🔥នរកប្រទានស្នេហ៍🔥( ចប់ )

Od BiiNa3

112K 6.1K 171

ថ្ងៃរៀបការ ជាថ្ងៃដែលគូរស្នេហ៍គ្រប់រូបប្រាថ្នាចង់បានជាថ្ងៃពិសេសបំផុតនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់គូរស្នេហ៍១គូ... Více

ភាគ១:គូរស្នេហ៍នរក
ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?
ភាគ៣:មនុស្សជាទីស្រលាញ់?
ភាគ៤: ហ៊ានបាញ់ប្តីដោយសារដើមផ្កា?
ភាគ៥: នាំប្រពន្ធទៅលេងឋានសួគ៌🔞
ភាគ៦: យករូបថតតាំងអោយប្រពន្ធមើល
ភាគ៧: ស្រីត្រឹមត្រូវឯណាមករកប្តីគេដល់ផ្ទះនោះ
ភាគ8: អតីតកាលដ៏សែនឈឺចាប់
ភាគ9: ឈាមរបស់អូនស្អាតខ្លាំងណាស់
ភាគទី១០: ជុងគុក ម៉ាហាតូ អាចធ្វើបានគ្រប់យ៉ាង
ភាគទី១១: ហៅអ្នកណាហាន់នី?
ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ
ភាគទី១៣: ព្រោះអូនប្រចណ្ឌបងណាលោកប្តី
១៤: ស្រាដាស់អារម្មណ៍🔞
ភាគទី១៥: សត្រូវបេះដូងបង្ហាញខ្លួន
១៦:បើកភ្នែកឡើងមិនទាន់មករកប្រពន្ធយើងដល់ផ្ទះ?
ភាគទី១៧: ហេតុអីបានយំ?
ភាគទី១៩: ជុងហ្គី ដេធើសៀ គឺជាអ្នកណា?
ភាគទី២០: ស្រលាញ់បងម្តងទៀតណា
ភាគទី២១: លោកប្តីជើងល្អ
ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?
ភាគទី២៣: អ្នកទី៣
ភាគទី២៤: បងផ្តើមប្រែប្រួល
ភាគទី២៥: បងត្រឡប់មកដើម្បីការពារអូន
ភាគទី២៦: អូនអាចទ្រាំបានយូរប៉ុណ្ណា?
ភាគទី២៧: អ្នកណាផ្ញើសារមកនាង
ភាគទី២៨: បងទះកំផ្លៀងអូន??
ភាគទី២៩: ហេតុអីបងមើលរំលងសុខទុក្ខអូន
ភាគទី៣០: បងជឿនាងតែបងមិនជឿអូន
ភាគទី៣១: ដង្ហើមចុងក្រោយ
ភាគទី៣២: បើកភ្នែកឡើងប្រពន្ធសម្លាញ់
សៀវភៅ
ភាគទី៣៣: មនុស្សពិការ??
ភាគទី៣៤: លែងលះ
ភាគទី៣៥: ឯងមិនអាចស្លាប់ពេលនេះបានទេ
ភាគទី៣៦: ដៃមួយនេះហើយដែលលោកប្រើវាទះខ្ញុំ
ភាគទី៣៧: លោកឈឺមិនស្មើខ្ញុំទេ
ភាគទី៣៨: ប្រពន្ធរត់ចោល
ភាគទី៣៩: ការពិតគ្រប់យ៉ាង
ភាគទី៤០: ផ្ដល់ឱកាសអោយបងម្តងទៀត
ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក

2.1K 110 0
Od BiiNa3

រាងតូចដើរចេញក្នុងឃ្លាំងដោយឬកពារធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើងទាំងដែលអំបាញ់មិញនេះគេទើបតែបាញ់សម្លាប់មនុស្សរួច តែវាមិនមែនជារឿងចម្លែកនោះទេព្រោះប៉ុន្មានឆ្នាំមកនេះគេសម្លាប់មនុស្សឡើងក្លាយជាទម្លាប់ទៅហើយ ដើរសុខៗក៏ជ្រួសផ្លូវគ្នាជាមួយនឹងលោកមេការហ្វាងនិងប្រពន្ធរបស់គាត់គឺបងស្រីស៊ូ ។

< អ្នកប្រុសតូច >

២នាក់ប្តីប្រពន្ធក៏ប្រញាប់អោនគំនាបដាក់រាងតូចជាចៅហ្វាយបន្តិច។

< ពួកបងមានឃើញជុងគុកដែលទេ? >

< អ៎! ចាស គឺអ្នកប្រុសធំនាំអាល្អិតនោះទៅផ្សារបាត់ហើយអ្នកប្រុសតូច! >

ឮហើយរាងតូចជ្រួញចិញ្ចើមចូលគ្នាដោយក្តីឆ្ងល់ជាពន់ពេក មនុស្សដូចជាជុងគុក ម៉ាហាតូនេះឬ? នាំក្មេងដើរផ្សារ? បើនាំយកទៅសម្លាប់ហើយបោះចោលតាមជើងភ្នំអាហ្នឹងគេអាចនឹងជឿខ្លះ ( គិតប្តីក្នុងផ្លូវល្អខ្លះផងកូន ) ។

< អញ្ចឹងខ្ញុំផ្ញើបងជួយរៀបចំអាហារសម្រាប់ជុងគុកផងណា ខ្ញុំចង់ត្រាំទឹកក្ដៅបន្តិចព្រោះមានអារម្មណ៍ថាឈឺក្បាលយ៉ាងម៉េចក៏មិនដឹង >

< ចាស! អ្នកប្រុសតូច >

បន្ទាប់ពីផ្តែផ្តាំបងស្រីស៊ូរួច រាងតូចក៏ចាកចេញទៅ ។

________

មួយសន្ទុះក្រោយមករាងក្រាស់ជុងគុកក៏ត្រឡប់មកវិញ កាយសង្ហាដើរចូលទៅក្នុងផ្ទះដោយពរអាល្អិតកំហូចជាប់ក្នុងដៃទម្រាំតែលួងអាច្រមក់នេះអោយបាត់យំប្រើពេលមិនតិចនោះទេ ព្រោះថាអោយតែឃើញស្រីស្អាតគេដឹងតែពីយំ យំៗៗៗ មិនឈប់ ហើយហេតុផលដែលធ្វើអោយអាច្រមក់នេះយំ មិនមែនដោយសារគេខ្លាចស្រីៗទេ តែមកពីគេរំភើបពេកទៅវិញទេ ដែលបានឃើញស្រីស្អាតៗច្រើនយ៉ាងនេះ ហើយវាក៏ធ្វើអោយរាងក្រាស់កំពុលមុខជាខ្លាំង សឹងតែចាប់អាច្រមក់នេះបោះចោលម្តងៗទៅហើយ វិធីល្អមានតែនាំអាក្មេងកំហូចម្នាក់នេះត្រឡប់មកផ្ទះវិញទេ ទើបគេផុតកម្មបើនៅយូរគេប្រាកដជាឆ្កួតស្លាប់ខានបានរំលោភប្រពន្ធទៀតមិនខាន បើបែបហ្នឹងមែនគេធ្វើចិត្តមិនបានទេ ប្រពន្ធគេនៅក្មេង នៅស្អាតយ៉ាងនេះ គេស្លាប់បិតភ្នែកមិនជិតទេ។

ចូលមកដល់ខាងក្នុងផ្ទះគាប់ជួនអីក៏បាននឹងបងស្រីស៊ូ ដែលទើបតែដើរចេញពីផ្ទះបាយមក គ្រាន់តែឃើញចៅហ្វាយប្រុសមកដល់ភ្លាមគាត់ក៏រហ័សទៅទទួលមីនជីពីដៃរបស់ជុងគុក ដោយពេលនេះអាច្រមក់គេងលក់បាត់ទៅហើយ មុននឹងនិយាយសួរនាំទៅរាងក្រាស់ទាំងញញឹម។

< អូ៎! អ្នកប្រុសធំ ត្រូវការពិសារអាហារអោយហើយទេចាំនាងខ្ញុំរៀបចំជូន >

< ថេយ៉ុង នៅឯណា? >

មិនឆ្លើយតបសំនួររបស់បងស្រីស៊ូ តែគេបែរជាសួររកប្រពន្ធរបស់ខ្លួនទៅវិញ ធ្វើអោយគាត់ញញឹមឡើងម្តងទៀត នេះប្រហែលជាស្រលាញ់ប្រពន្ធខ្លាំងហើយ មកដល់ភ្លាមគិតរកបាយរកទឹកទេរកប្រពន្ធភ្លែតតែម្តងហើយអ្នកប្រុសនេះ។

< អ៎! ចាស អ្នកប្រុសតូចនៅខាងលើ ឮរអ៊ូថាឈឺក្បាលទៀតផង >

មិននិយាយអ្វីទៀតជុងគុកក៏ប្រញាប់ឡើងទៅជាន់ខាងលើ ព្រោះឮថាប្រពន្ធឈឺក្បាលក្រែងលោកើតអ្វីធ្ងន់ធ្ងរ។

________

ថេយ៉ុងគេងត្រាំខ្លួននៅក្នុងអាងទឹកធំល្មមមួយដោយដាក់ក្បាលកើយនឹងមាត់អាងបិតភ្នែកបន្ធូរអារម្មណ៍តានតឹងអោយវាស្រឡះខ្លួន មួយរយ:នេះគេជួបរឿងស្មុគស្មាញនិងហត់នឿយច្រើនពេកហើយ។

ទឹងអាងថ្លាយង់ពោរពេញទៅដោយស្រទាប់ផ្កាកុលាបពណ៌ក្រហមស្រស់អណ្តែតពាសពេញផ្ទៃទឹកបិទបាំងរាងកាយអាក្រាតរបស់រាងតូចសាយក្លិនក្រអូបពាសពេញបន្ទប់ទឹក។

< អូស៎!!! >

រាងតូចភ្លាត់មាត់ស្រែកភ្ញាក់បន្តិចនៅពេលដែលមានដៃមាំមួយគូរលូកពីខាងក្រោយមកញីសៀតផ្កាអោយគេថ្នមៗ មិនបាច់អោយទាយក៏គេដឹងថាជាអ្នកណាដែល ក្លិនខ្លួនក្រអូបទាក់ទាញលាយភាពកំណាចបែបនេះជាក្លិនខ្លួនស្វាមីរបស់គេច្បាស់ណាស់។

< ជុងគុក >

រាងតូចបម្រុងនឹងងាកទៅក្រោយហើយប៉ុន្តែត្រូវជុងគុកចាប់បង្វិលក្បាលទៅមុខវិញព្រមទាំងនិយាយសម្លុតតិចៗអោយរាងតូចស្ងាត់មាត់។

< ស្ងៀមទៅ ចាំយើងធ្វើសរសៃអោយ >

សម្តីមាំតែស្រទន់ខុសធម្មតាធ្វើអោយរាងតូចរៀងចម្លែកចិត្តបន្តិចដែរ តែក៏មិននិយាយអ្វីទៀតបានត្រឹមសម្ងំស្ងៀមៗអោយអ្នកជាស្វាមីធ្វើសរសៃញីសៀតផ្កាអោយ ដោយជុងគុកអង្គុយកូនលើកៅអីនៅខាងក្រោយគេ។

ខ្សឺត!!!

ដោយគ្រឺតក្នាញ់និងសាច់ស្មាសរខ្ចីនេះខ្លាំងពេកទើប នាយសង្ហាអោនថើបមួយខ្សឺតធំស្រូបយកក្លិនក្រអូបពីកាយតូចចូលពេញសួត។

< ស្អុយណាស់ >

ជុងគុកនិយាយចំអន់រាងតូចទាំងមាត់ក្បត់ចិត្ត តាមពិតក្លិនកាយរបស់រាងតូចនេះក្រអូបខ្លាំងណាស់ ហិតពេលណាទាក់ទាញចិត្តរបស់គេពេលហ្នឹង។

< ផ្តេសផ្តាសលោកកុំមកកុហកខ្ញុំ >

រាងតូចក្តាប់មាត់និយាយតិចៗទាំងខឹងនិងអៀនលាយឡំគ្នា នៅសុខៗមកបង្អាប់ថាក្លិនរបស់គេស្អុយបែបនេះអ្នកណាមិនខ្មាស។

< យើងមិនបានកុហក បើមិនជឿយើងហិតអោយមើលម្តងទៀតក៏បាន >

និយាយរួចជុងគុកទម្លាក់ចុងច្រមុះស្រួចរបស់ខ្លួនអោនចុះមកថើបញក់ញីលើស្មាតូចខ្សឺតៗ រហូតដល់ថ្នាក់រាងតូចលើកដៃរុញក្បាលរបស់គេចេញព្រោះវារសើបពេក ក្រែងថាស្អុយមិនអញ្ចឹង? ហើយខំប្រឹងត្រដរហិតម៉្លេះ? ។

< ឃើញទេ? ស្អុយដូចជាប្រហុកចឹង ចាំយើងងូតទឹកដុសខ្លួនអោយក្រអូបអោយ >

និយាយរួចដើរមកឈរពីមុខរាងតូច ថេយ៉ុងបើកធំៗមុននឹងងាកមុខចេញដោយការអៀនខ្មាសព្រោះថា ជុងគុកមិនមានអ្វីបិទបាំងរាងកាយហាប់ណែនរបស់គេទេ ( ស្រាត ) ។

< អត់មារយាទ! អ្នកណាបង្រៀនលោកអោយដើរស្រាតបែបនេះ > ថេយ៉ុង

< ងាកមុខចេញធ្វើអី? ធ្វើមើលមិនដែលស្គាល់កូនប្រុសរបស់យើង  >

ជុងគុកអស់សំណើចនិងរាងតូចបន្តិច មកធ្វើជាអៀនអីណាទាំងដែលអាច្រមក់កូនប្រុសរបស់គេនេះ ធ្លាប់ចូលទៅក្នុងខ្លួនរបស់រាងតូចមិនដឹងជាប៉ុន្មានដងទៅហើយទេ ខ្មាសមិនទំនង។

< នែ៎! លោកចូលមកធ្វើអី? >

រាងតូចផ្ដើមស្រែកចាចពេលដែលរាងក្រាស់ចូលមកអង្គុយក្នុងអាងទឹកជាមួយនិងគេទាំងអាក្រាតកាយ ព្រមទាំងរំកិលខ្លួនមកអង្គុយទល់មុខរបស់គេកៀកយកតែមែនទែនតែម្តងហើយ។

< កូនប្រុសរបស់យើងចង់ចេះហែលទឹកឯងជួយបង្រៀនបន្តិចទៅ!! >

ស្អីគេ? អោយគេបង្រៀនអាញ៉ក់ហ្នឹងអោយចេះហែលទឹក? នេះលោកឧត្តមស្វាមីរបស់គេឆ្កួតមែនរឺឆ្កួតលេង? ស្រួលគេនាំទៅមណ្ឌលកែប្រែអោយហើយ បង្រៀនស្អី? អត់មិនបានចាប់ក្តិចចុងអាញ៉ក់ហ្នឹងដាច់ឆ្អាបង៉ោងឥឡូវហើយ។

រាងតូចអង្គុយសម្លក់មុខស្វាមីរោគចិត្តរបស់គេដែលអង្គុយយ៉ាងរំភើយគ្មានខ្វល់ពីក្បាលអ្នកណាទាំងអស់ សម្លក់មិនទាន់អស់ចិត្តផងរាងតូចក៏ត្រូវស្រែកចាចម្តងទៀត នៅពេលដែលរាងក្រាស់ទាញដៃតូចស្រឡូនរបស់គេចាប់ប៉ះនឹងកូនប្រុសរបស់ទេពេញៗដៃ ព្រមទាំងនិយាយធ្វើអោយរាងតូចគាំងស្ញេញតែម្តង។

< បង្រៀនកូនប្រុសយើងអោយល្អចាំយប់ហ្នឹងយើងអោយមួយ >
_______

Pokračovat ve čtení

Mohlo by se ti líbit

4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.4M 34K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
682K 36K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...