🔥នរកប្រទានស្នេហ៍🔥( ចប់ )

By BiiNa3

113K 6.1K 171

ថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូ... More

ភាគ១:គូរស្នេហ៍នរក
ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?
ភាគ៣:មនុស្សជាទីស្រលាញ់?
ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?
ភាគ៥: នាំប្រពន្ធទៅលេងឋានសួគ៌🔞
ភាគ៦: យករូបថតតាំងអោយប្រពន្ធមើល
ភាគ៧: ស្រីត្រឹមត្រូវឯណាមករកប្តីគេដល់ផ្ទះនោះ
ភាគ8: អតីតកាលដ៏សែនឈឺចាប់
ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់
ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង
ភាគទី១១: ហៅអ្នកណាហាន់នី?
ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ
ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី
១៤: ស្រាដាស់អារម្មណ៍🔞
ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន
១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?
ភាគទី១៧: ហេតុអីបានយំ?
ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក
ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?
ភាគទី២០: ស្រលាញ់បងម្តងទៀតណា
ភាគទី២១: លោកប្តីជើងល្អ
ភាគទី២៣: អ្នកទី៣
ភាគទី២៤: បងផ្តើមប្រែប្រួល
ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន
ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?
ភាគទី២៧: អ្នកណាផ្ញើសារមកនាង
ភាគទី២៨: បងទះកំផ្លៀងអូន??
ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន
ភាគទី៣០: បងជឿនាងតែបងមិនជឿអូន
ភាគទី៣១: ដង្ហើមចុងក្រោយ
ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់
សៀវភៅ
ភាគទី៣៣: មនុស្សពិការ??
ភាគទី៣៤: លែងលះ
ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ
ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ
ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ
ភាគទី៣៨: ប្រពន្ធរត់ចោល
ភាគទី៣៩: ការពិតគ្រប់យ៉ាង
ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត
ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?

1.8K 100 0
By BiiNa3

បន្ទាប់ពីស្រស់ស្រូបអាហារពេលជាមួយភរិយាសំណព្វចិត្តរួច ពេលនេះរាងក្រាស់កំពុងស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅក្រុមហ៊ុន។

ងឺត!!!

សម្លេងជាន់ហ្វ្រាំងបន្លឺឡើងលាន់ទ្រហឹងកណ្តាលផ្លូវស្ងាត់ជ្រាប ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្តិចមុនហ្នឹងសួរទៅជំនិតរបស់ខ្លួន។

< មានរឿងអី? >

< មិនដឹងជាអ្នកណាយកមែកឈើមកដាក់ចោលកណ្តាលផ្លូវទេទាន! >

ខូជិដែលអង្គុយបាំងខាងមុខអមនិងឆេលដែលជាអ្នកបញ្ជាចង្កូតរថយន្តនោះ គេងាកមកនិយាយប្រាប់ជុងគុកមុននឹងទាញបើកទ្វារឈានជើងចុះពីលើរថយន្ត។

< នែ៎! អាឆេលម៉េចមិនចុះមកជួយគ្នា? >

ខូជិដើរហួសបានពីបីជំហានទៅហើយ តែបកមកហៅមិត្តសម្លាញ់ដែលសម្ងំយកសុខនៅរថយន្តជាមួយចៅហ្វាយ។

< អ៊ី!យើងទៅហើយប៉ុនហ្នឹងសោះអូសម្នាក់ឯងមិនរួចដែរ! >

< ឆុយ! អានេះវើុយ!មែកឈើមិនមែនតូចទេណា >

< កុំរអ៊ូច្រើនពេកយើងទៅហើយ >

បន្ទាប់ពីសាសងគ្នារួចកំលោះសង្ហាទាំង២ក៏ដើរទៅទាញមែកឈើនោះចេញយ៉ាងចំតិតចំតូងព្រោះមែកឈើនោះធំមិនល្មមទេ។

< ក្រិប!! នៅអោយស្ងៀម >

សម្លេងអាមេកាំភ្លើងបន្លឺឡើងស្របពេលដែលមានបុរសមាឌឌាំង២ចេញមកកន្លៀតព្រៃឈរកាន់តម្រង់កាំភ្លើងមករកខូជិនិងឆេល នាយកំលោះសង្ហាទាំង២មើលមុខគ្នាងក់ក្បាលបន្តិចមុនហ្នឹងបែរទៅរកខ្មាំងកាំភ្លើងនោះ។

ជ្រិប!! ផាំង

ខូជិបែរមកព្រមជាមួយនិងកូនកាំបិតលាក់ទុកក្នុងដៃអាវរហ័សគប់ទៅចំកណ្តាលថ្ងាសខ្មាំងកាំភ្លើងនោះមិនអោយខុស ឯឆេលក៏ដៃរហ័សកេះកៃកាំភ្លើងបាញ់ចំកណ្តាលដើមទ្រូងអាម្នាក់ទៀតបណ្តាលអោយពួកវាដួលស្លាប់ភ្លាមៗ ។

< ខ្វះលុយជួលខ្មាំងកាំភ្លើងមែនទេ? បានជួលពួកកាកៗបែបនេះមក? >

នាយកំលោះខូជិនិយាយទាំងយកជើងទៅឆ្កេះសាកសពនោះតិចៗ ស្គាល់ខូជិពេកហើយ ជាជំនិតរបស់ម៉ាហ្វៀមួយទាំងមូលមិនមែនលំៗយកតែប្រាក់ខែទេ។

< ខ្ញុំគិតថាអ្នកដែលពួកវាតាមប្រមាញ់មិនមែនជា អ្នកប្រុសធំទេ តែជាអ្នកប្រុសតូចច្រើនជាង ព្រោះថាអ្នកប្រុសធំយកឡានផ្ទាល់ខ្លួនរបស់អ្នកប្រុសតូចមក >

ខូជិចិញ្ចើមជ្រួយចូលបន្តិចក្រោយពីស្តាប់ឮអ្វីដែល ឆេលនិយាយប្រាប់ គិតៗទៅវាក៏សមហេតុផលដែរ។

< មានន័យថាអ្នកដែលពួកវាចង់សម្លាប់គឺជាអ្នកប្រុសតូច? >

ខូជិសម្លឹងមើលទៅសាកសពរបស់ខ្មាំងកាំភ្លើងទាំង២នាក់ ដែលដេកស្លាប់ក្នុងក្នុងឈាមគួរអោយខ្លាចដោយសារស្នាដៃរបស់គេនិងឆេល ទាំងមិនដឹងឡើយថាសម្តីដែលពួកគេនិយាយនេះឮដល់ត្រចៀករបស់រាងក្រាស់ជាចៅហ្វាយ។

< ចង្រៃយក! ចង់សម្លាប់ប្រពន្ធយើងផងហ្អេស៎!? >

សម្លេងមាំកំណាចពោរពេញដោយកំហឹងបន្លឺឡើងនៅក្រោយខ្នងរបស់ពួកគេ ធ្វើអោយខូជិនិងឆេលរហ័សបែរក្រោយភ្លាមៗ ជុងគុកស្រវាកាំភ្លើងពីដៃរបស់ ឆេល មុនហ្នឹងបាញ់រះជាច្រើនគ្រាប់ទៅលើសាកសពខ្មាំងកាំភ្លើងនោះរហូតដល់ សាកសពទាំង២នោះខ្ទេចខ្ទីធ្លុះសឹងគ្រប់កន្លែងនៃរាងកាយ កែវភ្នែកកំណាចដូចជាបិសាចនរកសម្លឹងមើលទៅសាកសពនោះទាំងមិនអស់ចិត្ត ចង់តែបាញ់ថែមទៀតទេ តែទាស់ថាសាកសពធ្លុះធ្លាយអស់ទៅហើយ...។
_________

ម៉ោង៨:០០យប់

ក្រាក!!

សម្លេងបើកទ្វារបន្ទប់បន្លឺឡើងមុនហ្នឹងវត្តមានរបស់នាយសង្ហាជុងគុកដើរចូលមកខាងក្នុងព្រមជាមួយនឹងផ្កាលីលីមួយបាច់ធំនៅក្នុងដៃ កែវភ្នែកពណ៌ត្នោតខ្ចីក្រឡេករកមើលភរិយាសំណព្វចិត្តរបស់ខ្លួន ក៏ប្រទះនិងរាងតូចល្អិតក្នុងឈុតខោអាវគេងយប់ពណ៌ទឹកសមុទ្រឈរនៅក្បែរមាត់បង្អួចសម្លឹងមើលទៅព្រះចន្ទដោយមិនបានចាប់អារម្មណ៍ថារាងក្រាស់បើកទ្វារចូលមកឡើយ។

< កំពុងនឹកបងមែនទេ? >

ស្របសម្តីខ្សឹបសួរក្បែរត្រចៀករាងតូច មុនហ្នឹងចុងច្រមុះស្រួចអោនថើបសៀតផ្កាតូចមួយខ្សឺតធំស្រូបយកក្លិនក្រអូបចូលពេញសួតបាត់អស់អារម្មណ៍ហត់នឿយ ថេយ៉ុងញញឹមតិចៗរួចបែរមុខរករាងក្រាស់។

< សម្រាប់អូន >

ជុងគុកហុចបាច់ផ្កាលីលីដ៏ស្រស់ស្អាតអោយទៅរាងតូច ទើបថេយ៉ុងរហ័សទទួលពីរបស់នាយ។

< ក្នុងឱកាសអ្វី? >

ថេយ៉ុងលើកចិញ្ចើមម្ខាងសួរទៅនាយបែបឆ្ងល់ តែក៏លួចរំភើបនៅក្នុងចិត្តមិនស្ទើរ ព្រមទាំងអោនស្រង់ក្លិនក្រអូបពីផ្កានោះបន្តិច។

< ទិវាសុំប្រពន្ធមួយ >

ដៃក្រាស់ទាញចង្កេះតូចមកផ្អឹបជាប់ដងខ្លួនរបស់គេយ៉ាងស្និតស្នាល ដៃម្ខាងទៀតលូកមកអង្អែលត្រគាកតូចទៅមកថ្នមៗធ្វើអោយរាងតូចផ្តើមព្រឺរោមខ្ញាកៗ។

< ផ្តេសផ្តាស! >

រាងតូចស្តីអោយ ជុងគុកតិចៗ ឯមុខក្រហមដូចផ្លែប៉េងប៉ោះទុំ មុនហ្នឹងលើកដៃវាយដើមទ្រូងហាប់ណែនរបស់ស្វាមីតិចៗ ( អត់ហ៊ានវៃខ្លាំងខ្លាចប្តីឈឺ ) ដោយសារអៀននិងសម្តីអត់មារយាទនោះ ទិវាស្អីគេមិនដែលឮសោះ? ថាចង់ឆីបាយលើគ្រែក៏ថាទៅ។

< បងនិយាយមែនណា កូនប្រុសរបស់បងវាខឹងបងខ្លាំងណាស់ វាថាវានឹកអូនសឹងបាក់ករស្លាប់ទៅហើយ តែបងមិននាំវាទៅលេងអូនសោះ >

រាងក្រាស់និយាយទាំងលេងទឹកមុខចូលតួកម្សត់ដើម្បីអោយប្រពន្ធអាណិតអាសូរ ដាក់ទានអោយ១តឹក២តឹក រាងតូចញញឹមក្រវីក្បាលតិចៗហួសចិត្តនិងចរិតរបស់មនុស្សកំហូច មិនទាន់បានតបតអ្វីផងក៏ត្រូវបបូរមាត់ក្រាស់មានមន្តស្នេហ៍អោនចុះមកថើបបឺតជញ្ជក់បបូរមាត់តូចថ្នមៗមុនហ្នឹងអណ្តាតក្តៅសើមលូនចូលមកប្រលែងលេងជាមួយអណ្តាតតូច កេងកងផ្លាស់ប្តូរទឹកមាត់គ្នាពីការថើបធម្មតាទៅជាពុះកញ្រ្ជោលក្តៅរោលរាល បាតដៃក្រាស់លូកច្របាច់សាច់គូទទន់ៗជាកន្លែងដែលគេចូលចិត្តបំផុត ធ្វើអោយរាងតូចធ្លោយសម្លេងថ្ងួចថ្ងូរនៅដើមកតិចៗ រាងក្រាស់ដកបបូរមាត់ចេញយឺតៗ រួចយកថ្ងាសរបស់គេជល់នឹងថ្ងាសរបស់រាងតូច ផ្ទៃមុខនៅកៀកគ្នាបង្កើយរហូតប៉ះដល់ខ្យល់ដង្ហើមក្តៅអ៊ុនៗ ជុងគុកយកចុងច្រមុះរបស់ខ្លួនញីលើចុងច្រមុះតូចតិចៗកែវភ្នែកក៏ប្រសព្វគ្នាពេញដោយមនោសញ្ចេតនាស្នេហាយ៉ាងជ្រាលជ្រៅ។

< បងស្រលាញ់អូន >

ស្របសម្តីខ្សឹបប្រាប់ជុងគុកអោនមកប្រថាប់លើបបូរមាត់តូចម្តងទៀត រួចលើកជើងតូចៗអោយច្រកគៀវលើចង្កេះមាំ រាងតូចឈូងទុកបាច់ផ្កាលីលីនៅលើតុក្បែរនោះមុនហ្នឹងលើកដៃទាំងមកអោបកររបស់រាងក្រាស់ជាប់ទាំងមាត់និងអណ្តាតរបស់ពួកគេនៅបន្តការបឺតជញ្ជក់យ៉ាងស្វិតស្វាញ ជុងគុកបោះជំហានដើរសម្តៅទៅរកគ្រែទាំងរាងតូចនៅលើចង្កេះជាប់។

ផឹប!!

រាងកាយទាំង២ផ្តួលទៅលើពូកទន់ល្មើយដោយរាងក្រាស់សង្កត់ពីលើលើរាងតូច មិនយូរប៉ុន្មានខោអាវនៅលើខ្លួនរបស់ពួកគេក៏របូតជ្រុះអស់ ន្សល់នៅរាងកាយននលទាំង២ពពាក់ពពូនគ្នាដូចមនុស្សតែមួយ មុនហ្នឹងដឹកដៃគ្នាទៅរកឋានសួគ៌នៅផ្លូវខាងមុខបន្តិចទៀតនេះ កាត់ត្រឹមហ្នឹងទៅលួចមើលគេចាក់ខ្ចៅអត់ល្អទេ។
____

បន្ទាប់ពីបញ្ចប់សង្រ្គាមលើគ្រែរួចជុងគុកក៏មិនបានចុះទៅរកបាយរកទឹកអីដែរ  ដោយគេនៅសម្ងំគេងអោបប្រពន្ធ បើកភ្នែកសម្លឹងពិដានភ្លឺសៗហាក់មិនសុខចិត្តដែលប្រពន្ធចិត្តអាក្រក់គេសុំមួយក៏អោយមួយពិតមែន យ៉ាងហោចណាស់គួរតែថែមអោយគេ ៣.៤ទឹកអីទៀតដែរ ឯរាងតូចថេយ៉ុងបិតភ្នែកសម្ងំគេងលើដើមដៃរបស់ស្វាមី ដោយមានត្រឹមភួយសំឡីពណ៌សរមួយគ្របពីលើរាងកាយអាក្រាតរបស់ពួកគេតែប៉ុណ្ណោះ។

< អូន!! >

សុខៗជុងគុកបន្លឺហៅរបស់រាងតូចតិចៗធ្វើអោយអ្នកសម្ងំគេងជ្រួញចិញ្ចើមបន្តិចមុនហ្នឹងគ្រហឹមដើមក តបទៅវិញទាំងមិនបើកភ្នែកព្រោះអស់កម្លាំងការហាត់ប្រាណលើប្រាណមុននេះមួយទឹកមែនតែមួយទឹកបែបមិនធម្មតា។

< ហឹុម >

< អូន..អូន > ជុងគុក

< យ៉ាងម៉េច? > ថេយ៉ុង

< ងើបទៀតហើយ > ជុងគុក

< ងើបមករកស្អី? បានមួយហើយតើ! >

គ្រាន់តែឮថាច្រមក់នោះងើបទៀតរាងតូចបើកភ្នែកស្វាងចែសបាត់អស់ភាពងងុយ ក្រសែភ្នែកឆ្នាសដូចឆ្មាញីងើយសម្លក់មុខលោកស្វាមីដ៏អាឡារឹករបស់គេ។

< បានមួយវាម៉េចបាត់ខឹងទេ ទាល់តែ១០អីហ្អ!បានវាបាត់ខឹង >

ជុងគុកធ្វើជានិយាយញោះបន្លំមែន ចេះតែនិយាយទៅក្រែងលោប្រពន្ធគេចិត្តល្អអោយថែមមែនមិនចំណេញ? ឯរាងតូចគ្រាន់តែឮសម្តីរបស់គេភ្លាម អារម្មណ៍ងក់ងរកើតមានឡើងមួយរំពេចទើបបម្រះខ្លួនពីអោបរួចគេងបែរខ្នងដាក់រាងក្រាស់។

< ថេយ៍ហា៎! >

សម្លេងស្រាលៗ ស្របនិងដៃមាំលូកមកអង្អែលសាច់ស្មាសរខ្ចីតិចៗជាការលួងលោម។

< មើស! កុំប៉ះ >

ថេយ៉ុងក្រញេងខ្លួនមិនអោយគេប៉ះដោយសម្តីងក់ងរ មិនបានខឹងទេ តែចង់អោយគេលួង។

< បងនិយាយលេងទេ អាញ៉ក់ហ្នឹងបងទះតែមួយដៃវាដេកវិញហើយ >

ដោយទប់មិនជាប់រាងតូចធ្លាយសម្លេងសើចតិចៗធ្វើអោយនាយកំលោះកាន់តែបានចិត្ត លូកដៃមកអោបចង្កេះតូចនៅក្រោមភួយ នឹងអោនមុខថើបក្រលោះករតូចខ្សឺត។

< បងចង់បានកូន >

សម្ដីរបស់ស្វាមីធ្វើអោយរាងតូចទម្លាក់ទឹកមុខទៅជាស្រងូតស្រងាត់វិញភ្លាមរំពេច មិនមែនគេមិនចង់បានកូនទេ ប៉ុន្តែគេជាមនុស្សប្រុសគេម៉េចនិងពពោះកូនបានទៅ?។

< បងក៏ដឹងថាអូនជាមនុស្សប្រុស ម៉េចនឹងអាចពពោះបានទៅ? >

រាងតូចបែរមុខមកសម្លឹងទៅរាងក្រាស់មក់ៗទាំងកែវភ្នែករលីងរលោង ទើបនាយលូកដៃវែកសក់ដែលធ្លាក់បាំងមុខតូចនោះមកសៀតនិងត្រចៀក ម្រាមដៃមេអង្អែលថ្នមៗលើផ្ទៃមុខទន់រលោងដូចថ្ពាល់ទារក។

< អូនពពោះមិនបាន តែមិនមែនមានន័យថាពួកយើងមានកូនមិនបានឯណា? សម័យនេះវិទ្យាសាស្ត្រជឿនលឿនណាស់ ថ្ងៃស្អែកពួកយើងទៅជួបគ្រូពេទ្យជាមួយគ្នាណា >

រាងតូចញញឹមងក់ក្បាលតិចៗដោយក្តីរំភើប ព្រមទាំងជ្រមុជមុខនិងដើមទ្រូងទទេស្អាតរបស់ស្វាមី ដៃលូកអោបកាយក្រាស់យ៉ាងណែន។

< បើពួកយើងមានកូន បងចង់ដាក់ឈ្មោះកូនថាយ៉ាងម៉េច?>

រាងតូចបន្លឺសួរទៅស្វាមីទាំងមិនងើបមុខពីដើមទ្រូងក្រាស់ ខ្យល់ដង្ហើមក្តៅអ៊ុនៗស្រោចលើកាយក្រាស់ ធ្វើអោយគេមានថាអារម្មណ៍កក់ក្ដៅនិងក្តីសុខ។

< ប៉ាធំឈ្មោះជុងគុក ប៉ាតូចឈ្មោះថេយ៉ុង បើជាកូនស្រីបងដាក់ឈ្មោះថា ថេផ្លក ហើយកូនប្រុសដាក់ជុងភ្លុច ល្អទេ? ហៅកាត់ ផ្លកៗ ភ្លុចៗ ហិហិ ពីរោះណាស់ >

រាងក្រាស់រកនឹកបន្តិចមុនហ្នឹងនិយាយពីឈ្មោះដែលគេចង់ដាក់អោយរបស់គេទាំងញញឹមមានក្តីសុខ ខុសពីរាងតូចដែលក្រោកអង្គុយក្រេស សម្លក់មុខរាងក្រាស់សឹងជ្រុះគ្រាប់ភ្នែក ខ្វះឈ្មោះដាក់ណាស់មែនទេ? ទើបដាក់ឈ្មោះកូនបែបនេះ? ។

< អា!!!!!! គុក >

ថេយ៉ុងស្រែកជេរលោកប្តីមួយអស់សម្លេងរួចក្រោកដើរក្រវីគូទទៅបន្ទប់ទឹកទាំងខឹងនាយឡើងញ័រសាច់ រួចទាញបន្ទប់ទឹកបិតលាន់ឮគ្រាំង!! សឹងរបើកផ្ទះទាំងមូល ឯរាងក្រាស់សម្លឹងមើលកាយវិការរបស់ប្រពន្ធទាំងឆ្ងល់ គេនិយាយអីខុសហ៎!? បានជាខឹងងរខ្ទើតដូចខ្ទួយបែបនេះ?។

< ឆុយ! អាម៉េចជេរប្តីអញ្ចឹងកាថេយ៍?? >

ជុងគុកឧទានឡើងទាំងខឹងដូចគ្នាតែមិនមែនគេជាអ្នកខឹងទេ តែអាញ៉ក់កូនប្រុសរបស់គេទៅវិញទេដែលជាអ្នកខឹងនោះព្រោះលោកជំទាវប្រពន្ធដើរក្រវីគូទអំបាញ់មិញនេះគឺដើរស្រាត។
________

Continue Reading

You'll Also Like

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
267K 20.1K 59
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
842K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...