ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់

3.3K 190 2
                                    

តាំងពីថ្ងៃនោះមក ថេយ៉ុង ក៏ត្រឡប់មករស់នៅ ប្រទេសកូរ៉េវិញ ថេយ៉ុង ក៏ បានស្គាល់គ្នាជាមួយនឹង ជុង ហូស៊ុក ដែលជាដុកទ័រប្រចាំគ្រួសារគីមបន្ទាប់ពីលោក គីម បានស្លាប់ទៅ ហូស៊ុក ក៏ទទួលតួនាទីមើលថែ ថេយ៉ុង រហូតដល់គេរឹងមាំអាចមើលថែខ្លួនឯងបាន នឹងអាចគ្រប់គ្រងមុខជំនួញជំនួសឪពុក តាមការសុំរបស់ លោកគីមមុនពេលស្លាប់ ដោយសារការមើលថែយកចិត្តទុកដាក់របស់ ហូស៊ុក មកលើរាងតូច ក៏កើតជាអារម្មណ៍ស្នេហា ហូស៊ុក នឹង ថេយ៉ុង ក៏បានទាក់ទងគ្នា រហូតដល់ថ្ងៃមួយ ហូស៊ុក បានជួបគ្រោះថ្នាក់ចរាចរណ៍ ឡានដាច់ហ្វ្រាំង ក៏វេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន ធ្លាក់ចូលទៅក្នុងទន្លេហានទោះបីជារកសាកសពមិនឃើញ តែប៉ូលិសបានសន្និដ្ឋានថា ហូស៊ុក បានស្លាប់បាត់ទៅហើយ ។
__________

បច្ចុប្បន្ន:

រាងតូចអង្គុយអង្គុយសោកសៅតែម្នាក់ឯងដោយមិនដឹងឡើយថាមានស្រមោលរបស់មនុស្សម្នាក់ លួចពួនសម្លឹងមើលគេពីក្នុង រថយន្តមួយដែលឈប់ឆ្ងាយល្មមពីកន្លែងដែលរាងតូចអង្គុយនោះ។

< រងចាំបងណា បងនឹងត្រឡប់មករកអូនវិញក្នុងពេលឆាប់ៗនេះ >

សម្លេងមាំបន្លឺឡើងពីបុរសអាថ៌កំបាំងម្នាក់នោះ មុនហ្នឹងគេ បញ្ឆេះម៉ាស៊ីនឡាន បើកចាកចេញទៅ។

_______

ម៉ោង8:00យប់

ទម្រាំតែត្រឡប់មកផ្ទះវិញក៏រាងយប់បន្តិចទៅហើយរាងតូចបោះជំហានមួយសម្តៅទៅរកបន្ទប់គេងរបស់ខ្លួន មុនហ្នឹងលើកដៃបើកទ្វារចូលទៅខាងក្នុង រាងតូចចុចបើកភ្លើងបំភ្លឺក្នុងបន្ទប់ កែវភ្នែកតូចៗ ក៏ក្រឡេកប៉ះវត្តមានរបស់ជុងគុក អង្គុយនៅលើសាឡុង សម្លឹងមើលមកគេ ហាក់ដូចជាមច្ចុរាជត្រៀមផ្តាច់ជីវិតមនុស្សយ៉ាងចឹង កែវភ្នែកពណ៌ត្នោតខ្ចីមួយគូរនោះសម្លក់មកគេសឹងជ្រុះ ប្រាកដណាស់ថានឹងមានរឿងមិនល្អកើតឡើងក្នុងពេលបន្តិចទៀតនេះមិនខាន មិនចាំអោយរាងតូចដើរមកជិតខ្លួនទាន់ ជុងគុកក៏រហ័សក្រោកពីសាឡុង ដើរមកឈរទល់មុខរាងតូចហើយក៏....។

ផាច់!!!

មុខតូចរបស់ថេយ៉ុងត្រូវងាកចេញមួយទំហឹងតាមកំលាំងនៃការទះរបស់រាងក្រាស់ ថេយ៉ុង ញញឹមតិចៗទាំងមានឈាមជ្រាបចេញតាមគែមមាត់ មុនហ្នឹងបែរមកសម្លឹងមុខរបស់រាងក្រាស់ចំៗ ទាំងមិនញញើត

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now