ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

2K 81 0
                                    

៤ឆ្នាំក្រោយមក:

រយៈពេល៤ឆ្នាំដែលជុងគុកនឹងថេយ៉ុងរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលព្រមទាំងមានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ទៀតផង ។

ជុងគុកនិងថេយ៉ុងសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិភាក្សាគ្នាជាមួយវេជ្ជបណ្ឌិតជំនាញខាងផ្នែកបន្តពូជ ហើយវាជារឿងគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុតបន្ទាប់ពីគ្រូពេទ្យបានពិនិត្យឃើញថាថេយ៉ុងមានអ័រម៉ូនព្រមទាំងមានស្បូនដូចទៅនិងមនុស្សស្រីដែលអាចពពោះបាន វាជាអភិនីហារដែលកម្រមានខ្លាំងណាស់។

< ប៉ាតូចៗ >

សម្លេងតូចស្រួចមួយបន្លឺឡើងស្របនិងរាងកាយតូច តែសម្បូរសាច់ទ្រលុកទ្រលន់រត់តេះតះៗចូលមកក្នុងផ្ទះបាយ អាល្អិតនេះមានឈ្មោះថា ថេយ៍គុ ម៉ាហាតូ ជាកូនប្រុសសំណព្វចិត្តរបស់ម៉ាហ្វៀឈាមក្តៅ ជុងគុក ម៉ាហាតូ អាច្រមក់មានសម្បុរសរដូចប៉ាតូច មុខមាត់ស្រស់សង្ហាកាត់ទៅប៉ាធំ។

< មានអីឬកូន? >

រាងតូចទាញគម្របមកគ្របឆ្នាំងស៊ុបឲ្យស្រួលបួលមុននឹងឱនសួរទៅកូនប្រុសសំណព្វចិត្តដោយស្នាមស្នាមញញឹម ពីមួយថ្ងៃទៅមួយថ្ងៃអាច្រមក់ថេយ៍គុ កាន់តែចេះទៅៗ សម្តីចាក់ទឹកមិនលិចធ្វើឲ្យក្តីស្រលាញ់ដែលរាងតូចមានឲ្យកូនប្រុសកាន់តែកើន។

< ប៉ាធំមានឆី ( ស្រី ) >

ម្រាមដៃម៉ាប់ៗរបស់អាច្រមក់ថេយ៍គុឱបជើងរបស់ប៉ាតូចជាប់ព្រមទាំងនិយាយចោទប្រកាន់ថាប៉ាធំថាមានស្រី ព្រោះតែប៉ាធំមិនព្រមឲ្យគេលែងហ្គេមជាមួយ ( ខូចសាហាវ ) វាជាធម្មតាទៅដែល២នាក់ប៉ាកូននេះមិនដែលចេះត្រូវគ្នាទេ កាច់កុងគ្នាគ្រប់រឿង ព្រោះថេយ៉ុងស្រលាញ់អាច្រមក់ថេយ៍គុខ្លាំងលែងសូវរវីរវល់ជាមួយប្តីទើបជាហេតុធ្វើឲ្យជុងគុកច្រណែន។

ចិញ្ចើមតូចជ្រួញចូលគ្នាបន្តិចកាលបើឮសម្តីរបស់កូនប្រុសតែមួយបណ្ដូលត្រួយថ្លើម។

< នែ៎! អាច្រមក់ម៉េចក៏និយាយមួលបង្កាច់ប៉ាធំដូច្នេះ..ថេយ៍អូនកុំជឿអីកូនកុហកទេ! >

ជុងគុកដែលរត់តាមកូនប្រុសជើងល្អសឹងធ្លាក់អណ្ដាតក៏ប្រញាប់ស្រែកតវ៉ាភ្លាមពេលមកទាន់កូនប្រុសនិយាយបង្កាច់បង្ខូចនាយបែបនេះ គិតទៅអាច្រមក់នេះក្បាលខូចពិតមែន អាងប៉ាតូចស្រលាញ់ហ្អ! មិនគិតដល់ឪពុកដែលខំប្រឹងស៊ុតទាំងយប់ទាំងព្រឹកទម្រាំតែបានក្បាលអាច្រមក់នេះចេញមក។

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now