ភាគទី៣០: បងជឿនាងតែបងមិនជឿអូន

1.7K 105 1
                                    

បន្ទាប់ពីបំពេញបំណងស្វាមីជាទីស្រលាញ់រួច ថេយ៉ុងក៏ដើរចេញពីមាត់ទឹកនោះទុកអោយពួកគេទាំងនៅសាសងគ្នាបន្តទៀតចុះ។

រាងតូចដាក់ខ្លួនអង្គុយយឺតៗលើបង់ក្រោមដើមឈើធំមួយ កែវភ្នែកតូចៗសម្លឹងមើលទៅគ្រួសារតូចមួយ ដែលមានប៉ាម៉ាក់នឹងកូនតូចមួយ ពួកគេប្រលែងគ្នាយ៉ាងសប្បាយរីករាយ មើលទៅមានសុភមង្គលណាស់ ថេយ៉ុងព្រិចភ្នែកញប់ៗព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់ គេក៏ចង់បានសុភមង្គលបែបនេះដែរ តែទេវតាហាក់ដូចជាលេងសើចនឹងជីវិតគេពេកហើយ មានស្វាមីមានគ្រួសារដូចគេហើយ តែឯណាទៅក្តីសុខ! ឯណាទៅសុភមង្គល? គេចង់បានវា។

< ដឹងថាខ្លួនឯងចាញ់ត្រជាក់ហើយ ម៉េចក៏មកអង្គុយហែលខ្យល់ម្នាក់ឯងបែបនេះទៀត? >

សម្តីផ្អែមបន្លឺសួរទៅរាងតូចដោយក្តីបារម្ភស្របជាមួយអាវរងាសាច់ក្រាស់កក់ក្តៅគ្របដណ្តប់លើកាយតូចដោយដៃរបស់នាយកំលោះហូស៊ុក។

< ហេតុអីក៏បងដឹងថាខ្ញុំនៅទីនេះ? > ថេយ៉ុង

< ទីណាមានអូនទីនោះក៏ត្រូវតែមានបងដែរ! ព្រោះបងទេវតាចាំការពារអូននោះអី >

ហូស៊ុកបង្វែរខ្លួនដាក់អង្គុយក្បែររាងតូចព្រមទាំងនិយាយលេងសើចធ្វើអោយរាងតូចញញឹមហួសចិត្តនិងគេបន្តិច បើគិតទៅវាក៏ដូចជាអ្វីដែលនាយនិយាយពិតមែន គ្រប់ពេលដែលគេមានទុក្ខគេឯកា ហូស៊ុកតែងបង្ហាញខ្លួនជានិច្ច ប្រៀបដូចជាទេវបុត្រតាមថែរក្សាគេពិតមែន។

< គេធ្វើមិនល្អដាក់អូនមែនទេ? គេទុកអូនចោលទៀតហើយឬ? >

ហូស៊ុកធ្វើជាសួរទាំងដែលគេដឹងរួចទៅហើយ
ថាជុងគុកបានធ្វើអីដាក់រាងតូចខ្លះ ព្រោះតែបែបនេះទើបគេត្រឡប់មករករាងតូចវិញ ដរាបណាថេយ៉ុង នៅមិនមានក្តីសុខនឹងសុភមង្គលពេញលេញគេអាចទៅណាបានឡើយ។

< អត់ទេ! ជុងគុកមិនបានធ្វើអីអូនទេ គេមើលថែអូនបានល្អណាស់ >

ឮចម្លើយរបស់រាងតូចហូស៊ុកក៏ក្រវីក្បាលតិចៗហួសចិត្តនិងរាងតូចដែលព្យាយាមលាក់បាំងនិយាយយកល្អអោយប្រុសម្នាក់នោះ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now