ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?

4K 246 2
                                    

< ជុងគុក! >

ដោយឃើញថាសភាពការណ៍ហាក់ដូចមិនធូរស្រាលមានតែតានតឹងឡើង ម្នាក់ៗប្រឹងដំឡើងសរសៃកដាក់គ្នាមិនព្រមឈប់ ទើបលោក ម៉ាកូ ចូលទៅនិយាយមួយនឹងកូនប្រុសរបស់ខ្លួន

< ស្តាប់ប៉ា. នេះជាពិធីរៀបការរបស់ឯងណាជុងគុក វាមិនមែនជារឿងលេងសើចទេ បើឯងធ្វើអីផ្តេសផ្តាស មុខមាត់របស់ត្រកូល ម៉ាហាតូ នឹងទៅជាយ៉ាងណា? >

លោកម៉ាកូព្យាយាមនិយាយពន្យល់កូនប្រុសព្រមទាំងលើកដៃអង្អែលស្មារបស់នាយតិចៗ អោយស្ងប់អារម្មណ៍ ជុងហ្គុកសម្លឹងមុខឪពុកឆ្លាស់គ្នាជាមួយនឹង យូសា ខួរក្បាលចាប់ផ្ដើមគិតឡើងវិញ ត្រូវហើយ ត្រកូល ម៉ាហាតូ គឺជា ត្រកូលមានអំណាច គ្រប់គ្នាកោតខ្លាចតាំងពីជំនាន់ដូនតាមកម៉្លេះ ម៉េចនឹងអាចមកអាប់អោនដោយសារតែគេនោះ?!

< យូសា អូនត្រឡប់ទៅវិញសិនចុះណា រួចពិធីពេលណា បងនឹងឆាប់ទៅរកអូនភ្លាម បងសន្យា >

ដៃមាំលើកមកក្រសោបថ្ពាល់របស់នាងទាំងសងខាង ព្រមទាំងនិយាយលួងលោមនាងដោយសម្តីទន់ភ្លន់មិនខ្វល់ពីក្រសែភ្នែករបស់មនុស្សគ្រប់គ្នាដែលសម្លឹងមើលមកគេដោយក្តីហួសចិត្ត មកអោបថើបសង្សារចាស់ចំពោះមុខភរិយាបែបនេះគេមិនរអៀសខ្លួនខ្លះទេឬ?

< តែ.. > យូសា

< ស្តាប់បង > ជុងគុក

ឯរាងតូចដែលនៅខាងលើវេទិកានោះ ឈរសម្លឹងមើលពួកគេស្ងៀមៗ កំលោះតូចញញឹមចុងមាត់តិចៗ ក្នុងន័យអ្នកឈ្នះ យ៉ាងណា ជុងគុក ក៏គ្មានជម្រើសស្រាប់ទៅហើយ ឃើញទេ? គេក៏ក្លាយជាតួឯកក្នុងភ្នែករបស់មនុស្សគ្រប់គ្នាទាំងដែលគេមិនហត់និងសម្តែង ។

បន្ទាប់ពីទទួលបានការសម្របសម្រួលពីលោក ម៉ាកូរួច ពិធីក៏ចាប់ផ្ដើមបន្តទៅយ៉ាងរលូនរហូតដល់ចប់សព្វគ្រប់។
____________

ផ្ទះត្រកូលគីម:

ជុងគុកត្រូវបានលោក ម៉ាកូ បង្ខំអោយមករស់នៅផ្ទះរបស់ថេយ៉ុងបន្ទាប់ពីរៀបការរួច ដើម្បីជួយគ្រប់គ្រងមុខជំនួយរបស់គ្រួសារគីម តាមការសុំ របស់លោកហានស៊ូមុនពេលគាត់ផុតដង្ហើម ជាបំណងប្រាថ្នាចុងក្រោយរបស់គាត់ ដែលចង់ឃើញកូនប្រុសតែមួយប្រៀបដូចជាជាកែវភ្នែករបស់គាត់រស់នៅប្រកបដោយសុភមង្គល មានមនុស្សល្អម្នាក់ដែលជាទីពឹង ហើយគាត់ក៏មិនទុកចិត្តអ្នកណាក្រៅពីកូនប្រុសរបស់មិត្តសម្លាញ់ម្នាក់នេះដែរ ( លោកពូទុកចិត្តខុសមនុស្សហើយ ) ។
_________

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now