ភាគ8: អតីតកាលដ៏សែនឈឺចាប់

3K 177 0
                                    

បន្ទាប់ពីចាត់ការយូសារួច ថេយ៉ុងក៏មកអង្គុយលេងនៅសួនកម្សាន្តមួយកន្លែង រាងតូចអង្គុយលើបង់ ក្រោមដើមឈើធំមួយ កែវភ្នែកតូចៗសម្លឹងមើលមនុស្សម្នាជាច្រើន ដែលមកកម្សាន្តលេងនៅនេះដោយទឹកមុខញញឹមសប្បាយរីករាយ ខុសពីគេដែលមានតែទឹកមុខសោកសៅ រាងតូចដកដង្ហើមបន្ធូរអារម្មណ៍បន្តិច ខួរក្បាលនឹកគិតទៅដល់រឿងអតីតកាល...។

______________

7ឆ្នាំមុន:

ថេយ៉ុងត្រូវបានគ្រួសារបញ្ជូនអោយទៅរៀនបន្តនៅប្រទេសជប៉ុន ដោយអោយរាងតូចស្នាក់នៅផ្ទះរបស់លោក ម៉ាកូ ជាឪពុករបស់ ជុងគុក ពេលជួបគ្នាដំបូងៗ ជុងគុក មិនសូវជាចូលចិត្ត ថេយ៉ុងប៉ុន្មានឡើយ សូម្បីតែមុខរបស់រាងតូចក៏គេមិនដែលមើលចំដែរ ខុសពីរាងតូចបែរជាលួចមានចិត្តលើប្រុសចិត្តអាក្រក់ម្នាក់នេះទៅវិញ បើទោះបីជាជុងឡុកតែងតែធ្វើបាបគេនឹងរករឿងគេមិនឈប់មិនឈរក៏ដោយ ប៉ុន្តែថ្ងៃមួយនៅសុខៗ ជុងគុក ស្រាប់តែក៏មកសារភាពថាស្រលាញ់គេទាំងដែលកន្លងមកប្រុសម្នាក់នេះរិះរកល្បិចធ្វើបាបគេគ្រប់សារពើ។

< បង..បងលេងសើចជាមួយខ្ញុំមែនទេ? >

ថេយ៉ុងបន្លឺសួរទៅរាងក្រាស់ចំពោះមុខដែលទើបនឹងសារភាពប្រាប់ថាស្រលាញ់គេអំបាញ់មិញនេះ រាងតូចសម្លឹងមើលមុខជុងគុកហាក់មិនសូវជឿសម្តីរបស់នាយ រាល់ថ្ងៃនេះតែមុខគេ ជុងគុក មិនចង់មើលផង ហើយនៅសុខៗមកប្រាប់ថាស្រលាញ់ វាពិតជាចម្លែកខ្លាំងណាស់រឺមួយជុងគុក មានល្បិចអីធ្វើបាបគេទៀតហើយ? ។

< បងស្រលាញ់ឯង ពិតមែន! កន្លងមកបងគ្រាន់តែចង់សាកចិត្តរបស់ឯងតែប៉ុណ្ណោះ ចង់ដឹងថាឯងទ្រាំទ្រនឹងចរឹកកំណាចរបស់បងបានឬអត់? >

នាយកំលោះបន្លឺឡើងទាំងញញឹមតិចៗ ព្រមទាំងលូកកាន់ប្រអប់ដៃរបស់របស់រាងតូចយកមកអង្អែលថ្នមៗ សម្លឹងមុខតូចដោយក្រសែភ្នែកទន់ភ្លន់បញ្ជាក់ពីអារម្មណ៍ស្នេហាពេញទី ធ្វើឲ្យរាងតូចឃើញហើយហាក់ទន់ចិត្តដកខ្លួនមិនរួចពីអន្លង់ស្នេហ៍មួយនេះ។

< បងពិតជាស្រលាញ់ខ្ញុំមែនឬ? >

< ពិត! បងស្រលាញ់អូន ធ្វើជាសង្សារបងណា បងសន្យាមិនធ្វើអូនឈឺចាប់ទេ >

🔥នរកប្រទានស្នេហ៍🔥( ចប់ )Där berättelser lever. Upptäck nu