«អូនធ្វើអី?»នាយដើរទៅក្បែរ មើលមុខរាងតូចភ្លឹសៗព្រោះវាយុមិនដឹងទៅយកខ្នើយពីណាមកទេ ដាក់គរលើគ្រែបែងចែកជាពីរជំហាង
«ខ្លាចយប់ឡើងពួកធ្មប់ លេងខ្សែលើ»គេរៀបខ្នើយឡើងចង់លេចក្បាលធ្វើអោយបេនយ៉ាមីនមិនពេញចិត្តទេ
«អូនថាបងធ្មប់?»បេនយ៉ាមីនចងចិញ្ចើម វាយុក៏ពេបមាត់
«បងគេងខាងហ្នឹងហើយ កុំមានគំនិតចូលដែនខាងខ្ញុំអោយសោះ»គេចង្អុរគំរាម បេនយ៉ាមីនក៏ម៉ង់ៗ នេះវាយុមិនមែនខ្លាចគេរំលោភទេដឹងទើបយកខ្នើយមកបាំងជាពីរ
«អូនគិតថាខ្នើយប៉ុណ្ណឹងហាមបងបាន»
«ក៏សាកទៅ អូននឹងកាត់របស់បងចោលអោយឆ្កែសុីមិនខាន»សំខាន់យកកន្ត្រៃយ៍មែនទែនមកច្រលំធ្វើអោយបេនយ៉ាមីនរហ័សខ្ទប់កូនប្រុសយ៉ាងលឿន
«គ្រាន់តែអោបក៏មិនបានដែរឬ»
«ទេ!!»វាយុជ្រល៎កន្ត្រៃដាក់ រួចគេងបែរខ្នងទៅម្ខាង
«វាយុ!!»បេនយ៉ាមីនមិនសុខចិត្តទេក៏លូកដៃទៅកេះរាងតូច តែវាយុក៏ងាកសម្លក់គេ
«ដេកទៅ ហើយកុំលូកមកទៀតប្រយ័ត្នកាត់»គេវាយដៃនាយកំលោះផាច់ បេនយ៉ាមីនក៏ពេបមាត់
«អូនអាក្រក់ណាស់»នាយមិនសុខចិត្ត អើតសម្លឹងផែនខ្នងរាងតូច ចង់លូកទៅប៉ះតែខ្លាចរាងតូចយកកន្ត្រៃយ៍មកលរទៀត ក៏បានតែត្រឹមមើលគេភ្លឹសៗទាំងពេបមាត់មិនឈប់។
ពួកគេក៏គេងទៅទាំងបែបនេះ តែបេនយ៉ាមីនដេកមិនលក់ទេក៏ចេះតែបម្រាស់ចុះឡើងហើយមើលរាងតូច៖
«អូនសម្លាញ់»នាយហៅរាងតូចតិចៗ តែវាយុមិនឆ្លើយសង្ស័យដេកបាត់ គំនិតកំហូចក៏ផុសឡើងរួចយកខ្នើយដែលបាំងកណ្តាលនោះបោះចោលម្តងមួយដោយស្ងាត់ៗ
«វាយុ»នាយបន្តហៅថ្នមៗ តែរាងតូចមិនភ្ញាក់ទេក៏ញញឹមរួចយកខ្នើយចុងក្រោយគប់ចោលបាត់ សសៀរខ្លួនមួយៗទៅដេកក្បែរហើយលើកដៃអោបរាងតូចទាំងញញឹមយ៉ាងស្រស់
«សឺត សុបិន្តល្អ»សំខាន់ឆ្លៀតឆ្មក់ថើបសក់ក្រអូបនោះមួយខ្សឺតតែរាងតូចដែលគេងស្កប់ទៅហើយក៏បម្រាស់អោបនាយព្រោះស្មានថាជាខ្នើយអោប។
STAI LEGGENDO
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Azioneបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
ភាគទី ២៧ ផែនការណ៍ថ្មី
Comincia dall'inizio
