ភាគទី ១៤ ឯងជារបស់យើង យើងត្រូវតែចេះដឹង

468 45 9
                                        

បន្ទាប់ពីរកទីតាំងខេសុីនឃើញ បេនយ៉ាមីនក៏បញ្ជារអោយពួកកេទៅតាមចាប់ដោយសម្ងាត់បំផុតគឺស្ថិតនៅក្នុងផ្ទះតូចមួយកន្លែង៖

វីបាននាំកូនចៅប៉ុន្មានក្រុមទៅ ពួកគេចតឡាននៅឆ្ងាយដើម្បីកុំអោយខេសុីនដឹងខ្លួន រួចនាំគ្នាដើរចូលដោយស្ងាត់ៗ៖
គ្រាំង*
ពួកគេទៅដល់ក៏ទម្លាយទ្វារចូលធ្វើអោយខេសុីនដែលកំពុងរៀបរបស់របរនោះភ្ញាក់ចង់រត់គេចតែប៉ូលីសក៏ព័ទ្ធចាប់គេតែម្តង៖

«លែង លែងខ្ញុំ»ក្រោយប៉ូលីសចាប់វាយខ្នោះ ខេសុីនក៏រើរយ៉ាងខ្លាំងតែទោះរើរយ៉ាងណាក៏គ្មានប្រយោជន៍ គេក៏ត្រូវប៉ូលីសចាប់ទៅសួរចម្លើយបានសម្រេច៖

«ចាប់បានហើយលោកស្នងការ»វីក៏និយាយតាមអេកូ ដើម្បរាយការណ៍ដំណឹងទៅបេនយ៉ាមីន។ ក្រោយមកពួគេក៏បើកឡានត្រឡប់ទៅស្នាក់ការវិញ៖

ប៉ូលីសបាននាំខេសុីនមកបន្ទប់សួរចម្លើយ ដើម្បីសួរនាំគេ ហើយត្រូវបានដាក់នៅក្នុងបន្ទប់ដដែលដែលបានសួរអ្នកស្រីមីន៖

«លែង លែងខ្ញុំទៅ»ដោយសារខេសុីនរើរពេក គេក៏ដាក់ខ្នោះនាយជាប់ជាមួយកៅអីតែម្តង

«ជួបគ្នាទៀតហើយ ចាំខ្ញុំបានទេ»បេនយ៉ាមីននិងវីក៏ចូលមក នាយដាក់ខ្លួនអង្គុយលើកៅអី ឯវីក៏ឈរផ្អែកជញ្ជាំងមើល

«លោកចាប់ខ្ញុំមកធ្វើអី ខ្ញុំមិនបានធ្វើអ្វីខុសទេ»ខេសុីនប្រកែកផាំងៗយ៉ាងដាច់ខាត ថែមទាំងមើលទៅបេនយ៉ាមីនស្ទើហក់ហែកសាច់នាយទាំងរស់

«រំលោភហើយសម្លាប់ យកសាកសពទៅពន្លិចទឹកដើម្បីបំបាត់ភស្តុតាង លោកនិយាយទៅមើល ម្តេចទើបខ្ញុំគ្មានសិទ្ធចាប់លោក»បេនយ៉ាមីន

«លោកប៉ូលីសកុំមកចោតខ្ញុំអោយសោះ យកភស្តុតាងចេញសិនមក»ខេសុីននៅតែបដិសេធការចោតប្រកាន់បេនយ៉ាមីនក៏ផ្ទុះសំណើចដើមករ វាបង្ករអោយខេសុីនក្រឡប់កែវភ្នែកបង្ហាញទឹកមុខបញ្ជាក់ថាមិនស្រួល

«លោកខេសុីន លោកមិនខ្លាចខ្ញុំបន្ថែមទោសលោកពីបទមិនទទួលស្គាល់កំហុសទេឬ លោកកុំភ័យភស្តុតាងពួកយើងមានច្រើនណាស់ ម៉ាល្មមអាចចងអោយលោកជាប់គុកអស់មួយជីវិត»បេនយ៉ាមីនបញ្ចប់ប្រយោគជាមួយការសង្កត់សម្លេងច្បាស់ ខេសុីនក៏លេបទឹកមាត់បន្តិច

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Donde viven las historias. Descúbrelo ahora