សាច់រឿងបានបង្វែរអោយយើងឃើញពីប៉ុន្មានម៉ោងមុខមានការប្លន់ឯណ្ណេះវិញ ស្ថិតនៅតំបន់ផែកំពុងតែមានការផ្តោះប្តូរអ្វីម្យ៉ាងដូចជាសម្ងាត់ណាស់ សំខាន់ឃើញមានកេះទំនិញជាច្រើនត្រូវបានលើកពីកាបាល់មកដាក់ក្នុងឡានកុងន័រមួយ៖
«ពេលនេះទំនិញកំពុងតែហៀបដឹកចេញទៅហើយលោកថៅកែ»សម្លេងបុរសម្នាក់បន្លឺឡើងទៅកាន់ខ្សែររយះម្ខាងទៀត បុរសនោះស្លៀកឈុតខ្មៅពាក់មួកពណ៍ខ្មៅនិងម៉ាស់បិទជិតហាក់ដូចជាលាក់អត្តសញ្ញាណខ្លាំងណាស់
"ល្អ!!" ខ្សែររយះខាងណ្ណោះបន្លឺតែប៉ុណ្ណេះក៏ចុចបិទបាត់ បុរសនោះក៏ងាកទៅប្រាប់កូនចៅ
«លើកអោយបានល្អ កុំអោយខូចខាតទំនិញអោយសោះ»កេះជាច្រើននោះបានដាក់តម្រៀបគ្នានៅខាងក្រោម ឯខាងលើពួកគេបិទបាំងដោយបន្លែក៏ដូចជាពងមាន់ពងទាជាដើម
«លោក ទំនិញត្រូវបានដាក់ចូលអស់ហើយ»
«ល្អ! រាយការណ៍អោយពួកវាធ្វើសកម្មភាពទៅ»បុរសម្នាក់ទៀតងក់ក្បាលរួចទាញទូរស័ព្ទខលទៅនរណាម្នាក់។
ស្របពេលដែលឡានកុងន័រនោះបើកចេញពី ក៏ជាពេលដែលពួកចោរចាប់ផ្តើមធ្វើការប្លន់ហាងពេជ្យដូចគ្នា។ កុងន័របានបរចាកចេញទៅតាមទិសដៅរាងខ្លួនហាក់ដូចជាបំណងចង់ចាកចេញពីក្រុងតែក៏មិនដឹងថាគោលដៅពួកគេគឺទីណា ហើយទំនិញនោះក៏មិនដឹងថាជាអ្វីដូចគ្នា??
តើកាលដែលមានការប្លន់នៅហាងពេជ្យនោះអាចជាប់ពាក់ព័ន្ធជាមួយឡានកុងន័រដឹកទំនិញទាំងអស់នេះទេ?
ទីស្នាក់ការកណ្តាលក្រុងសេអ៊ូល*
ក្រោយចាប់ពួកចោរទាំងនោះបាន បេនយ៉ាមីនក៏អង្គុយមើលឯកសារពួកគេ នៅក្នុងបន្ទប់សួរចម្លើយ ដែលម្នាក់ដែលបេនយ៉ាមីនសួរនេះគេមានឈ្មោះថា៖
«ផាក ហ្គីមសុីក អាយុ40ឆ្នាំ ធ្លាប់ប្រព្រឹត្តករណីប្លន់ចំនួន4ដង និងករណីឃាតកម្មម្តង»បេនយ៉ាមីន មើលទៅឯកសារនោះខណះដែល បុរសឈ្មោះហ្គីមសុីកអង្គុយគងអន្ទាក់ខ្លាហាក់បង្ហាញចេញមកថាគេមិនខ្លាចបន្តិចសោះ
«មានអ្វីចង់ដោះសារទេ?»បេនយ៉ាមីន
«លោកប៉ូលីស តើខ្ញុំអាចដោះសារបានដែរឬបើលោកឃើញខ្ញុំប្លន់នៅហ្នឹងមុខហើយ»ហ្គីមសុីក
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
