ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ

3.2K 228 26
                                    


< ???? >

< ឈ្មោះគ្មានហុងស៊ុយធ្វើអោយតែប្តីប្រពន្ធគេក្តៅក្រហាយ >

សញ្ញាសួរលោតពេញខួរក្បាលរបស់នាយសង្ហាហាន់នី សុខៗមកអោយគេដូរឈ្មោះចេញ ប្រុសម្នាក់នេះជាគ្រូទាយរឺយ៉ាងមិច? បានដឹងថាឈ្មោះគេគ្មានហុងស៊ុយ? បើថាប្រចណ្ឌជឿខ្លះ😒។

< ឈ្មោះខ្ញុំមានហុងស៊ុយល្អណាស់ពេលថេយ៉ុងហៅទៅវាពីរោះ ប៉ុន្តែមានអ្នកខ្លះស្ដាប់ហើយចង់ស្ទះសរៃឈាម >

ឃើញអាការ: ប្រចណ្ឌរបស់ជុងគុក ធ្វើអោយហាន់នីកាន់តែចង់ញោះចង់ដុតបន្ថែម មើលទៅជុងគុកជាមនុស្សងាយនឹងឆេះណាស់ ប៉ុន្តែគេក៏ត្រេកអរដែលជុងគុកចេះស្រលាញ់ហួងហែងមិត្តសម្លាញ់របស់គេដូច្នេះ។

< លោក..... >

< ជុងគុក!! >

សម្លេងតូចស្រួចតែមិនស្រទន់ស្រែកហៅរាងក្រាស់កាត់ផ្តាច់សង្រ្គាមពាក្យសំដីរវាងជុងគុកនឹងហាន់នី មុននឹងមានរាងតូចម្នាក់ដើរចូល...មកពីណាមួយទៀតហើយ? គិតទៅស្វាមីរបស់គេមានមន្តស្នេហ៍សម្បើមម៉្លេះ មានទាំងស្រីទាំងប្រុសតាមតោងទាមមិនចេះដាច់ អត់សរសើរមិនបានពិតមែន។

< នឹកណាស់នៀក មិចបងមិនទាក់ទងមកអូនទៀតអញ្ចឹង? ស្ងាត់ឈឹងតែម្តង >

អូមីស្រវាឱបដៃរបស់ជុងគុកនៅចំពោះមុខរាងតូចដោយមិនក្រែងចិត្តគេដែលជាប្រពន្ធសូម្បីតែបន្តិច...អូមី ជាតារាសម្តែងជនជាតិជប៉ុនដែលកំពុងមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន គេធ្លាប់ជាដៃគូរលើគ្រែរបស់ជុងគុក ប៉ុន្តែចាប់តាំងពីជុងគុករៀបការជាមួយថេយ៉ុងមក នាយក៏បានផ្តាច់ទំនាក់ទំនងជាមួយអូមី តែថាកំលោះតូចរូបនេះហាក់មិនព្រមបញ្ចប់ទាល់តែសោះគេនៅតែព្យាយាមតោងទាមជុងគុកស្អិតជាងតុកកែទៅទៀត។

< លែងដៃ! >

ជុងគុកលូកប្រលេះដៃរបស់អូមីចេញ កាយវិការបង្ហាញច្បាស់ថាការធុញទ្រាន់ ព្រមទាំងលួចដៀងសម្លឹងមុខរបស់ភរិយាភ្លឺសៗ ហេតុអីថេយ៉ុងនៅស្ងៀមៗ ធ្វើដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹង មិនប្រចណ្ឌប្តីខ្លះទេរឺយ៉ាងមិច? សុំអង្វរប្រចណ្ឌប្តីតិចទៅកុំអោយប្តីអន់ចិត្ត😞។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now