ភាគទី៣៨: ប្រពន្ធរត់ចោល

1.5K 81 0
                                    

ពេលវេលាដើរលឿនដូចគេកុហកធ្មេចបើកៗ៣ខែកន្លងផុតទៅយ៉ាងឆាប់រហ័ស ពេលនេះអាការៈរបស់ថេយ៉ុងក៏បានធូរស្រាលជាងមុនច្រើន ដោយរាងតូចអាចក្រោកឈរនិងដើរបានតិចៗដោយមានឈើច្រត់ជាជំនួយ មូលហេតុដែលជើងរបស់គេឆាប់គ្រាន់បើបែបនេះដោយសារតែគេតែងតែធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនិងទទួលបានការមើលថែយកចិត្តទុកដាក់ពីជុងគុកស្វាមីមហាលោតផ្លោះរបស់គេនិងហូស៊ុកបងប្រុសដ៏ល្អទៀតផងនោះ។

< អូនសម្រេចចិត្តច្បាស់ហើយមែនទេ? >

នាយកំលោះហូស៊ុកសួរបញ្ជាក់ទៅរាងតូចម្តងហើយម្តងទៀតបន្ទាប់ពីស្ដាប់ការរៀបរាប់របស់គេ កែវភ្នែកក៏បង្ហាញពីការបារម្ភដែលមានច្រើនលើសលប់។

< ខ្ញុំគិតច្បាស់ហើយ កន្លងមកខ្ញុំហត់នឿយគ្រប់គ្រាន់ហើយ ខ្ញុំចង់សម្រាកមួយរយៈពេលសិន >

ត្រូវហើយកន្លងមកគេហត់នឿយគ្រប់គ្រាន់ហើយ ឈឺចាប់ឆ្អែតឆ្អន់ហើយ គេចង់សម្រាក គេសម្រេចចិត្តច្បាស់ហើយថានិងគេចខ្លួនពីជុងគុកមួយរយ:ពេលសិន ព្រោះទង្វើរបស់ជុងគុកបានធ្វើមកលើគេ គេពិបាកក្នុងធ្វើចិត្តបំភ្លេចនិងទទួលយកជុងគុកវិញម្តងទៀតណាស់ ទោះបីជាពេលនេះនាយព្យាយាមធ្វើល្អរឺមើលថែយកចិត្តទុកដាក់ចំពោះគេយ៉ាងណាក៏ដោយ ប៉ុន្តែក្តីឈឺចាប់ដែលជុងគុកផ្ដល់អោយគេវាមានច្រើនលើសលប់ពិបាកនិងលុបលាងខ្លាំងណាស់។

កំហុសបងច្រើនលើកច្រើនសារ បងសាងតែរឿងដដែលៗ រហូតដល់អូនខ្លាចថាថ្ងៃណាមួយបងនិងសាងវាម្តងទៀត ស្នេហារបស់បងធ្វើអោយអូនខ្លាចរអា។
_______

កាយតូចអង្គុយលើរទេះរុញក្នុងបន្ទប់គេងរបស់ខ្លួន ម្រាមដៃស្រឡូនរៀបចំបត់សម្លៀកបំពាក់ដាក់ចូលក្នុងវ៉ាលីស កែវភ្នែកដក់ដោយដំណក់ទឹករ៉េសម្លឹងមើលជុំវិញផ្ទៃបន្ទប់ហាក់ដូចជាស្រណោះកន្លែងដែលគេង ធ្លាប់រស់នៅ។

បន្ទាប់ពីរៀបចំរួចរាល់ហើយថេយ៉ុងដកដង្ហើមធំបន្ធូរអារម្មណ៍បន្តិច រួចលូកយកកូនសំបុត្រមួយច្បាប់ទុកនៅលើគ្រែក្បែរក្បាលដំណេក មុននឹងឆេលនិងហូស៊ុកដើរចូលមកដើម្បីនាំរាងតូចចាកចេញទៅមុននឹងជុងគុកត្រឡប់មកពីក្រុមហ៊ុនវិញនៅពេលរសៀល ដោយឆេលជាអ្នកកាន់វ៉ាលីសសម្លៀកបំពាក់ឯហូស៊ុកជាអ្នករុញរទេះអោយរាងតូច ទោះបីជារាងតូចអាចដើរបានតិចៗក៏ដោយក៏នាយមិនហ៊ានបណ្ដោយអោយរាងតូចដើរដែរ។
_______

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now