🔥នរកប្រទានស្នេហ៍🔥( ចប់ )

By BiiNa3

113K 6.1K 171

ថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូ... More

ភាគ១:គូរស្នេហ៍នរក
ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?
ភាគ៣:មនុស្សជាទីស្រលាញ់?
ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?
ភាគ៥: នាំប្រពន្ធទៅលេងឋានសួគ៌🔞
ភាគ៦: យករូបថតតាំងអោយប្រពន្ធមើល
ភាគ៧: ស្រីត្រឹមត្រូវឯណាមករកប្តីគេដល់ផ្ទះនោះ
ភាគ8: អតីតកាលដ៏សែនឈឺចាប់
ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់
ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង
ភាគទី១១: ហៅអ្នកណាហាន់នី?
ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ
ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី
១៤: ស្រាដាស់អារម្មណ៍🔞
ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន
១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?
ភាគទី១៧: ហេតុអីបានយំ?
ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក
ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?
ភាគទី២០: ស្រលាញ់បងម្តងទៀតណា
ភាគទី២១: លោកប្តីជើងល្អ
ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?
ភាគទី២៣: អ្នកទី៣
ភាគទី២៤: បងផ្តើមប្រែប្រួល
ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន
ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?
ភាគទី២៧: អ្នកណាផ្ញើសារមកនាង
ភាគទី២៨: បងទះកំផ្លៀងអូន??
ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន
ភាគទី៣០: បងជឿនាងតែបងមិនជឿអូន
ភាគទី៣១: ដង្ហើមចុងក្រោយ
សៀវភៅ
ភាគទី៣៣: មនុស្សពិការ??
ភាគទី៣៤: លែងលះ
ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ
ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ
ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ
ភាគទី៣៨: ប្រពន្ធរត់ចោល
ភាគទី៣៩: ការពិតគ្រប់យ៉ាង
ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត
ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់

2.6K 175 25
By BiiNa3

ត្របកភ្នែកតូចបើកឡើងយឺតៗបន្ទាប់ពីគេងលង់លក់អស់រយ:ពេលជាច្រើនម៉ោង ស្រីស្រស់យ៉ាគីច្រត់ដៃម្ខាងទាញខ្លួនអោយក្រោកអង្គុយ នាងចាំបានថាមុនពេលដេកលក់ ជុងគុកបាននិយាយជាមួយនាងពីរឿងចង់នាំនាងទៅប្រទេសជប៉ុនសិន តែនាងក៏បដិសេធថាមិនទៅ អោយនាងទៅណាកើត? បើនាងនៅមិនទាន់បានសងសឹកជាមួយ
ថេយ៉ុងផងនោះ។

សម្លេងបើកទ្វារក៏បន្លឺឡើង ធ្វើអោយស្រីស្រស់ផ្តើមញញឹមភ្លាម

< ជុង..អេឡិច!? >

ភាពភ្ញាក់ផ្អើលនិងការភ័យខ្លាចរត់សម្រុកបុកក្នុងខួរក្បាលរបស់នាងភ្លាមៗ ឮបន្ទាប់ពីឃើញអ្នកដែលបើកទ្វារចូលមកនោះមិនមែនជាជុងគុកឡើយប៉ុន្តែជាអេឡិចស្វាមីកំណាចរបស់នាងទៅវិញទេ។

< យ៉ាងម៉េចភ្ញាក់ផ្អើលខ្លាំងទេប្រពន្ធសម្លាញ់?? >

អេឡិចដើរសម្តៅមករកយ៉ាគីទាំងស្នាមញញឹមអំណាចរឹតតែធ្វើអោយនាងស្លន់ស្លោខ្លាចដល់ថ្នាក់ញ័រខ្លួនទទ្រើតដូចកូនសត្វ។

< អេឡិច សុំអង្វរលោកដោះលែងខ្ញុំទៅ..ខ្ញុំដឹងខុសហើយ..ពេលនេះខ្ញុំមានគ្រួសារហើយ! >

នាងតូចយ៉ាគីលើកដៃសំពះអង្វរសុំអោយគេដោះលែងទាំងទឹកភ្នែកសស្រាក់សស្រាំ ប៉ុន្តែកែវភ្នែកពេញកំហឹងរបស់អេឡិចបញ្ជាក់ច្បាស់ហើយថានាយគ្មានថ្ងៃដោះលែងនាងឡើយ។

< គ្រួសារដែលនាងបំបែកបំបាក់ប្តីប្រពន្ធគេហ្នឹងមែនទេ? ពីមុនយល់ថានាងពពោះកូនរបស់យើង ទើបយើងទុកជីវិតអោយនាង តែមនុស្សដូចនាងវាមិនកែបំផ្លាញយើងម្តងហើយម្តងទៀត ពេលនេះកូនរបស់យើងក៏ស្លាប់ដោយសារតែស្រីថោកទាបដូចជានាង!!! >

អេឡិចស្រែកសម្លុតនាងខ្លាំងៗ ភ្នែកក្រហមច្រាលព្រោះភ្លើងកំហឹងក្តៅងំពេញក្នុងទ្រូង ពីមុនគេទុកឱកាសអោយនាងកែខ្លួនជាច្រើនដងព្រោះយល់ដល់កូនដែលនៅក្នុងផ្ទៃរបស់នាង តែនាងជាមនុស្សដែលមិនចេះកែប្រែ លើកនេះនាងហ៊ានលួចយកគម្រោងវាល់លានរបស់គេទៅលក់អោយគូសត្រូវគេ ព្រមទាំងលួចរត់មកសម្ងំលាក់ខ្លួននៅកូរ៉េនេះទៀត ការពិតទៅអេឡិចមិនមែនជាមនុស្សអាក្រក់ញៀនល្បែងស្រីស្រាដូចដែលនាងបាននិយាយប្រាប់ជុងគុកឡើយ គ្រាន់តែគេរាងកាចសាហាវចំពោះអ្នកដែលក្បត់ជាមួយគេ គ្រប់យ៉ាងគឺនាងកុហកសាងមុខមាត់ល្អអោយខ្លួនឯងតែប៉ុណ្ណោះ។

< គឺ..គឺថេយ៉ុង.គីម ថេយ៉ុងជាអ្នកសម្លាប់កូនរបស់ខ្ញុំ..គេជាអ្នកច្រានខ្ញុំទម្លាក់ពីលើជណ្តើរ..លោកត្រូវសងសឹកអោយកូនយើងណា.អេឡិច..លោកត្រូវសម្លាប់ គីម ថេយ៉ុង..សម្លាប់ៗ..វាចោលទៅ!!  >

យ៉ាគីស្រវាចាប់ដៃអេឡិចដោយនិយាយទម្លាក់កំហុសអោយទៅថេយ៉ុង កែវភ្នែកក៏ក្រឡេកក្រឡាប់ដូចជាមនុស្សវិកលចរិត ឃើញហើយអេឡិចសែនទើសចិត្តជាខ្លាំង នេះនាងមិនចេះទទួលស្គាល់កំហុសរបស់ខ្លួនឯងខ្លះទេឬ? ពិតជាថោកទាបរកលេខដាក់គ្មានមែន កោតតែអាម្សៀតជុងគុកនោះជឿទៅរួច។

< បានហើយ យ៉ាគី សេហេគិ!! ឈប់ចោទប្រកាន់មនុស្សល្អទៀតទៅ សន្តាននាងបែបយើងស្គាល់ច្បាស់ គិតថាយើងជឿនាងឬ? >

អេឡិចគ្រលាស់ដៃចេញពីនាងសឹងតែផ្កាប់មុខធ្លាក់ពីលើគ្រែទៅហើយ ទឹកមុខស្លូតបូតគួរអោយអាណិតអាសូរមុននេះ ប្រែជាកំណាចវិញមួយរំពេច កែវភ្នែកបើកក្រឡោតៗដូចមនុស្សខ្មោចចូល។

< មែនហើយ! យើងស្អប់វា យើងស្អប់ គីម ថេយ៉ុង..វាដណ្តើមជុងគុក ពីយើង..ហិុក..ហុិក..យើងចង់សម្លាប់វា..តែយើងបែរជា.ធ្លាក់ពីលើជណ្តើរដោយខ្លួនឯងទៅវិញ..វាធ្វើអោយយើងបាត់បង់កូន..ហិុកៗ.. >

ពាក្យសម្តីរបស់នាងធ្វើអោយអ្នកដែលសម្ងំនៅក្នុងបន្ទប់ទឹកនោះ មិនអាចនៅស្ងៀមបានតទៅទៀត ជុងគុកបើកទ្វារបន្ទប់ដើរចេញមក មុខមាំស្រោចដោយកំហឹងចំហាយនរកសាយពេញរាងកាយរបស់គេ ភាពជាបិសាចត្រឡប់មកនៅក្នុងខ្លួនគេម្តងទៀតបន្ទាប់ពីឮសម្តីសារភាពពីចិត្តខ្មៅងងឹតរបស់នាង។

កន្លងមកគេថែរក្សាកញ្ជ្រោងអោយនៅក្បែរខ្លួនរបស់គេឬ? គេពិតជាល្ងង់ខ្លាំងណាស់ដែលលង់ជឿសម្តីស្រីអសិរពិសដូចជានាង បែរហ៊ានលើកដៃទះកំផ្លៀងប្រពន្ធដ៏ល្អរបស់គេ គិតដល់ត្រឹមនេះអារម្មណ៍ឈឺចាប់ដឹងខុសរត់សម្រុកចូលក្នុងទ្រូងភ្លាមៗ។

< ជុងគ.ជុងគុក?? >

យ៉ាគីប្រែជាគាំងអណ្តាតនិយាយមិនចង់ចេញ នេះបញ្ជាក់ថាគេបានស្តាប់ឮគ្រប់យ៉ាងអស់ហើយមែនទេ? អត់ទេ! នាងគួរធ្វើបែបណាទៅ ស្រីស្រស់រហ័សចុះពីលើគ្រែរត់សម្តៅទៅរករាងក្រាស់ជុងគុក ដែលឈរនៅបន្ទប់ទ្វារបន្ទប់ទឹក កែវភ្នែកសម្លឹងមកនាងហាក់ដូចជាចង់ហែកសាច់នាងសីុទាំងរស់។

មុននេះពេលដែលនាងដេកលក់គេក៏បានចូលទៅបន្ទប់ទឹកបំណងចង់ងូតទឹកសម្អាតខ្លួន ដោយសារគេមិនចង់ទៅផ្ទះខ្លាចថាពិបាកប្រឈមមុខជាមួយនិងរាងតូចថេយ៉ុង តែគេមិននឹកស្មានថានឹងបានស្តាប់ឮពីភាពអាក្រក់យង់ឃ្នងរបស់យ៉ាគីឡើយ។

< ជុង..ជុងស្តាប់ខ្ញុំសិនណា..ជុងស្តាប់ខ្ញុំសិន.. >

ស្រីស្រស់ព្យាយាមនិយាយលួងលោមអោយគេទប់ចិត្តព្រមទាំងស្រវេស្រវាបំណងចាប់ដៃមាំ ប៉ុន្តែទឹកភ្នែករបស់នាងប្រើជាមួយគេលែងបានទៀតហើយ រាងក្រាស់ឈានថយក្រោយមួយជំហានមិនអោយនាងប៉ះដៃគេបាន។

< កុំយកដៃស្មោកគ្រោករបស់នាងមកបះយើង!!! >

សម្តីគគ្រាតគ្មានទឹកដមស្រែកសម្លុតនាងមួយទំហឹងដោយការខ្ពើមរអើម ឯនាងបានត្រឹមតែក្រវីក្បាលយំដង្ហក់ឡើងញ័រខ្លួនទទ្រើត។

< នេះឬជុងគុកម៉ាហាតូ កូនប្រុសតែម្នាក់របស់ប្រមុខមាហ្វៀប្រចាំប្រទេសជប៉ុននោះ?..មិនគួរណាល្ងង់ អោយស្រីពស់វែកម្នាក់នេះបង្វិលក្បាលបានតាមចិត្តសោះ!! >

សម្តីឡកឡឺយរបស់អេឡិចក៏បន្លឺឡើង ពិតជាគួរអោយអស់សំណើចខ្លាំងណាស់ជាកូនប្រុសរបស់ម៉ាហ្វៀដែលមានអំណាចកាន់កាប់ជំនួញដ៏មហាសាល បែរជាមកល្ងង់ចាញ់ល្បិចស្រីខ្លួនតូចម្នាក់នេះទៅវិញ។

< ឯងបិតមាត់ទៅ អាអេឡិច!! > យ៉ាគី

< យ៉ាងម៉េចទទួលយកមិនបានពិតទេ.ថាខ្លួននាងនៀក៎! វាថោកទាបកម្រិតណា? > អេឡិច

< បានហើយ!! ឯងចង់យកស្រីម្នាក់នេះទៅបាញ់បំបែកក្បាលចោលឯណាក៏តាមចិត្ត > ជុងគុក

ដល់កហើយភាពជាមិត្តក៏គេគ្មានអោយស្រីម្នាក់នេះទៀតដែរ ចង់ប្តីរបស់នាងយកនាងទៅសម្លាប់ឯណាក៏យកទៅគេលែងខ្វល់ហើយ ឯស្រីស្រស់យ៉ាគីគ្រាន់តែឮសម្តីរបស់ជុងគុកនាងផ្តើមភ័យឆ្លេឆ្លានឹងស្រែកយំកាន់តែខ្លាំង ពេលនេះនាងលែងមានខ្នងបង្អែកទៀតហើយ។

ផ្លាច់! ផ្លាច់!

២កំផ្លៀងផ្ទួនៗវាត់ទៅលើថ្ពាល់រលោងស្អាតរបស់យ៉ាគីរហូតដល់បែកចេញឈាមតាមគែមមាត់។

< ២កំផ្លៀងសម្រាប់ថេយ៉ុងប្រពន្ធរបស់យើង!! >

និយាយរួចរាងក្រាស់ក៏ចាកចេញពីបន្ទប់នោះទុកអោយអេឡិចជាអ្នកចាត់ការស្រីបិសាចម្នាក់នេះចុះ។

ចេញមកដល់ខាងក្រៅទូរស័ព្ទរបស់គេក៏ផ្តើមរោទ៍ ទើបនាយលើកវាយកមកមើលឃើញថាជាលេខរបស់ខូជិ ជំនិតរបស់ខ្លួនទើបគេចុចទទួល។

< មានការអីមែនទេ ខូជិ?? >

< គឺ..អ្នកប្រុសតូចជួបគ្រោះថ្នាក់ចរាចរណ៍ ពេលនេះអាការៈធ្ងន់ធ្ងរណាស់.. >

ក្តុក!!

បេះដូងធ្លាក់ដល់កែងជើង ខ្លួនប្រាណប្រែជាស្រាលស្ងើកដូចសំឡី គេស្តាប់មែនទេ? ត្រូវហើយប្រហែលជាត្រចៀកគេមានបញ្ហាហើយ ថេយ៉ុងម៉េចនឹងអាចកើតអីបានទៅ ប្រពន្ធគេរឹងមាំណាស់។

< អ្នកប្រុសត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យជាមួយនិងអ្នកនាងយ៉ាគីដែលទាន! ពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់!! >

ដោយឃើញចៅហ្វាយស្ងាត់មិនមានឆ្លើយតបអី ខូជិក៏ប្រាប់បន្ថែមទៀត សម្តីច្បាស់ចាក់ចំបេះដូងនាយកំលោះអោយឈឺស្ពឹក មិនចាំយូរជុងគុកក៏ប្រញាប់រត់ទៅបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ។

_____________

នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់

រាងតូចដេកស្ងៀមនៅលើគ្រែហ៊ុមព័ទ្ធដោយក្រុមគ្រូពេទ្យដែលកំពុងធ្វើការវះកាត់យ៉ាងស្វិតស្វាញ ក្នុងចំណោមនោះក៏មានដុកទ័ររូបសង្ហា ជុង ហូស៊ុក ផងដែរ។

< អូនទៅណាមិនបានទាំងអស់គីមថេយ៉ុង អូនត្រូវត្រឡប់មកវិញ ត្រឡប់មកមើលភាពវិនាសរបស់ពួកគេ ពួកគេជំពាក់អូនច្រើនណាស់ ពួកគេត្រូវតែសងរាល់ការឈឺចាប់របស់អូន >

ហូស៊ុកនិយាយតិចៗដាក់រាងតូចដែលដេកស្ងៀម តែចិត្តវិញ្ញាណកំពុងតតាំងជាមួយនឹងផ្លូវមច្ចុរាជ

ទឺត___ទឺត____

សម្លេងឧបករណ៍វាស់ចង្វាក់បេះដូងលោតស្ថេរធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងតក់ស្លុតក្នុងពេលតែមួយ។

< លោកដុកទ័រ អ្នកជំងឺផុតដង្ហើមហើយ >

សម្លេងគិលានុបដ្ឋាយិកាម្នាក់បន្លឺឡើងទាំងទឹកមុខស្រពោនបន្ទាប់ពីមិនអាចជួយស្រោចស្រង់ជីវិតរបស់រាងតូចបាន ប៉ុន្តែភ្លាមក៏មានមនុស្សម្នាក់ទម្លុះទ្វារចូលមកស្របនឹងសម្តី។

< មិនពិត!! ប្រពន្ធយើងនៅមិនទាន់ស្លាប់ទេ!! >

___________

Continue Reading

You'll Also Like

414K 12.6K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1.3M 66.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.4M 34.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.5M 132K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...