ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន

1.5K 84 0
                                    

ពេលព្រឹកព្រលឹមថ្ងៃថ្មីត្របកភ្នែកតូចបង្ហើបបើកយឺតៗ ទាំងនៅធីងធោងមិនទាន់ស្រឡះ មុននឹងនាំរាងកាយអោយក្រោកអង្គុយយឺតៗ គេចាំបានថាយប់មិញនេះគេសម្ងំយំដល់យប់ជ្រៅទម្រាំតែដេកលក់ក៏ជិតភ្លឺទៅហើយ កែវភ្នែកក្រឡេករកមើលអ្នកជាស្វាមី តែគ្រប់យ៉ាងគឺស្ងប់ស្ងាត់បាត់មិនឃើញសូម្បីតែស្រមោល ប្រហែលជាគេទៅធ្វើការបាត់ហើយមើលទៅ ថេយ៉ុងដង្ហើមធំបន្តិចមុននឹងនាំរាងកាយដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន។
________

ចុះមកដល់ជាន់ខាងក្រោម រាងតូចក្រឡេកឃើញជុងគុកអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដោយស្ថិតនៅក្នុងឈុតខោសាច់ក្រណាត់ពណ៌ខ្មៅជាមួយនឹងអាវយឺតរលុងៗដៃខ្លីពណ៌ខ្មៅដូចគ្នា បង្ហាញអោយឃើញនូវស្នាមសាក់ជាច្រើនតាំងពីដើមដៃរហូតដល់កដៃមាំរបស់គេ។

< អូនក្រោកហើយមែនទេ? >

ក្រឡេកឃើញប្រពន្ធភ្លាម ជុងគុកក៏រហ័សសួរភ្លែតព្រមទាំងក្រោកពីសាឡុងដើរមករករាងតូចដែលឈរភ្លឹកនៅជិតជណ្តើរនោះ។

< ជុងគុក!! >

ថេយ៉ុងឧទានតិចៗ ចិញ្ចើមតូចជ្រួញចូលគ្នាសម្លឹងមើលទៅរាងក្រាស់ដែលដើរមករកគេទាំងញញឹមស្រស់ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលយប់មិញនេះពួកគេឈ្លោះគ្នាសឹងតែបែកផ្ទះទៅហើយ។

< តោះយើងប្រញាប់ទៅ! >

សម្លេងស្រទន់ផ្អែមបន្លឺបបួលរាងតូច ព្រមទាំងលើកដៃអង្អែលក្បាលតូចតិចៗកាន់តែធ្វើអោយរាងតូចចម្លែកចិត្តជាខ្លាំង ថ្ងៃនេះមើលទៅហាក់ដូចជាយកចិត្តទុកដាក់ចំពោះគេខ្លាំងម៉្លេះ មិនទៅមើលថែ នាងទេពអប្សររបស់គេទេឬ?។

< បងចង់នាំអូនទៅណា?? >

រាងតូចផ្តើមឡេឡឺភ្លាម មិនយល់ពិតមែនណានៅសុខៗស្រាប់តែផ្លាស់ប្តូរបែបនេះអ្នកណាតាមទាន់ ហើយដែរសំខាន់ចង់នាំគេទៅណាក៏មិនដឹង ។

< នាំប្រពន្ធទៅដើរលេង >

ជុងគុកអស់សំណើចបន្តិច ពេលឃើញទឹកមុខឡេឡឺបែបខ្យូតៗរបស់រាងតូច សែនក្នាញ់ណាស់ទើបគេអោនថើបក្បាលក្រអូបៗនោះមួយខ្សឺតធំមុននឹងលូកក្រសោបប្រអប់ដៃតូចជាប់ណែនបម្រុងនឹងដើរចេញទៅហើយស្រាប់តែ....

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now