ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?

1.4K 97 3
                                    

< អូយ៎!!! >

< ថេយ៍!! >

រាងក្រាស់ទាំង២ឧទានឡើងព្រមគ្នាដោយភ្ញាក់ផ្អើល នៅពេលដែលថូផ្កាតម្លៃថ្លៃហោះទៅបុកចំថ្ងាសខាងឆ្វេងរបស់រាងតូចចំៗ ដែលរត់មករងគ្រោះជំនួសនាយកំលោះហូស៊ុក មុននឹងធ្លាក់ចុះក្រោមប៉ះនិងឥដ្ឋការ៉ូបែកលាន់ប្រាវគួរអោយសង្កៀរត្រចៀក ជុងគុកផ្តើមស្រឡាំងកាំងពេលឃើញឈាមពណ៌ក្រហមស្រស់ផ្តើមហូរច្រាលចេញពីស្នាមរបួសហូរកាត់ផ្ទៃមុខសររលោងមុននឹងត្របកភ្នែកតូចបិតចុះយឺតៗ កាយតូចទន់ជើងអង្គុយលើឥដ្ឋដោយមានហូស៊ុកទ្រទប់ពីក្រោយ។

< ថេយ៍! ថេយ៍អូនយ៉ាងម៉េចហើយ? ..ប..បងគ្មានចេតនាធ្វើអោយអូនឈឺទេ..ប.បងសុំទោសថេយ៍ បងសុំទោស..កុំប៉ះប្រពន្ធយើង!! >

ជុងហ្គុករហ័សដើរមករករាងតូចយ៉ាងលឿនដោយពោលពាក្យសុំទោសមិនឈប់ រួចស្រវាដណ្តើមកាយតូចរបស់ថេយ៉ុងដែលសន្លប់បាត់មាត់ឈឹងក្នុងដៃរបស់ហូស៊ុក មុននឹងច្រានរាងក្រាស់ហូស៊ុកចេញមិនអោយប៉ះពាល់រាងកាយប្រពន្ធរបស់គេ មុននេះដោយសារតែភ្លើងប្រចណ្ឌទើបចរិតម៉ាហ្វៀឈាមក្តៅរបស់គេរើឡើងវិញ គេគ្មានចេតនាគប់ចំរាងតូចទេតែគេទប់ដៃមិនទាន់ រាងក្រាស់លើកបីកាយតូចចេញទៅក្រៅយ៉ាងលឿន បំណងនាំទៅមន្ទីរពេទ្យដោយទុកអោយហូស៊ុកតាមមើលជាមួយនិងក្តីបារម្ភចំពោះរាងតូច។
_____________

មន្ទីរពេទ្យ:

រាងកាយតូចគេងលក់ស្តូកស្ដឹងលើគ្រែអ្នកជំងឺទឹកមុខស្លេកស្លាំងដោយមានបិតបង់សរនៅថ្ងាសខាងឆ្វេង ត្របកភ្នែកតូចព្រិចតិចៗមុននឹងបើកឡើងយឺតៗ សម្លឹងមើលពិដានក្នុងបន្ទប់ដោយអារម្មណ៍វិលវល់ មុននឹងងាកសម្លឹងជុំវិញខ្លួន ក៏ប្រទាក់ភ្នែកនឹងរាងក្រាស់ជុងគុកអង្គុយលើកៅអីដាក់ក្បាលក្រាបដេកនៅលើគ្រែដោយដៃមាំកាន់ដៃតូចជាប់មិនលែងទាំងខ្លួនឯងដេកលក់ទៅហើយ។

< អូនដឹងខ្លួនហើយមែនទេ? មានឈឺត្រង់ណាទៀតទេ? បងទៅហៅគ្រូពេទ្យសិនណា >

ដោយសារការកម្រើកខ្លួនរបស់រាងតូចធ្វើអោយអ្នកដែលកំពុងគេងលក់នោះភ្ញាក់ឡើងដូចគ្នា ជុងគុកក្រោកអង្គុយត្រង់ខ្លួនរួចបោះសំនួរទៅរាងតូចជាហូរហែមុននឹងងើបពីកៅអីបម្រុងទៅហៅគ្រូពេទ្យតែត្រូវរាងតូចចាប់កដៃរបស់គេជាប់។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now