិសដៅកាមេរ៉ារបស់ខ្លួនតំរង់មករករថយន្តទំនើបស៊េរីឆ្នាំចុងក្រោយពណ៌ខ្មៅរលោងព្រិលកំពុងបើកយឺតៗចូលមកក្នុងបរិវេណសណ្ឋាគារមុននឹងជាន់ហ្វ្រាំងបញ្ឈប់ពីមុខក្លោងទ្វារ។

ក្រិប...ក្រិប..

សម្លេងថតព្រមជាមួយពន្លឺដែលជះចេញពីកាមេរ៉ាជាច្រើនគ្រឿងព្យាយាមថតផ្ដិតយករូបភាពរបស់កូនប្រុសនៃគ្រួសារត្រកូលអភិជនទាំង២ ជុងគុកម៉ាហាតូ គីម ថេយ៉ុង ជាគូរស្នេហ៍បុរសនឹងបុរសដែលមានភាពល្បីល្បាញខ្លាំង ទទួលបានការកោតសរសើរពីមហាជន ពីរូបសម្រស់ សមត្ថភាព ចំណេះដឹងភាពថ្លៃថ្នូរសាកសមជាមួយគ្នាឥតទាស់។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now