ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី

2.3K 147 0
                                    

< ខួររបស់លោកវាស្មោកគ្រោកចាំយើងជួយលាងសម្អាតវាអោយ >

ថេយ៉ុងចាប់ក្របួចសរសៃសក់ទន់រលោងរបស់អូមីមួយទំហឹងរួចអូសមកជិតឡាបូលាងដៃមុននឹងជ្រមុជក្បាលតូចចូលក្រោមក្បាលរ៉ូមេនេ រួចកាច់បើកទឹកត្រជាក់សោចមកលើកក្បាលរបស់អូមីពេញៗ។

< ខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអី ខ្ញុំសន្យាថានឹងមិនមករញ៉េរញ៉ៃជាមួយជុងគុកទៀតទេ...ហឹុកហឹុក... >

មិនត្រឹមតែសន្យាទេ គេស្បថជូនទៀតផង តែប៉ុណ្ណេះរៀងមួយជីវិតហើយ ថេយ៉ុងញញឹមចុងមាត់តិចៗពេលស្ដាប់ឮសម្លេងយំអង្វររបស់ក្មេងតូចមុននឹងគ្រវែងអូមីទៅលើឥដ្ឋមួយទំហឹង ជួយមិនបានទេ នៅសុខមិនចង់សុខយកខ្លួនមកប្រលែងលេងជាមួយភ្លើង លទ្ធផលគឺបែបនេះឯង។

< ថេយ៉ុង! >

ជុងគុកហៅឈ្មោះរបស់ភរិយាទាំងភាពភ្ញាក់ផ្អើល បន្ទាប់ពីចូលមកដល់ក្នុងបន្ទប់ទឹក កែវភ្នែកមាំសម្លឹងមើលកំលោះតូចអូមីដែលអង្គុយបាក់ស្បាតនៅលើឥដ្ឋ ដូចគេគិតមិនខុសមែនថាមនុស្សដូចជា គីម ថេយ៉ុង មិនឲ្យអ្នកណាមើលងាយបានស្រួលៗឡើយ។

< មានដឹងទេ? ថាខ្លួនឯងកំពុងធ្វើស្អី? >

< អូនធ្វើបែបនេះ ព្រោះអូនប្រចណ្ឌបងហ្នឹងណាលោកប្តី ប្រពន្ធឯណាធ្វើចិត្តបានទៅពេលឃើញអ្នកផ្សេងចូលមករញ៉េរញ៉ៃជាមួយប្តីរបស់ខ្លួនបែបនេះ? >

ស្ដាប់សម្ដីរាងតូចដូចជាជនរងគ្រោះទាំងដែលអ្នកអង្គុយអង្គុយអស់សភាពបិះស្លាប់បិះរស់គឺអូមីទៅវិញទេ ទោះដឹងថាវាគ្រាន់តែជាពាក្យឌឺដងផ្ចាញ់ផ្ចាលប៉ុន្តែជុងគុកហាក់មានអារម្មណ៍រំភើបយ៉ាងចម្លែកបើថេយ៉ុងប្រចណ្ឌគេពិតមែនមិនដឹងជាល្អយ៉ាងណាទេ ប៉ុន្តែ អេ! ឈប់សិនមិចក៏គេមកគិតអីឆ្កួតបែបនេះ? កុំប្រាប់ណាថាគេស្រលាញ់ភរិយាកំណាចរបស់គេហើយ? ទេ! មិនអាចទៅរួចទេ ។

< ឆ្កួតពេកហើយ! បើអូមីប្តឹងលោកដាក់គុកទៅគិតយ៉ាងម៉េច? > ជុងគុក

< លោកប្តីជាអ្នកមានមិនអញ្ចឹង? ក៏ទៅលួសខ្លួនប្រពន្ធមកវិញមក > ថេយ៉ុង

< គីម ថេយ៉ុង!!! >

អត់ទ្រាំនឹងភាពឌឺដងផ្ចាញ់ផ្ចាលរបស់រាងតូចមមិនបាន ទើបជុងគុកជ្រុលមាត់ស្រែកសម្លុតមួយវ៉ាសតាមចរិតឆេវឆាវឈាមក្តៅរបស់ខ្លួន។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now