ភាគ៣:មនុស្សជាទីស្រលាញ់?

3.3K 232 0
                                    

ជុងគុកឈរក្តាប់ដៃណែនសង្រ្គឺតធ្មេញសម្លឹងមុខភរិយារបស់ខ្លួន សែនស្អប់ណាស់អាស្នាមញញឹមត្រជាក់ៗហ្នឹង ចង់តែចាប់កាច់បំបាក់ ក អោយងាប់ភ្លាមៗទេ។

ឃើញសភាពរបស់គេបែបនេះហើយ ថេយ៉ុងរឹតតែញញឹមពេញចិត្តលើសដើម អោយដឹងផងទៅថេយ៉ុង ដែលឈរនៅចំពោះមុខគេនេះ មិនមែនជា ថេយ៉ុង ដូចកាលពី៧ឆ្នាំមុនឡើយ ។

< ឆេល.!! >

រាងតូចស្រែកហៅ ឆេល ដែលជាជំនិតរបស់ខ្លួនដែលឈរនៅមិនឆ្ងាយពីគេប៉ុន្មាន

< បាទ អ្នកប្រុសតូច >

នាយកំលោះ ឆេល កាលបើឮហើយក៏រហ័សដើរមកជិតអ្នកដែលជាចៅហ្វាយដោយក្នុងដៃរបស់គេមានកាន់នូវកាបូបធ្វើការមកជាមួយស្រាប់ រាងតូចមិននិយាយអ្វីក៏ដើរចេញទៅខាងក្រៅព្រមជាមួយអារម្មណ៍រីករាយដែលបានដុតអារម្មណ៍ស្វាមីកំពូលពាលរបស់គេឲ្យខឹងឆេះគូទទាំងព្រឹកព្រលឹមដូច្នេះ ឯនាយជំនិតរូបសង្ហាដែលដឹងពីតួនាទីរបស់ខ្លួន ទើបប្រញាប់រត់ទៅតាមចៅហ្វាយភ្លាមៗដោយមិនចាំយូរ។

បន្ទាប់ពីចេញរាងតូចចេញទៅបាត់ កំហឹងនៅដែល ជុងគុកព្យាយាមទប់មុននេះ ក៏ត្រូវបញ្ចេញមកប្រាវៗហាក់ដូចជាទឹកបាក់ទំនប់

< ចង្រៃយក!!..// ប្រាវ.!!! >

ចានអាហារនៅលើតុទាំងប៉ុន្មានត្រូវបានដៃមាំរបស់នាយកំលោះម៉ាហ្វៀឈាមក្តៅម្នាក់នេះ រុញគ្រវាសអោយធ្លាក់បែកខ្ទេចខ្ទីអស់គ្មានសល់សភាពដើម មិនអស់ចិត្ត ជុងគុកក៏ទាញកៅអីដែលនៅក្បែរខ្លួននោះ ចាប់បោកមួយទំហឹងលាន់គ្រាំង.!! បិះនឹងត្រូវជើងរបស់ ខូជិ ដែលឈរក្បែរនេះទៅហើយ តែសំណាងដែល ខូជិ រហ័សដកជើងចេញទាន់ មិនចឹងទេអាជើងដែលបិះបាក់ប្រាកដជាបាក់សម្រេចជាមិនខាន។

< មើលស្អី? ចេញទៅអោយអស់ទៅ!! >

ជុងគុកស្រែកសម្លុតដេញពួកអ្នកបម្រើ ដែលនៅឈររេរ៉ មិនព្រមចេញទៅណា ទើបពួកអ្នកបម្រើទាំងនោះកេះគ្នារត់ចេញទៅអស់ ទុកអោយចៅហ្វាយប្រុសនៅពុលក្តួច2នាក់ជំនិតរបស់គេចុះ។
_____________

ងឺត.!!!

សម្លេងជាន់ហ្វ្រាំងឡានបន្លឺឡើងនៅមុខអគារកម្ពស់៤៨ជាន់ ដែលគ្រប់គ្នាស្គាល់ថាជា ក្រុមហ៊ុន ផលិតស្រាទំពាំងបាយជូ ដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងនេះ ដែលជាកម្មសិទ្ធិរបស់គ្រួសារគីម រាងតូចបើកទ្វារចុះពីលើរថយន្តរបស់ខ្លួន មុននឹងនាំរាងកាយតូចច្រឡឹងដើរចូលទៅក្នុងក្រុមហ៊ុន រស្មីកំណាចបង្ហាញឡើងនៅលើផ្ទៃមុខសរលោង របស់កំលោះតូចរូបស្រស់ម្នាក់ ឯបុគ្គលិកនៅក្នុងក្រុមហ៊ុន គ្រាន់តែក្រឡេកឃើញ រាងតូចភ្លាម ក៏ប្រញាប់អោនគោរពភ្លែតតែម្តង

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now