ភាគទី២៧: អ្នកណាផ្ញើសារមកនាង

1.2K 82 0
                                    

រាងតូចច្រឡឹងឈរសម្លឹងមើលសភាពខ្លួនឯងនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក ម្រាមដៃតូចៗលើកមកប៉ះថ្ពាល់ខ្លួនឯងតិចៗដែលពេលនេះកំពុងមានទឹកថ្លាមួយដំណក់ហូរស្រក់ចេញពីកែវភ្នែកស្អាតរបស់គេ។

< ឯងយំមែនទេ? >

រាងតូចសួរខ្លួនឯងតិចៗ កែវភ្នែកសម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់មិនព្រិច ហាក់ដូចជាមានមនុស្សផ្សេងគ្នា២នាក់កំពុងនិយាយឆ្លងឆ្លើយគ្នាយ៉ាងអញ្ចឹង។

< ឯងមិនអាចយំបានទេ គីម ថេយ៉ុង ឯងជាមនុស្សរឹងមាំ មិនមែនទន់ជ្រាយបែបនេះឡើយ..ឯងទ្រាំបាន.មិនអីទេ ប៉ុណ្ណឹងឯងទ្រាំបាន.ហិហិ.>

រាងតូចនិយាយលួងលោមខ្លួនឯងបន្តទាំងញញឹមស្របពេលដែលទឹកភ្នែកហូរចុះឥតដាច់ ទើបគេរហ័សលើកដៃជូតយ៉ាងលឿន គីម ថេយ៉ុង ជាមនុស្សកំណាច ជាមនុស្សឃោរឃៅហេតុអីក៏ពេលនេះ មកយំទួញសោកព្រោះតែរឿងតូចតាចបែបនេះទៅវិញ វាសមនោះទេ ត្រូវហើយវារឿងតូចតាចទេ គេនៅអាចទ្រាំបាន មិនអីទេ! គេទ្រាំបានព្រោះគេជាមនុស្សរឹងមាំ។

ថេយ៉ុងដើរយឺតៗចេញពីបន្ទប់ទឹកបន្ទាប់ពីលុបលាងមុខមាត់អោយជ្រះអស់នូវស្នាមទឹកភ្នែក កាយតូចដាក់អង្គុយលើពូកសាច់ទន់ៗដោយទឹកមុខស្ងួតស្ងប់ គាប់ជួនចំពេលដែលទូរស័ព្ទរបស់គេរោទ៍ឡើងល្មម ដៃតូចលូកទាញមកមើលលេខដែលហៅចូលនោះ ឃើញថាជាលេខរបស់រាងក្រាស់ហូស៊ុកទើបគេចុចទទួលដោយមិនបង្អង់យូរ។

< ហេឡូ! បងហូស៊ុក >

សម្លេងស្រទន់ស្រាលរបស់រាងតូចបន្លឺឡើង ធ្វើអោយ អ្នកម្ខាងបញ្ចេញស្នាមញញឹមបានភ្លាមៗ។

[ ថេយ៍! អូនចុះមកជួបបងបន្តិចបានទេ? ពេលនេះបងកំពុងនៅមុខរបងផ្ទះរបស់អូន ]

សម្លេងរាងក្រាស់បន្លឺឡើងតាមទូរស័ព្ទ សុំអោយរាងតូចចុះមកជួបគេ ព្រោះបើគេចូលទៅក្នុងផ្ទះខ្លាចថានឹងជួបជាមួយជុងគុក ហើយប្រាកដណាស់ថានឹងមានរឿងឈ្លោះទាស់ទែងគ្នាទៀតជាមិនខានព្រោះថាអោយតែឃើញមុខឌឺៗឈ្លើយៗរបស់ជុងគុក គេចេះតែទប់មិនជាប់។

< អូខេ! ខ្ញុំចុះទៅឥលូវហើយបងចាំបន្តិចណា >

[ បាទ! ]

🔥នរកប្រទានស្នេហ៍🔥( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ