🔞តួរង💔(ចប់✓)

By LieNaa7

216K 12.7K 147

នៅក្នុងរឿងមួយគឺតែងតែត្រូវការតួអង្គហើយ តើត្រូវទេ? ដូចជាតួអង្គឯក តួអង្គរង អីបែបនិង ចំណែកឯក្នុងជីវិតពិតក៏ដូចគ្នា... More

Part 1: ឈប់ទៅ ខ្ញុំឈឺ
Part 2 : ព្រោះយើងវាមិនសំខាន់
Part 3 : ស្រឡាញ់យើង?
Part 4 : យើងនិងរៀបការជាមួយគ្នាណា
Part 5 : ជំងឺផ្លូវចិត្តដំណាក់កាលទី 2
Part 6 : នាមជាប្រពន្ធពេញច្បាប់
Part 7 : បើសិនជាយើងស្លាប់បាត់ប្រហែលជាវាល្អ
Part 8 : លាហើយ Jungkook
Part 9 : គ្រោះថ្នាក់ចរាចរណ៍
Part 10 : Tae មិនបានស្លាប់នោះទេ
Part 11 : យើងសូមទោស Tae
Part 12 : ទីបំផុត Tae ត្រឡប់មកវិញហើយ!!
Part 13 : វិប្បដិសារី
Part 14 : អូនចូលចិត្ត
Part 15 : ប្រពន្ធរបស់ខ្ញុំគឺមានតែ Kim Taehyung ម្នាក់គត់
Part 16 : Taehyung!!!
Part 17 : ឯងមិនអីទេហេស៎
Part 18 : សុើបពីមនុស្សម្នាក់មកអោយយើង
Part 19 : កម្មវិធីដេញថ្លៃគ្រឿងពេជ្រ
Part 20 :បានជួបប្រពន្ធ ទុកកូនចៅចោល
Part 21 : ផ្ញើទុកសិនចោះ
Part 22 : តើខ្ញុំអាចគេចពីឯងបានយូប៉ុណ្ណាទៅ Jung?
Part 23 : ទាសករកំដរតណ្ហា
Part 24 : ដោះលែង
Part 25 : កុំប៉ះខ្ញុំ!!
Part 26 : Jung!! ជួយអូនផង
Part 27 :បង.អឹក លាអូនសិនហើយ Tae
Part 28 : គេចង់ទៅរក Jungkook
Part 29 : ការលះបង់ចុងក្រោយ
Part 31 : Tae កុហកបងធ្វើអី
Part 32 : មកគម្រាមខ្ញុំ?
Part 33 : ចុះអេតាស៊ីវិល
Part 34 : ខ្ញុំស្រឡាញ់ Jungkook ជា Jungkook
Part 35 : សម្ដីព្រាន
Part 36 : គេងបែប...ស្រាត
Part 37 : បរិច្ចាគភ្នែក
Part 38 :បងកើតអី Jungkook
Part 39 : អូនស្អប់មនុស្សកុហក
Part 40 : បងនៅមានអូនដែលជាកម្លាំងចិត្តជាកន្លែងដែលផ្ដល់ស្មាអោយបងកើយ
Part 41 : បងមានស្រី
Part 42 : បងឈប់ស្រលាញ់អូនហើយ
Part 43 : ពួកនាងបានត្រឹមជាមនុស្សកំដរតណ្ហាអោយប្ដីខ្ញុំប៉ុណ្ណោះ
Part 44 : តើស្រីសំខាន់ជាងប្រពន្ធ ឬក៏ប្រពន្ធសំខាន់ជាងស្រី?
Part 45 : បងប្រែហើយ
Part 46 : ស្នាមក្រេម
Part 47 : ត្រូវតែទ្រាំ ព្រោះយើងស្រឡាញ់គេ
Part 48 : នាយមិនមែនជាប្ដីដ៏ល្អរបស់គេនោះទេ នាយគឺជាបិសាច
Part 49 : ម្ដងក៏ល្អ ម្ដងក៏អាក្រក់...
Part 50 : ខ្លាតូច!!»
Part 51: រំលឹកអនុស្សាវរីយ៍ចាស់ៗ
Part 52 : មិនពិត!! ប្រុសម្នាក់នោះមិនមែនជា Jung ទេ...
Part 53 : នាងស្រីពិសពុល
Part 54 : ខ្ញុំស្អប់ ខ្ញុំខ្ពើម ហើយក៏រអើម
Part 55 : បងចង់លែងលះជាមួយនឹងអូនឬ?
Part 56 : សំបុត្ររៀបអាពាហ៍ពិពាហ៍?
Part 57 : ត្រឡប់មកវិញមក Tae...
Part 58 : យើងត្រូវការ Tae ត្រឡប់មកវិញ
Part 59 : លោកប្ដី បងនៅឯណា
Part 60 : Kim Taehyung ភរិយាស្របច្បាប់របស់ខ្ញុំ
ភាគបញ្ចប់

Part 30 : តើនាយគួរបន្តដើម្បីអ្វី?

2.8K 178 1
By LieNaa7

Mrs Jeon ស្ងាត់មាត់តបតមិនចេញនៅពេលដែលលឺ Tae ស្រដីបែបនេះ សុខចិត្តលះបង់ភ្នែកដើម្បតែកូនប្រុសរបស់គាត់ចឹងឬ គាត់ពិតជានឹកស្មានមិនដល់នោះទេថារាងតូចស្រឡាញ់កូនគាត់ដល់ថ្នាក់នេះ ប៉ុន្តែគាត់មិនបានសប្បាយចិត្តជាមួយនិងការលះបង់មួយនេះឡើយ ព្រោះវាកាន់តែធ្វើឱ្យ Jungkook ធ្លាក់ទៅក្នុងសភាពយ៉ាប់យ៉ឺនជាងមុនទៅវិញទេ។

«កូននិយាយស្អី Tae !! កូនគិតថាងាយឬ»Mrs Jeon ក្រោកមកឈរទល់មុខរបស់គេ សួរបញ្ជាក់ទាំងហួសចិត្ត គិតឬថាគូដណ្ដឹងរបស់គេព្រមនោះ បើ Kale ដឹង រឿងនិងកាន់តែធំជាមិនខាន ស្របពេលដែលកូនប្រុសរបស់គាត់កំពុងតែសម្រាកនៅលើគ្រែពេទ្យទាំងមិនដឹងខ្យល់អី ប៉ុន្តែក៏ត្រូវជាប់ឈ្មោះជាមនុស្សអាក្រក់ត្រូវគេស្អប់ក៏ព្រោះតែគំនិតរាក់របស់ Tae មានអ្នកណាដែលចង់អោយមនុស្សដែលខ្លួនស្រឡាញ់ពិការនោះ សូម្បីតែ Kale ក៏ដូចគ្នា

«ហឹកៗ ខ្ញុំដឹងថាធ្វើបែបនេះគឺខុស ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសពិតមែន ខ្ញុំមិនចង់អោយ Jungkook រស់នៅជាមួយនិងភាពសោកសៅនោះទេ»Tae សុខចិត្តលះបង់ក៏ព្រោះតែមិនចង់ឲ្យ Jungkook ត្រូវខូចចិត្តនិងវាសនារបស់ខ្លួនដែលតែងតែលេងសើចជាមួយនាយ គេមិនចង់ឃើញនាយក្លាយជាមនុស្សពិការរស់នៅជាមួយនិងភាពលំបាក ត្រូវគ្រប់គ្នាគេសើចចំអកនោះទេ ដល់ពេលនោះនាយច្បាស់ជាគិតអ្វីផ្ដេសផ្ដាសជាមិនខាន គេមិនចង់បានបែបនិងឡើយ 

«ចុះកូនគិតថាធ្វើបែបនេះហើយ Jungkook និងសប្បាយចិត្ត?  វាកាន់តែធ្វើឱ្យ Jungkook ធ្លាក់ទៅក្នុងវិប្បដិសារីកាន់តែខ្លាំងឡើងទៅវិញទេ មិនមែនត្រឹមតែ Jungkook នោះទេ សូម្បីតែគូដណ្ដឹងរបស់កូនដែលគេស្រឡាញ់កូនស្ម័គ្រស្មោះនោះ តើគេទទួលយកបានដែរទេ? តើពួកគេទាំងពីរសប្បាយចិត្តនិងការលះបង់នេះដែរទេ? កូនគិតម្ដងទៀតណា៎ Tae »Mrs Jeon ស្រដីលឺៗដាស់សតិរបស់រាងតូចអោយត្រឡប់មកវិញ អោយគេគិតអោយបានច្បាស់ថាវាមានផលវិបាកអ្វីខ្លះនៅពេលខាងមុខ តើនរណាម្នាក់ដែលអាចរស់នៅមានសេចក្តីសុខបន្ទាប់ពី Tae បាត់បង់ភ្នែកនោះ គឺគ្មានទេសូម្បីតែរូបគេផ្ទាល់

«ខ្ញុំរកនឹកវិធីផ្សេងមិនឃើញទេ អ៊ំស្រី!! ហឹកហឺ…»Tae ក្រវីក្បាលបដិសេធ ពេលនេះគេគិតអ្វីលែងចេញហើយ តើគេគួរតែធ្វើបែបណាទៅ ម្នាក់ជាមនុស្សដែលខ្លួនស្រឡាញ់ ឯម្នាក់ទៀតក៏ជាអ្នកមានគុណជួយសង្គ្រោះខ្លួនចេញពីសេចក្តីស្លាប់ អ្នកទាំងពីរគឺសុទ្ធតែសំខាន់ចំពោះគេ 

«វិធីផ្សេងច្បាស់ជាមាន…ស្ដាប់អ៊ំណា៎ Tae!! បើកូនពិតជាស្រឡាញ់ Jungkook មែននោះ សូមនៅអោយឆ្ងាយពីគេ មិនបាច់លះបង់អ្វីទាំងអស់ ព្រោះការលះបង់របស់កូន វាកាន់តែធ្វើឱ្យ Jungkook ឈឺចាប់រស់នៅគ្មានក្ដីសុខទៅវិញទេ យល់ល្អ គួរតែរស់នៅរាងខ្លួនចុះ ដើម្បីជៀសវាងកុំឲ្យមាននរណាម្នាក់មកស្ដាយក្រោយចំពោះរឿងនេះ ស្ដាប់បានដែរទេកូន Tae !!»Mrs Jeon 

«អ៊ំស្រី…ហឹកហឹកៗ »អោយនៅឆ្ងាយពីនាយចឹងឬ គេធ្វើមិនបានទេ គេដឹងថាខ្លួនខុសដែលបដិសេធ Jungkook កាលពីលើកនោះ ប៉ុន្តែក៏ព្រោះមិនចង់ត្រឡប់ទៅរស់នៅក្នុងភាពឈឺចាប់ម្ដងទៀត ទើប Tae មិនចង់ផ្ដើមសាជាថ្មីជាមួយនិងនាយ មិនមែនមកពីអស់ចិត្តស្រឡាញ់ឡើយ 

«កូនដឹងទេថារយៈពេលប៉ុន្មានឆ្នាំដែលបាត់វត្តមានរបស់កូនមករហូតនៀក Jungkook គេចង់ធ្វើអត្តឃាតខ្លួនឯងប៉ុន្មានដងហើយ បើមិនកុំតែយកទៅមន្ទីរពេទ្យទាន់ពេល ពេលនេះប្រហែលជាគ្មាន Jungkook នៅលើផែនដីនេះទៀតនោះទេ គេប្រែក្លាយជាមនុស្សស្ងៀមស្ងាត់លែងចេះនិយាយស្ដី ខុសពី Jungkook ពីមុន ដោយសារតែបាត់បង់កូនចេញពីជីវិត ចុះទម្រាំតែដឹងថាកូនត្រូវមកពិការភ្នែក សុខចិត្តវេទនាក៏ព្រោះតែគេ តើ Jungkook និងក្លាយជាបែបណា? វះកាត់គ្រប់ភ្នែកសងកូនវិញឬ? កូននិយាយថាមិនចង់ឲ្យ Jungkook ក្លាយជាមនុស្សពិការ ចំណែកកូនអ៊ំក៏ដូចគ្នា គេមិនចង់ឃើញមនុស្សដែលគេស្រឡាញ់ត្រូវមកពិការនោះទេ ជាពិសេស Kim Taehyung ដែលអាចធ្វើអោយគេជិតក្លាយជាមនុស្សឆ្កួតបាន»Mrs Jeon 

«អ៊ំសុំចិត្ត កូនទៅចុះណា៎ Tae !! ហឹក ឈប់មករវល់និង Jungkook ទៀតទៅ កុំធ្វើឱ្យគេកាន់តែធ្លាក់ក្នុងអន្លង់នៃភាពឈឺចាប់កាន់តែខ្លាំងអី អ៊ំមិនចង់បាត់បង់កូនទេ ហឹកៗ បើកូនស្រលាញ់គេ ដោះលែងគេទៅ អ៊ំនិងរកមនុស្សដែលល្អមកមើលថែគេ មិនបាច់អោយកូនមកពិបាកនោះទេ អ៊ំសុំប៉ុណ្ណឹងបានទេ Tae !! ហឹក អោយអ៊ំសំពះឯងក៏បាន»Mrs Jeon សម្រក់ទឹកភ្នែកព្រោះមិនចង់បាត់បង់កូនម្ដងទៀត ត្រឹមពិការភ្នែកគាត់អាចមើលថែបាន មិនខ្វល់ថាវាមានទុក្ខលំបាកអ្វីនោះទេ សំខាន់ឱ្យតែកូនគាត់មានជីវិតរស់ គាត់អស់ចិត្តហើយ 

«អ៊ំស្រី កុំបែបនេះអី!! ខ្ញុំ…»Tae ប្រញាប់បញ្ឈប់សកម្មភាពរបស់គាត់ដែលបម្រុងនិងឱនមកលន់តួរអង្វរខ្លួនមុននេះ មិនមែនគេមិនខ្លាចនាយធ្វើអ្វីមិនល្អដូចពីមុននោះទេ ប៉ុន្តែគេធ្វើមិនបាន ចិត្តខ្វល់ខ្វាយ ចិត្តបារម្ភវាតែងតែមានជានិច្ចចំពោះប្រុសម្នាក់នេះ តើអោយគេកាត់ចិត្តបែបណា?

«ណា៎ Tae!!! បើមិនគិតដល់ Jungkook ក៏គួរតែគិតដល់គូដណ្ដឹងរបស់កូនដែរណា៎ កូនចង់អោយគេរស់នៅជាមួយនិងមនុស្សពិការឬ»Mrs Jeon ព្យាយាមនិយាយបញ្ចុះបញ្ចូលគេ ព្រោះវាជាវិធីចុងក្រោយហើយ ដើម្បីឲ្យកូនគាត់មានក្ដីសុខបាន មិនចឹងកូនគាត់និងក្លាយជាទាសករស្នេហ៍ដែលស្រឡាញ់គេតែម្នាក់ឯង គ្មានថ្ងៃអាចរកសុភមង្គលបាននោះទេ

«ហឹក..ខ្ញុំ ហឹក ខ្ញុំព្រម»ព្រមទាំងទឹកភ្នែក ព្រមទាំងមិនអស់អាល័យ ចិត្តមួយនៅនឹកនៅស្រលាញ់មិនចង់បាត់បង់ ប៉ុន្តែចិត្តមួយទៀតក៏មិនអាចធ្វើជាមនុស្សអាត្មានិយមនាំទុក្ខដល់ Kale ដែលមាននាមជាគូដណ្តឹងដូចគ្នា បើគេមិនទាន់ច្បាស់លាស់សម្រេចថាជ្រើសម្នាក់ណា ជម្រើសល្អគឺដកខ្លួន ដើម្បីកុំឲ្យមានម្នាក់ណាត្រូវខូចចិត្ត 

«អ៊ំអរគុណណាស់ Tae !! អ៊ំអរគុណណាស់ ចំណែក Jungkook កូនកុំបារម្ភអី អ៊ំនិងព្យាបាលគេអោយជា និងរកមនុស្សម្នាក់មកមើលថែគេ មិនអោយគេពិបាកនោះទេ »Mrs Jeon ទោះបីជាដឹងថាគ្មានសង្ឃឹមក្នុងការចាប់គូរអោយ Jungkook ប៉ុន្តែក៏ប្រសើរជាងមកត្រូវឃើញគេឈឺចាប់ ព្រោះតែមនុស្សដែលគេមិនជ្រើសកូនរបស់គាត់ដែរ មិនមែនគាត់ខឹង Tae នោះទេ ព្រោះវាជាសិទ្ធិរបស់គេ គាត់គ្រាន់តែមិនចង់ឃើញកូនឈឺចាប់ ទើបមិនចង់ឲ្យ Tae មកពាក់ព័ន្ធនិងនាយតទៅទៀត ខ្លាច Jungkook កាត់ចិត្តមិនដាច់

«បាទ…បើចឹងខ្ញុំលាអ៊ំស្រី ទៅវិញសិនហើយ»Tae ញញឹមទាំងទឹកភ្នែកទៅកាន់គាត់ មុននិងឱនលាដើរចេញពីក្នុងបន្ទប់ ព្រមជាមួយនិងភាពសោកសៅ មិនចង់ឃ្លាតពីប្រុសម្នាក់នេះ ជាពិសេសពេលដែលលឺថាគេនិងមានអ្នកថ្មីចោលខ្លួន ហេតុអ្វីក៏ឈឺម្ល៉េះ ឈឺដូចជាកាលពី 6 ឆ្នាំមុនយ៉ាងចឹង ឈឺឡើងហារស្ដីលេងចេញទៅហើយ ដំណើរស្របនិងទឹកភ្នែកដែលស្រក់ចុះមក ប៉ុន្តែគ្មានអ្នកណាឃើញនោះទេ លើកលែងតែមនុស្សម្នាក់។

Skip

ល្ងាចបាក់ជ្រេឈានចូលដល់យប់ ធ្វើឱ្យក្នុងបន្ទប់ដែលគ្មានពន្លឺប្រែក្លាយជាងងឹតមើលអ្វីលែងឃើញ ព្រោះម្ចាស់បន្ទប់មិនបានបើកភ្លើង ប៉ុន្តែក៏អាចឃើញស្រមោលស្ទង់ៗរបស់រាងតូច ដែលកំពុងតែអង្គុយអោបក្បាលជង្គង់យំក្បែរជើងគ្រែតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។

«ហឹកហឺៗៗ ខ្ញុំស្រលាញ់ Jung!! ខ្ញុំមិនចង់បាត់បង់គេនោះទេ ប៉ុន្តែអោយខ្ញុំធ្វើបែបណាទៅ ខ្ញុំមិនអាចព្រោះតែចិត្តស្រឡាញ់របស់ខ្លួន ហើយក៏ធ្វើបាបចិត្តអ្នកដទៃនោះទេ ហឹក ខ្ញុំមិនចង់ក្លាយជាមនុស្សអាត្មានិយមឡើយ !!»ការបែងចែកមិនច្បាស់លាស់ វាធ្វើឲ្យខ្ញុំច្របូកច្របល់ ទោះខ្ញុំជ្រើសម្នាក់ណា ក៏ខ្ញុំនៅតែក្លាយជាមនុស្សអាត្មានិយមដដែល ជាពិសេសគឺធ្វើឲ្យមនុស្សម្នាក់ត្រូវឈឺចាប់ខ្លាំងបំផុតដោយសារតែមនុស្សអាត្មានិយមដូចជាខ្ញុំ

«ខ្ញុំសូមទោស ខ្ញុំអាក្រក់ណាស់ដែលធ្វើឱ្យអ្នកទាំងពីរចូលមកក្នុងជីវិតក្មេងកំព្រាដូចជាខ្ញុំ ហឹក បើសិនជាពេលនេះខ្ញុំមានម៉ាក់ប៉ាដូចជាគេប្រហែលជាមិនពិបាកដូចជាពេលនេះឡើយ!! មានម៉ាក់!!មានប៉ា!!ចាំធ្វើជាទីប្រឹក្សាដល់ខ្ញុំ ហើយក៏មិនបាច់ត្រូវអូសទាញអ្នកណាមកចូលក្នុងជីវិតឆ្កួតឡប់របស់ខ្ញុំដូចគ្នា ហឹកហឺ…»ជីវិតឆ្កួតឡប់ គ្មានគោលដៅច្បាស់លាស់ រស់រសាត់អណ្ដែតដូចជាក្បួន ត្រូវគេគ្រប់គ្នាមើលងាយសើចចំអក ប៉ុន្តែគេក៏មិនអាចក្រោកចេញពីទឹកបានដែរ ដរាបណាមានអ្នកស្រង់ចេញ ហើយម្នាក់នោះគឺជា Jungkook មនុស្សដំបូងបង្អស់ដែលស្រង់គេចេញពីទឹកនៃភាពឯការ ប៉ុន្តែនាយបែរជានាំគេទៅរស់នៅលើកំពូលភ្នំ ដែលមិនដឹងថានិងធ្លាក់មកពេលណានោះទេ គឺរស់នៅទាំងភាពភ័យខ្លាច

ឯ Kale នាយមានគុណលើគេច្រើនលើសលប់ខ្លាំងណាស់រហូតដល់គណនាមិនបាន ប៉ុន្តែនាយមកយឺតពេលទៅហើយ ព្រោះបេះដូងរបស់ Tae ត្រូវបានគេយកទៅបាត់ហើយ គ្មានអ្វីដែលនៅសេសសល់សម្រាប់នាយ ក្រៅពីពាក្យថាស្រលាញ់ប្រៀបដូចជាឪពុកនិងបងប្រុសម្នាក់នោះទេ មនុស្សពីរនាក់ដែលចូលមកក្នុងជីវិតរបស់គេ ហើយក៏ជួបតែរឿងខកបំណង មិនយល់សេចក្ដី ថាជីវិតគេនិងក្លាយជាបែបណាអោយប្រាដក។

តុ~តុ សម្លេងគោះទ្វារដាស់អារម្មណ៍រាងតូចអោយងាកទៅមើល មុននិងប្រញាប់ជូតទឹកភ្នែករបស់ខ្លួន ព្រោះដឹងថាជាអ្នកណាដែលមករកគេ  មិនអាចអោយអ្នកណាឃើញទឹកភ្នែករបស់គេបានឡើយជាពិសេស…

«V!! បង Kale ណា៎ បើកទ្វារអោយបងចូលបន្តិចបានទេ»Kale បន្ទាប់ពីត្រឡប់មកពីក្រុមហ៊ុនវិញ ក៏លឺអ្នកបម្រើប្រាប់ថា Tae មិនព្រមញុាំបាយនោះទេ ពេលសួរក៏ប្រាប់ថាមិនឃ្លានរហូត ទើបពេលនេះនាយជាអ្នកយកអាហារមកអោយគេដោយផ្ទាល់

  ក្រាក~

«បង Kale? ចូលក្នុងសិនមក»Tae ពេលដែលឃើញថាសអាហារនៅលើដៃរបស់នាយបែបនេះក៏យល់សេចក្តី រួចក៏ព្រមបើកផ្លូវឲ្យនាយចូលទៅខាងក្នុង។ Kale ដាក់អាហារទៅលើតុ ដាក់ខ្លួនអង្គុយលើសាឡុង រង់ចាំរាងតូចមកអង្គុយជិត

«ហេតុអីមិនញុាំបាយ…»Kale គ្រាន់តែ Tae ដាក់ខ្លួនអង្គុយភ្លាមក៏ជម្រឹតសួរតែម្ដង

«មិនឃ្លាន…អោយញុាំយ៉ាងម៉េចទៅ!! បង Kale កុំបង្ខំអូនអីណា៎»Tae ព្យាយាមបញ្ចេញចរិតកូនក្មេងតាមទម្លាប់ ព្រោះមិនចង់អោយនាយគិតឬសង្ស័យច្រើន មកលើខ្លួន

«ឈប់កុហកបានហើយ បងមិនជឿអូនទេ»សម្ដីស្មើរធេង ហាក់ដូចជាធម្មតា ប៉ុន្តែវាកំពុងតែធ្វើអោយ Tae ច្របូកច្របល់មិនយល់ពីសម្ដីរបស់នាយ

«បង Kale ចង់បានន័យថាម៉េច?កុហកអ្វី?»Tae គេកុហករឿងអ្វី រឿងអាហារឬ ប៉ុន្តែសម្ដីរបស់នាយមុននេះប្រៀបដូចជារឿងសំខាន់មិនគួរឲ្យលេងសើចនោះទេ

«គ្រប់រឿង?ប្រាប់បងតាមត្រង់មកអូននៅស្រឡាញ់គេមែនទេ»មួយប្រយោគនេះ វាកាន់តែធ្វើឱ្យរាងតូចច្របូកច្របល់ជាងមុនទៅទៀត តើនាយកំពុងតែនិយាយអំពីអ្វី ស្រលាញ់អ្នកណា? នាយទៅដឹងអ្វីមកខ្លះ

«ហឹម…អូននៅតែស្រឡាញ់ Jeon Jungkook ពិតមែនទេ »Kale ដោយសារឃើញរាងតូចធ្វើទឹកមុខមិនយល់ប្រយោគរបស់នាយដែលបានសួរមុននេះក៏ដាក់ទៅចំៗតែម្ដង

«បង…បង Kale!! បងនិយាយស្អីនិង ខ្ញុំនិងគេមិនដែលស្គាល់…»

«ឈប់កុហកបងបានហើយ V !! ទេគឺ Taehyung បងបានដឹងការពិតអស់ហើយ តើអូនចង់នៅលាក់បងដល់ពេលណាទៀត»នាយដឹងរឿងគ្រប់យ៉ាងពី Tae លើកលែងតែឈ្មោះរបស់មនុស្សម្នាក់ដែលធ្វើឲ្យគេឈឺចាប់បំផុត គេលាក់ទុកមករហូតមិនដែលប្រាប់នាយអោយដឹងឡើយថាប្រុសម្នាក់នោះគឺជា Jeon Jungkook 

«បង Kale!! ខ្ញុំ ហឹកៗ ខ្ញុំសូមទោស…ខ្ញុំគ្មានចេតនាចង់កុហកបងនោះទេ »Tae ចូលខ្លួនទៅអោបមនុស្សមាឌធំដែលគេចាត់ទុកជាបងប្រុសដ៏ល្អមករហូត 

«ឆ្លើយសំណួរបងសិនម៉ោ!!»Kale សម្លឹងទៅឆ្ងាយ ដោយមិនបានលើកដៃអោបតបទៅរាងតូចនោះទេ វាកាន់តែធ្វើឱ្យ Tae មិនស្រួលក្នុងចិត្ត

«ខ្ញំុ…គឺមិនបានស្រលាញ់នោះទេ!! ខ្ញុំមិនបានស្រឡាញ់មនុស្សប្រុសដែលធ្វើបាបផ្លូវចិត្តរបស់ខ្ញុំនោះទេ បង Kale កុំគិតច្រើនអីណា យ៉ាងណាក៏ពួកយើងជិតរៀបការហើយ កុំគិតពីរឿងអត់បានការទាំងនេះអី»Tae ប្រឹងសម្រួលអារម្មណ៍ ស្រដីទៅកាន់ Kale កុំឱ្យនាយគិតច្រើន ទាំងដែលវាខុសពីចិត្តរបស់គេទៅវិញទេ គេស្រឡាញ់ Jungkook សឹងស្លាប់ទៅហើយ ប៉ុន្តែក៏មិនអាចចោល Kale បានដូចគ្នា

«បើនៅស្រឡាញ់គេ ក៏ធ្វើតាមបេះដូងទៅ ត្រឡប់ទៅរកគេវិញ ធ្វើតាមអ្វីដែលបេះដូងអូនត្រូវការ មិនមែនទ្រាំមករស់នៅជាមួយនិងមនុស្សដែលអូនមិនស្រលាញ់នោះទេ ព្រោះវាគ្មានក្ដីសុខឡើយ»Kale បើ Tae គ្មានក្ដីសុខ នាយក៏គ្មានក្ដីសុខដូចគ្នា រៀបការរស់នៅជាមួយគ្នា ត្រឹមតែសម្បកកាយ ប៉ុន្តែចិត្តនិងបេះដូងនៅជាមួយអ្នកផ្សេង តើរៀបការដើម្បីអី?

«ប៉ុន្តែខ្ញុំមិនចង់ត្រឡប់ទៅឈឺចាប់ម្ដងទៀតនោះទេ បង Kale ហឺៗ…»Tae

«ស្នេហាប្រៀបបានទៅនិងសៀវភៅមួយក្បាលមិនមែនមានន័យថាគ្រប់ពេលដែលយើងត្រឡប់ទៅអានសៀវភៅចាស់វានិងបញ្ចប់ទៅដូចពីមុននោះទេ  ព្រោះពេលខ្លះយើងអាចនិងមើលរំលងទំព័រសៀវភៅណាមួយ ដែលមានអត្ថន័យសំខាន់ បើកន្លងមកយើងមិនអាចបំភ្លេចសៀវភៅមួយក្បាលនោះបានទេ គួរណាស់តែត្រឡប់ទៅអានវាម្ដងទៀត វាអាចធ្វើឱ្យយើងយល់ពីវាផ្សេងពីកាលមុនក៏ថាបាន ហើយចុងបញ្ចប់នៃទំព័រសៀវភៅ ក៏អាចនិងខុសពីកាលដែលយើងធ្លាប់អានពីមុនដូចគ្នា វាមិនខុសពី Tae នៅពេលនេះឡើយ យល់អ្វីដែលបងនិយាយដែរទេ»Kale (បញ្ជាក់: ទ្រឹស្តីនេះ admin យកចេញពីគេដែរទេ គ្រាន់តែវាត្រូវនិងសាច់រឿងមួយនេះ ទើបយកមកដាក់)

 «ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខុស ហឹក ខុសដែលមិនអាចផ្ដល់ក្ដីស្រឡាញ់(បែបគូស្នេហ៍)ដែលពិតប្រាកដទៅដល់បង ខុសដែលព្រោះតែចង់អោយខ្លួនឯងមានក្ដីសុខ ហើយក៏មកធ្វើបាបចិត្តរបស់បង ធ្វើអោយបងឈឺចាប់ព្រោះតែភាពអាត្មានិយមរបស់ខ្ញុំ ហឹកៗ ខ្ញុំសូមទោស»Tae ទោះបីជាមិនបានស្រឡាញ់នាយក៏ពិតមែន ប៉ុន្តែ Tae ក៏មិនចង់អោយនរណាម្នាក់ត្រូវមកឈឺចាប់ក៏ព្រោះតែខ្លួននោះទេ ជាពិសេសគឺបងប្រុសដ៏ល្អរបស់គេម្នាក់នេះ

«មិនអីទេ!! អោយតែអូនសប្បាយចិត្ត បងក៏សប្បាយចិត្តដូចគ្នា ត្រឡប់ទៅរកគេវិញ ធ្វើតាមបេះដូងខ្លួនឯង កុំគិតពីបងអី…ទោះពួកយើងមិនអាចក្លាយជាប្ដីប្រពន្ធនិងគ្នាបាន ប៉ុន្តែពួកយើងក៏អាចក្លាយជាបងប្អូននិងគ្នាបានតើ មិនចឹង? ឬអូនមិនចង់បានបែបនេះទេ»Kale អោបលួងលោមរាងតូចដែលនិងជិតនិងក្លាយជារបស់អ្នកដទៃក្នុងពេលឆាប់ៗនេះ 

«អឹម!!»Tae ងក់ក្បាលបញ្ជាក់ថាគេចង់បានបែបនេះ ចង់ធ្វើជាបងប្អូនជាមួយនិងនាយ

«អា៎…បើចឹងក៏ឈប់យំទៅ ហើយញុាំបាយ ប្រយ័ត្នឈឺបងឈប់ស្រលាញ់អូនហើយ »Kale ទាញរាងតូចទាំងញញឹមស្រស់ប្រាប់ទៅក្មេងតូចដែលគេស្រឡាញ់ស្ទើរលេប ប៉ុន្តែបានត្រឹមតែមើលថែមិនអាចយកបេះដូងរបស់គេបានឡើយ

«បាទ!!»Tae ញញឹមស្រស់ដាក់នាយ មុននិងទាញអាហារដែលនាយយកមកអោយមុននេះយកមកញុាំ ពេលនេះរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់អស់ហើយ នៅឡើយតែទៅសម្រុះសម្រួលជាមួយនិង Jungkook គ្រប់យ៉ាងក៏ចប់

«បើចឹងបងទៅបន្ទប់សិនហើយ ទើបតែមកពីធ្វើការស្អុះស្អាប់ណាស់»Kale ក្រោកឈរឡើងពត់ពែនខ្លួនអោយរាងតូចសើច មុននិងនាយដើរចេញទៅខាងក្រៅទុកអោយ Tae បន្តការញុាំអាហាររបស់គេ

ក្រាក~ ក្រឹប កាយមាំសម្រូតចុះក្បែរជញ្ជាំងប្រលែងទឹកភ្នែកចេញមកព្រោះទប់លែងជាប់ មូលហេតុដែល Kale ដឹងរឿងនេះព្រោះនាយបានជិះឡានដេញតាមឡានរបស់ Tae ពីក្រោយកាលពីព្រឹកមិញ ឃើញគេចេញទៅប្រញាប់ Kale ខ្លាចថាគេមានរឿងអ្វីមិនល្អក៏ប្រញាប់ចេញទៅតាមរហូតដល់ Tae បើកចតនៅមុខភូមិគ្រឹះ Jeon ធ្វើឱ្យនាយសង្ស័យជាខ្លាំង ទើបបើកតាមដានគេរហូតដល់មន្ទីរពេទ្យ លឺសម្ដីគ្រប់ម៉ាត់ដែលគេនិយាយ ធ្វើអោយបេះដូងរបស់នាយត្រូវបែកជាបំណែកៗ កាលកន្លងមកគេមិនដែលបំភ្លេចប្រុសម្នាក់នោះបានឡើយ តើនាយគួរបន្តដើម្បីអ្វី? ព្រោះអ្នកដែលឈឺគឺជានាយ។

_________________
To be continue

Continue Reading

You'll Also Like

61.8K 200 21
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
98.4K 14.4K 78
Short Story and Os book Cover credit: @sidnaaz_alaxy
35K 1.2K 48
bongleni short stories! All of the short stories published in "Fated to Love You" will be transferred here.
13.9K 1.4K 31
ទោះអូនមិនមែនជាមនុស្សដំបូងតែអូនជាមនុស្សចុងក្រោយហើយណា ដែរចូលមកក្នុងជីវិតបង!!♥️ GEMINI X FOURTH (TOP). (BTT)