ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់

2.4K 166 25
                                    

ត្របកភ្នែកតូចបើកឡើងយឺតៗបន្ទាប់ពីគេងលង់លក់អស់រយ:ពេលជាច្រើនម៉ោង ស្រីស្រស់យ៉ាគីច្រត់ដៃម្ខាងទាញខ្លួនអោយក្រោកអង្គុយ នាងចាំបានថាមុនពេលដេកលក់ ជុងគុកបាននិយាយជាមួយនាងពីរឿងចង់នាំនាងទៅប្រទេសជប៉ុនសិន តែនាងក៏បដិសេធថាមិនទៅ អោយនាងទៅណាកើត? បើនាងនៅមិនទាន់បានសងសឹកជាមួយ
ថេយ៉ុងផងនោះ។

សម្លេងបើកទ្វារក៏បន្លឺឡើង ធ្វើអោយស្រីស្រស់ផ្តើមញញឹមភ្លាម

< ជុង..អេឡិច!? >

ភាពភ្ញាក់ផ្អើលនិងការភ័យខ្លាចរត់សម្រុកបុកក្នុងខួរក្បាលរបស់នាងភ្លាមៗ ឮបន្ទាប់ពីឃើញអ្នកដែលបើកទ្វារចូលមកនោះមិនមែនជាជុងគុកឡើយប៉ុន្តែជាអេឡិចស្វាមីកំណាចរបស់នាងទៅវិញទេ។

< យ៉ាងម៉េចភ្ញាក់ផ្អើលខ្លាំងទេប្រពន្ធសម្លាញ់?? >

អេឡិចដើរសម្តៅមករកយ៉ាគីទាំងស្នាមញញឹមអំណាចរឹតតែធ្វើអោយនាងស្លន់ស្លោខ្លាចដល់ថ្នាក់ញ័រខ្លួនទទ្រើតដូចកូនសត្វ។

< អេឡិច សុំអង្វរលោកដោះលែងខ្ញុំទៅ..ខ្ញុំដឹងខុសហើយ..ពេលនេះខ្ញុំមានគ្រួសារហើយ! >

នាងតូចយ៉ាគីលើកដៃសំពះអង្វរសុំអោយគេដោះលែងទាំងទឹកភ្នែកសស្រាក់សស្រាំ ប៉ុន្តែកែវភ្នែកពេញកំហឹងរបស់អេឡិចបញ្ជាក់ច្បាស់ហើយថានាយគ្មានថ្ងៃដោះលែងនាងឡើយ។

< គ្រួសារដែលនាងបំបែកបំបាក់ប្តីប្រពន្ធគេហ្នឹងមែនទេ? ពីមុនយល់ថានាងពពោះកូនរបស់យើង ទើបយើងទុកជីវិតអោយនាង តែមនុស្សដូចនាងវាមិនកែបំផ្លាញយើងម្តងហើយម្តងទៀត ពេលនេះកូនរបស់យើងក៏ស្លាប់ដោយសារតែស្រីថោកទាបដូចជានាង!!! >

អេឡិចស្រែកសម្លុតនាងខ្លាំងៗ ភ្នែកក្រហមច្រាលព្រោះភ្លើងកំហឹងក្តៅងំពេញក្នុងទ្រូង ពីមុនគេទុកឱកាសអោយនាងកែខ្លួនជាច្រើនដងព្រោះយល់ដល់កូនដែលនៅក្នុងផ្ទៃរបស់នាង តែនាងជាមនុស្សដែលមិនចេះកែប្រែ លើកនេះនាងហ៊ានលួចយកគម្រោងវាល់លានរបស់គេទៅលក់អោយគូសត្រូវគេ ព្រមទាំងលួចរត់មកសម្ងំលាក់ខ្លួននៅកូរ៉េនេះទៀត ការពិតទៅអេឡិចមិនមែនជាមនុស្សអាក្រក់ញៀនល្បែងស្រីស្រាដូចដែលនាងបាននិយាយប្រាប់ជុងគុកឡើយ គ្រាន់តែគេរាងកាចសាហាវចំពោះអ្នកដែលក្បត់ជាមួយគេ គ្រប់យ៉ាងគឺនាងកុហកសាងមុខមាត់ល្អអោយខ្លួនឯងតែប៉ុណ្ណោះ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now