ភាគទី៣១: ដង្ហើមចុងក្រោយ

2.5K 166 22
                                    

< មិនបាច់ត្រឡប់ អូនលែងទទួល!! >

ស្របសម្តី ទឹកថ្លាមួយដំណក់ស្រក់ចុះពីកែវភ្នែកបង្កប់ដោយភាពឈឺចាប់ហូរកាត់ថ្ពាល់រលោងស្អាត ម្រាមដៃតូចៗលើកមកគ្រវាសវាចេញយ៉ាងលឿន ទឹកភ្នែករបស់គេមានតម្លៃណាស់មិនគួរមកស្រក់ព្រោះតែមនុស្សអាត្មានិយមដូចជាជុងគុកឡើយ ចំណែកខូជិវិញបន្ទាប់ពីឃើញភាពតានតឹងរវាងចៅហ្វាយទាំង២ហើយនោះគេក៏ប្រញាប់ដកខ្លួនភ្លាមៗ គេមិនចង់អោយពួកគាត់ឈ្លោះគ្នា ហើយក៏រឹតតែអាណិតរាងតូចថេយ៉ុងដែលកំពុងឈឺចាប់ពេញប្រៀប ប៉ុន្តែគេត្រឹមជាកូនចៅគ្មានសិទ្ធិលូកមាត់ក្នុងរឿងរបស់ចៅហ្វាយនោះទេ។

ក្រាក!!

រំពេចនោះសម្លេងបើកទ្វារបន្ទប់ក៏បន្លឺឡើងកាត់ភាពតានតឹងរវាងប្តីប្រពន្ធមួយគូរនេះ មុននឹងវត្តមានរបស់លោកគ្រូពេទ្យវ័យកណ្ដាលម្នាក់ដើរចេញមក ទើបជុងគុករហ័សចូលទៅសួរនាំ។

< លោកគ្រូពេទ្យ នាងយ៉ាងម៉េចហើយ? >

< អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ! ប៉ុន្តែសូមចូលរួមសោកស្តាយចំពោះទារកនៅផ្ទៃផង ពួកយើងប្រឹងអស់ពីសមត្ថភាពហើយ ពេលនេះនាងដឹងខ្លួនហើយលោកអាចចូលទៅមើលនាងបាន! >

ក្រោយនិយាយចប់លោកគ្រូពេទ្យម្នាក់ក៏ដើរចេញទៅទុកអោយរាងក្រាស់នៅតទល់ជាមួយនឹងរាងតូចតែ២នាក់។

< ពេញចិត្តអូនហើយមែនទេ? >

សម្លេងមាំសួរទៅរាងតូចដៃក្រាស់ក្តាប់ចូលគ្នាយ៉ាងណែនកែវភ្នែកក្រហមងាំងព្រោះកំហឹង បើសិនជាអ្នកដែលប្រព្រឹត្តរឿងនេះមិនមែនជាថេយ៉ុង ប្រាកដណាស់ថាគេនឹងបាញ់សម្លាប់ចោលជាមិនខាន។

ថេយ៉ុងបានត្រឹមនៅស្ងៀមៗមិននិយាយឬក៏ប្រកែកអ្វីទៀតដែរ ព្រោះបើគេកាន់តែបកស្រាយជុងគុកកាន់តែគិតថាគេដោះសារយករួចខ្លួន មនុស្សអស់ធំហើយ និយាយតែម្តងបើគេមិនយល់គេមិនជឿ ក៏ដើរចេញទៅ កែវភ្នែកតូចៗសម្លឹងមើលដំណើររបស់ស្វាមីដែលរហ័សដើរចូលទៅក្នុងបន្ទប់យ៉ាងលឿនហាក់ដូចជាបារម្ភពីស្រីម្នាក់នោះខ្លាំងណាស់ ថេយ៉ុងសើចហឹុសនៅដើមកចំអកអោយខ្លួនឯងបន្តិចមុននឹងឈានជើងចាកចេញពីទីនោះ។
______

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now