🔥នរកប្រទានស្នេហ៍🔥( ចប់ )

By BiiNa3

151K 7.7K 179

ថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូ... More

ភាគ១:គូរស្នេហ៍នរក
ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?
ភាគ៣:មនុស្សជាទីស្រលាញ់?
ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?
ភាគ៥: នាំប្រពន្ធទៅលេងឋានសួគ៌🔞
ភាគ៦: យករូបថតតាំងអោយប្រពន្ធមើល
ភាគ៧: ស្រីត្រឹមត្រូវឯណាមករកប្តីគេដល់ផ្ទះនោះ
ភាគ8: អតីតកាលដ៏សែនឈឺចាប់
ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់
ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង
ភាគទី១១: ហៅអ្នកណាហាន់នី?
ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ
ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី
១៤: ស្រាដាស់អារម្មណ៍🔞
ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន
១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?
ភាគទី១៧: ហេតុអីបានយំ?
ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក
ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?
ភាគទី២០: ស្រលាញ់បងម្តងទៀតណា
ភាគទី២១: លោកប្តីជើងល្អ
ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?
ភាគទី២៣: អ្នកទី៣
ភាគទី២៤: បងផ្តើមប្រែប្រួល
ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន
ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?
ភាគទី២៧: អ្នកណាផ្ញើសារមកនាង
ភាគទី២៨: បងទះកំផ្លៀងអូន??
ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន
ភាគទី៣១: ដង្ហើមចុងក្រោយ
ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់
សៀវភៅ
ភាគទី៣៣: មនុស្សពិការ??
ភាគទី៣៤: លែងលះ
ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ
ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ
ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ
ភាគទី៣៨: ប្រពន្ធរត់ចោល
ភាគទី៣៩: ការពិតគ្រប់យ៉ាង
ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត
ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

ភាគទី៣០: បងជឿនាងតែបងមិនជឿអូន

2.6K 145 1
By BiiNa3

បន្ទាប់ពីបំពេញបំណងស្វាមីជាទីស្រលាញ់រួច ថេយ៉ុងក៏ដើរចេញពីមាត់ទឹកនោះទុកអោយពួកគេទាំងនៅសាសងគ្នាបន្តទៀតចុះ។

រាងតូចដាក់ខ្លួនអង្គុយយឺតៗលើបង់ក្រោមដើមឈើធំមួយ កែវភ្នែកតូចៗសម្លឹងមើលទៅគ្រួសារតូចមួយ ដែលមានប៉ាម៉ាក់នឹងកូនតូចមួយ ពួកគេប្រលែងគ្នាយ៉ាងសប្បាយរីករាយ មើលទៅមានសុភមង្គលណាស់ ថេយ៉ុងព្រិចភ្នែកញប់ៗព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់ គេក៏ចង់បានសុភមង្គលបែបនេះដែរ តែទេវតាហាក់ដូចជាលេងសើចនឹងជីវិតគេពេកហើយ មានស្វាមីមានគ្រួសារដូចគេហើយ តែឯណាទៅក្តីសុខ! ឯណាទៅសុភមង្គល? គេចង់បានវា។

< ដឹងថាខ្លួនឯងចាញ់ត្រជាក់ហើយ ម៉េចក៏មកអង្គុយហែលខ្យល់ម្នាក់ឯងបែបនេះទៀត? >

សម្តីផ្អែមបន្លឺសួរទៅរាងតូចដោយក្តីបារម្ភស្របជាមួយអាវរងាសាច់ក្រាស់កក់ក្តៅគ្របដណ្តប់លើកាយតូចដោយដៃរបស់នាយកំលោះហូស៊ុក។

< ហេតុអីក៏បងដឹងថាខ្ញុំនៅទីនេះ? > ថេយ៉ុង

< ទីណាមានអូនទីនោះក៏ត្រូវតែមានបងដែរ! ព្រោះបងទេវតាចាំការពារអូននោះអី >

ហូស៊ុកបង្វែរខ្លួនដាក់អង្គុយក្បែររាងតូចព្រមទាំងនិយាយលេងសើចធ្វើអោយរាងតូចញញឹមហួសចិត្តនិងគេបន្តិច បើគិតទៅវាក៏ដូចជាអ្វីដែលនាយនិយាយពិតមែន គ្រប់ពេលដែលគេមានទុក្ខគេឯកា ហូស៊ុកតែងបង្ហាញខ្លួនជានិច្ច ប្រៀបដូចជាទេវបុត្រតាមថែរក្សាគេពិតមែន។

< គេធ្វើមិនល្អដាក់អូនមែនទេ? គេទុកអូនចោលទៀតហើយឬ? >

ហូស៊ុកធ្វើជាសួរទាំងដែលគេដឹងរួចទៅហើយ
ថាជុងគុកបានធ្វើអីដាក់រាងតូចខ្លះ ព្រោះតែបែបនេះទើបគេត្រឡប់មករករាងតូចវិញ ដរាបណាថេយ៉ុង នៅមិនមានក្តីសុខនឹងសុភមង្គលពេញលេញគេអាចទៅណាបានឡើយ។

< អត់ទេ! ជុងគុកមិនបានធ្វើអីអូនទេ គេមើលថែអូនបានល្អណាស់ >

ឮចម្លើយរបស់រាងតូចហូស៊ុកក៏ក្រវីក្បាលតិចៗហួសចិត្តនិងរាងតូចដែលព្យាយាមលាក់បាំងនិយាយយកល្អអោយប្រុសម្នាក់នោះ។

ត្រូវហើយរាល់ថ្ងៃនេះជុងគុកមើលថែខ្ញុំបានល្អខ្លាំងណាស់ គេស្រលាញ់ខ្ញុំណាស់។

_____

ប៉ុន្មានថ្ងៃក្រោយមក:

ជើងតូចៗបោះជំហានចុះពីជណ្តើរម្តងមួយកាំៗមកដល់ពាក់កណ្ដាលជណ្ដើរក៏ជ្រួសផ្លូវគ្នាជាមួយនិងស្រីស្រស់យ៉ាគី រាងតូចដកដង្ហើមធំបន្តិចសែនស្អប់មុខស្រីម្នាក់នេះខ្លាំងណាស់ ថេយ៉ុងបម្រុងនឹងដើរចៀសទៅហើយ តែត្រូវយ៉ាគីក្រសោបកដៃតូចជាប់ មុននឹងនិយាយអង្វរកដោយទឹកមុខគួរអោយអាណិតជាពន់ពេក។

< ប្រគល់ជុងគុកអោយមកខ្ញុំបានទេ? កូនរបស់ខ្ញុំមិនអាចអត់ប៉ាហៅបានទេ! >

នាងនិយាយមួយៗច្បាស់ៗ ទាំងមានទឹកដក់ជាប់ក្នុងកែវភ្នែក រាងតូចញញឹមចុងមាត់តិចៗសម្លឹងមើលស្រីល្អពីក្បាលដល់ចុងជើង គិតថាគេតាមមិនទាន់គំនិតរបស់នាងឬ? មាយាអន់ៗសម្តែងបានតែជាមួយជុងគុកតែប៉ុណ្ណោះ ខួរក្បាលគិតអីនៅសុខៗមកសុំប្តីគេស្រស់ៗបែបនេះ? នាងឆ្កួតឬជា? ។

< បើខ្លាចកូនអត់ឪហៅ ម៉េចមិនបកក្បាលទៅរកប្តីនាងវិញទៅ? មិនបាច់ប្រឹងលាក់ពុតសន្តាននាងបែបណាយើងស្គាល់ដល់ក្រយ៉ៅ មុខក្រាស់ថោកទាប តម្លៃនាងមិនស្មើនឹងស្រីរកស៊ីផង គួរអោយសង្វេគ >

យ៉ាគីសឹងតែក្អួតឈាមទាំងដុំពេលឮសម្តីរបស់រាងតូច ដៀលក្បាលនាងថ្នាក់នេះហើយមិនចាំបាច់នៅសម្តែងធ្វើស្លូតត្រង់ទៀតទេ ស្រីស្រស់ក៏បញ្ចេញធាតុពិតសម្លក់ថេយ៉ុងសឹងធ្លាក់គ្រាប់ភ្នែកទាំងក្តាប់ដៃណែន ឯរាងតូចក៏មិនញញើតញញឹមឌឺនាងវិញបានយ៉ាងសមចិត្ត។

< ឯង!! គីម ថេយ៉ុង អាយ៎!!!  >

យ៉ាគីបម្រុងចូលទៅច្រានរាងតូចអោយទម្លាក់ពីលើជណ្តើរ តែវាជាកម្មពៀរដែលនាងត្រូវរអិលជើងធ្លាក់ពីលើជណ្តើរដោយខ្លួនឯងទៅវិញ។

ឌឹប!!...ឌឹប!!!

កាយតូចរបស់យ៉ាគីរមៀលធ្លាក់ត្រឡប់ត្រឡិនពីលើជណ្តើរយ៉ាងវេទនា រហូតមកដល់ជាន់ខាងក្រោម ឈាមពណ៌ក្រហមឆ្អិនឆ្អៅផ្តើមហូរចេញពីចន្លោះជើងស្រឡូនរបស់នាង គាប់ជួនចំពេលជុងគុកដើរចូលមកដល់ក្នុងផ្ទះល្មម។

< យ៉ាគី!!! >

ជុងគុកឧទានឡើងភ្លាត់សម្លេង មុននឹងរត់មករករាងកាយរបស់យ៉ាគីដែលថ្លុកឈាមគួរអោយសង្វេគ

< ជុងគុកជួយកូនខ្ញុំផង...ហ៉ិក!ហ៉ិក!..ថេយ៉ុងចង់សម្លាប់កូនខ្ញុំ គេជាអ្នកច្រានខ្ញុំទម្លាក់ពីលើជណ្តើរ >

យ៉ាគីព្យាយាមនិយាយតិចៗទាំងដង្ហក់ ទោះបីជាឈឺខ្លួនជិតស្លាប់យ៉ាងណាវាក៏ដោយ ក៏នាងមិនភ្លេចនិយាយចោទប្រកាន់រាងតូចដែរ នាងនឹងធ្វើអោយជុងគុកស្អប់ថេយ៉ុងអោយទាល់តែបាន។

រាងក្រាស់ងើយសម្លឹងមើលទៅមាត់ជណ្តើរក៏ប្រទះឃើញរាងតូចឈរនៅទីនោះពិតមែន បញ្ជាក់ថាអ្វីយ៉ាគីនិយាយវាគឺជាការពិត ឯរាងតូចបានត្រឹមតែឈរភ្លឹកចំពោះហេតុការណ៍អំបាញ់មិញនេះ ទម្រាំតែភ្ញាក់ស្មារតីមកវិញ ក៏ជុងគុកស្រវាបីរាងកាយជោកដោយឈាមរបស់យ៉ាគីចេញទៅខាងក្រៅបាត់ទៅហើយ។

_______

មន្ទីរពេទ្យ:

រាងតូចថេយ៉ុងរត់ចូលមកយ៉ាងត្រហេបត្រហបសម្តៅទៅរករាងក្រាស់ដែលឈរអោនមុខចុះនៅបន្ទប់សង្រ្គោះបន្ទាន់។

< ក្មេងក្នុងពោះយ៉ាងម៉េចហើយ? >

រាងតូចសួរដោយក្តីបារម្ភទោះបីជាគេស្អប់ស្រីម្នាក់នោះខ្លាំងតែក្មេងក្នុងពោះរបស់នាងគេមិនបានដឹងឮអីឡើយ ប៉ុន្តែ..

ផ្លាច់!!

មុខតូចត្រូវងាកទៅម្ខាងដោយកំលាំងទះរបស់រាងក្រាស់មិនជាស្រាលដៃប៉ុន្មានការបារម្ភរបស់គេតបស្នងការកំផ្លៀងអញ្ចឹងឬ? ។

< បងគិតខុសហើយ..គិតថាអូនកែប្រែ..តែអត់ទេអូននៅតែដដែល នៅតែកាចសាហាវ.អូនមិនខុសពីបិសាចនរកនោះទេ គីម ថេយ៉ុង!! >

បិសាចនរក? ក្នុងភ្នែករបស់ជុងគុក គេអាក្រក់ដល់ថ្នាក់ហ្នឹងឬ? សម្តីគេម៉ាត់ៗដូចយកកាំបិតមកចាក់ឆ្កៀលបេះដូងរបស់រាងតូចអោយឈឺកាន់តែខ្លាំង។

ជុងគុកសម្លក់មុខភរិយាឥតព្រិច គេមិននឹកស្មានថាថេយ៉ុង នៅតែមានចិត្តគំនិតកាចសាហាវបែបនេះឡើយ សម្លាប់បានសូម្បីតែក្មេងដែលមិនទាន់ឃើញពន្លឺថ្ងៃគេពិតជាខកចិត្តខ្លាំងណាស់។

កែវភ្នែកអស់សង្ឃឹមរបស់រាងតូចសម្តែងអោយឃើញច្បាស់ៗ ស្វាមីរបស់គេលើកដៃទះកំផ្លៀងគេទៀតហើយ តែលើកនេះនាយមានចេតនា នាយតាំងចិត្ត បបូរមាត់តូចញោចស្នាមញញឹម ទាំងមានឈាមជ្រាបចេញតាមគែមមាត់ វាស្នាមញញឹមចេញពីការខកចិត្ត ឈឺចាប់ ក្នុងខួររបស់គេពេលនេះមានតែពាក្យថា ឆ្អែតនិងឆ្អែត វាដល់ពេលដែលគេគួរតែបញ្ចប់ស្នេហាមួយនេះហើយមែនទេ? ព្រោះអ្នកដែលជុងគុកជ្រើសរើសជឿនៅតែជាយ៉ាគីដដែល មិនមែនជាគេឡើយ។

< បើអូនប្រាប់ថាអូនមិនធ្វើ នាងជាអ្នករអិលជើងធ្លាក់ពីលើជណ្តើរដោយខ្លួនឯងតើបងជឿអូនទេ? >

< បងឃើញផ្ទាល់ភ្នែកបែបនេះហើយ អូននៅចង់ប្រកែកទៀតមែនទេ? > ជុងគុក

ទោះគ្រប់យ៉ាងបង្ហាញច្បាស់ហើយថា ជុងគុកនៅខាងអ្នកណា តែគេនៅតែមានះសួរនៅតែចង់ដឹងថាជុងគុកជឿជាក់លើគេឬអត់? តែចម្លើយរបស់ជុងគុក ធ្វើអោយគេកាន់តែច្បាស់នៅក្នុងចិត្តថាជុងគុកបានបំផ្លាញក្តីស្រលាញ់របស់គេម្តងទៀតហើយ។

< ចៅហ្វាយ គ្រប់យ៉ាងរៀបរយហើយទាន >

នាយកំលោះខូជិដើរមករកជុងគុក ប្រាប់ពីអ្វីដែលចៅហ្វាយបានបញ្ជាមុននេះ ជុងគុកងក់ក្បាលទទួលដឹងបន្តិចមុននឹងបែរមកនិយាយជាមួយរាងតូចជាភរិយាវិញ។

< បងនាំ យ៉ាគីត្រឡប់ទៅជប៉ុនវិញក្នុងថ្ងៃនេះ បើបណ្តោយអោយនាងរស់នៅទីនេះបន្តទៀត ថ្ងៃណាមួយ នាងប្រាកដជាស្លាប់ដោយសារស្នាដៃរបស់អូនជាមិនខាន >

ឮសម្តីរបស់គេហើយរាងតូចផ្តើមសើចតិចៗទាំងចុកឆ្អល់ពេញក្នុងទ្រូង ទីបំផុតជុងគុកក៏ជ្រើសរើសចាកចេញពីគេដើម្បីស្រីម្នាក់នោះ វាកំប្លែងពេកហើយ។

< ចាំថ្ងៃណាអូនកែប្រែបាន និងកំហុសចំពោះយ៉ាគី បងនឹងត្រឡប់មករស់នៅជាមួយអូនវិញ > ជុងគុក

< មិនបាច់ត្រឡប់ អូនលែងទទួល!! > ថេយ៉ុង

មិនមែនគេចង់ចាកចេញពីរាងតូចទេ តែគេចង់អោយថេយ៉ុង ចេះទទួលកំហុសនឹងកែប្រែចរឹកកាចសាហាវរបស់ខ្លួនចេញខ្លះ ថ្ងៃនេះថេយ៉ុងហ៊ានច្រានយ៉ាគីទម្លាក់ជណ្តើរ បើគេមិនផ្តល់មេរៀនអោយទេ ថ្ងៃក្រោយថេយ៉ុងប្រាកដជាកាន់តែកំណាចឃោរឃៅលើសដើមជាមិនខាន ប៉ុន្តែចម្លើយរបស់រាងតូចធ្វើអោយគេភាំងនិយាយអ្វីលែងចេញ។

បើបងសម្រេចចិត្តចាកចេញពីអូន ដើម្បីស្រីម្នាក់នោះ ដូច្នេះសូមបងកុំត្រឡប់មករកអូនម្តងទៀតអី ព្រោះបេះដូងមួយនេះលែងទទួលយកបងទៀតហើយ។
__________

Continue Reading

You'll Also Like

268K 18.6K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.3M 286K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
984K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...