ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក

1.8K 101 0
                                    

រាងតូចដើរចេញក្នុងឃ្លាំងដោយឬកពារធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើងទាំងដែលអំបាញ់មិញនេះគេទើបតែបាញ់សម្លាប់មនុស្សរួច តែវាមិនមែនជារឿងចម្លែកនោះទេព្រោះប៉ុន្មានឆ្នាំមកនេះគេសម្លាប់មនុស្សឡើងក្លាយជាទម្លាប់ទៅហើយ ដើរសុខៗក៏ជ្រួសផ្លូវគ្នាជាមួយនឹងលោកមេការហ្វាងនិងប្រពន្ធរបស់គាត់គឺបងស្រីស៊ូ ។

< អ្នកប្រុសតូច >

២នាក់ប្តីប្រពន្ធក៏ប្រញាប់អោនគំនាបដាក់រាងតូចជាចៅហ្វាយបន្តិច។

< ពួកបងមានឃើញជុងគុកដែលទេ? >

< អ៎! ចាស គឺអ្នកប្រុសធំនាំអាល្អិតនោះទៅផ្សារបាត់ហើយអ្នកប្រុសតូច! >

ឮហើយរាងតូចជ្រួញចិញ្ចើមចូលគ្នាដោយក្តីឆ្ងល់ជាពន់ពេក មនុស្សដូចជាជុងគុក ម៉ាហាតូនេះឬ? នាំក្មេងដើរផ្សារ? បើនាំយកទៅសម្លាប់ហើយបោះចោលតាមជើងភ្នំអាហ្នឹងគេអាចនឹងជឿខ្លះ ( គិតប្តីក្នុងផ្លូវល្អខ្លះផងកូន ) ។

< អញ្ចឹងខ្ញុំផ្ញើបងជួយរៀបចំអាហារសម្រាប់ជុងគុកផងណា ខ្ញុំចង់ត្រាំទឹកក្ដៅបន្តិចព្រោះមានអារម្មណ៍ថាឈឺក្បាលយ៉ាងម៉េចក៏មិនដឹង >

< ចាស! អ្នកប្រុសតូច >

បន្ទាប់ពីផ្តែផ្តាំបងស្រីស៊ូរួច រាងតូចក៏ចាកចេញទៅ ។

________

មួយសន្ទុះក្រោយមករាងក្រាស់ជុងគុកក៏ត្រឡប់មកវិញ កាយសង្ហាដើរចូលទៅក្នុងផ្ទះដោយពរអាល្អិតកំហូចជាប់ក្នុងដៃទម្រាំតែលួងអាច្រមក់នេះអោយបាត់យំប្រើពេលមិនតិចនោះទេ ព្រោះថាអោយតែឃើញស្រីស្អាតគេដឹងតែពីយំ យំៗៗៗ មិនឈប់ ហើយហេតុផលដែលធ្វើអោយអាច្រមក់នេះយំ មិនមែនដោយសារគេខ្លាចស្រីៗទេ តែមកពីគេរំភើបពេកទៅវិញទេ ដែលបានឃើញស្រីស្អាតៗច្រើនយ៉ាងនេះ ហើយវាក៏ធ្វើអោយរាងក្រាស់កំពុលមុខជាខ្លាំង សឹងតែចាប់អាច្រមក់នេះបោះចោលម្តងៗទៅហើយ វិធីល្អមានតែនាំអាក្មេងកំហូចម្នាក់នេះត្រឡប់មកផ្ទះវិញទេ ទើបគេផុតកម្មបើនៅយូរគេប្រាកដជាឆ្កួតស្លាប់ខានបានរំលោភប្រពន្ធទៀតមិនខាន បើបែបហ្នឹងមែនគេធ្វើចិត្តមិនបានទេ ប្រពន្ធគេនៅក្មេង នៅស្អាតយ៉ាងនេះ គេស្លាប់បិតភ្នែកមិនជិតទេ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now