ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ

1.5K 79 2
                                    

សម្លេងដំណក់ទឹកភ្លៀងប៉ះនិងដំបូលអគារមន្ទីរពេទ្យបន្លឺឡើងយ៉ាងរណ្ដំ រាងតូចល្អិតអង្គុយលើរទេះរុញនៅក្បែរបង្អួចក្នុងបន្ទប់សម្រាករបស់ខ្លួនយ៉ាងស្ងប់ស្ងាត់ ថេយ៉ុងសម្លឹងមើលទៅដំណក់ទឹកភ្លៀងហូរស្រក់តាមកញ្ចក់បង្អួចដោយកែវភ្នែកម្ខាងដែលនៅសល់ស្របពេលដែលភ្នែកខាងឆ្វេងរបស់គេត្រូវបានរុំបង់ពណ៌សរ ព័ទ្ធជុំវិញហាក់ដូចជាចោរសមុទ្រ ម្រាមដៃតូចៗដាក់អង្អែលលើជើងទាំងសងខាងរបស់ខ្លួនថ្នមៗ តើគេមានសង្ឃឹមអាចនឹងអាចនឹងដើរបានវិញម្តងទៀតទេ? បើពេលនេះសូម្បីតែក្រោកឈរក៏គេមិនអាចធ្វើបានផងនោះ ជើងក៏ដើរមិនបាន ភ្នែកក៏ពិការមួយចំហៀងទៀត ហេតុអីទេវតាលេងសើចនឹងគេខ្លាំងម៉្លេះ? បើជ្រុលជាបែបហ្នឹងហើយម៉េចមិនអោយគេស្លាប់តែម្តងទៅ? ឬជីវិតមួយនេះគេវេទនាមិនទាន់គ្រប់គ្រាន់?។

ក្រាក!!!

សម្លេងបើកទ្វារស្របនឹងកាយសង្ហារបស់ជុងគុកបង្ហាញឡើង បន្ទាប់ពីសម្រាកបានមួយសន្ទុះឯរបួសដោយសារគ្រាប់កាំភ្លើងដែលរាងតូចបាញ់ក៏បានធូរស្បើយរៀងអន់ឈឺ ទើបគេប្រញាប់មករាងតូចដល់បន្ទប់ ជើងមាំបោះជំហានយឺតៗដើរសម្តៅទៅរកថេយ៉ុងដែលអង្គុយលើរទេះក្បែរបង្អួចបែរមុខសម្លឹងទៅដំណក់ទឹកភ្លៀងខាងក្រៅ។

អាវរងាសាច់ក្រាស់ដ៏កក់ក្តៅគ្របដណ្តប់លើស្មារបស់រាងតូចដោយដៃមាំរបស់ជុងគុក នាយកំលោះដើរមកដាក់ខ្លួនអង្គុយលុតជង្គង់ម្ខាងពីមុខរាងតូច ឯដៃលូកមកក្រសោបប្រអប់ដៃតូចរបស់ថេយ៉ុងហាក់ចង់ផ្តល់ភាពកក់ក្តៅអោយគេ អោយតែសម្លឹងចំភ្នែកដែលរុំបង់សរមួយចំហៀងរបស់ថេយ៉ុង អារម្មណ៍ដឹងខុសបុកសម្រុកក្នុងទ្រូងរបស់គេភ្លាមៗ ទ្រូងខាងឆ្វេងផ្តើមឈឺខ្ទកៗដូចគេចាក់ឆ្កៀល។

< អូនរងាទេ? នៅខាងក្រៅភ្លៀងធ្លាក់ខ្លាំងណាស់ ហេតុអីមកអង្គុយក្បែរបង្អួចដូច្នេះ? >

ឮសម្តីព្រួយបារម្ភរបស់ជុងគុកហើយ រាងតូចផ្តើមញញឹមចុងមាត់តិចៗ វាមិនមែនជាស្នាមញញឹមរំភើបចិត្ត ប៉ុន្តែវាជាស្នាមញញឹមបញ្ជាក់ការហួសចិត្តអស់សំណើចទៅវិញទេ នេះជុងគុកចេះបារម្ភពីគេដែលមែនទេ? គេចាំបានថានៅថ្ងៃនោះ ថ្ងៃដែលពួកគេទៅលេងនៅសួនកម្សាន្ត ថ្ងៃនោះគេរងាខ្លាំងណាស់ប៉ុន្តែជុងគុកបែរជាសុំអាវរងារបស់គេអោយទៅយ៉ាគី មិត្តភក្តិរបស់នាយដោយមិនរអៀសមាត់សូម្បីតែបន្តិច។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now