ភាគទី ០៣ ចោរលួចត្បូងពេជ្យ!!

380 28 0
                                        

ពេលរាត្រីឈានចូលមកដល់ ខណៈដែលនៅក្នុងសណ្ឋាគារមួយកំពុងទេមានពិធីជប់លៀងយ៉ាងអធឹកអធមមួយដែលធ្វើឡើងដោយលោកដូសាំងជេ ជាកម្មពិធីដេញថ្លៃគ្រឿងពេជ្យដែល ធ្វើឡើងដើម្បីយកប្រាក់ទាំងអស់នោះទៅឧបត្ថម្ភដល់កុមារកំព្រានិងមណ្ឌលចាស់ជរា៖

«តើកត្តាអ្វីដែលជំរុញអោយលោកដូ បង្កើតកម្មពិធីមួយនេះ»អ្នកកាសែតម្នាក់បានសួរទៅកាន់លោកដូ គាត់ក៏ញញឹមយ៉ាងស្រស់ដាក់នាង

«កុមារគ្មានទីលំនៅ ចាស់ជរាដែលត្រូវកូនៗបោះបង់ចោល ពួកគេច្បាស់ជារស់នៅយ៉ាងលំបាក ខ្ញុំក៏ធ្លាប់ជាក្មេងកំព្រាទើបខ្ញុំយល់អារម្មណ៍ពួកគេច្បាស់ អ្វីដែលខ្ញុំអាចជួយបាន ខ្ញុំនឹងជួយអោយអស់ពីលិទ្ធភាពដើម្បីអោយពួកគេមានអារម្មណ៍កក់ក្តៅ ហើយដឹងថាទោះពិភពលោកបោះបង់ពួកគេចោល តែក៏មានខ្ញុំនឹងសប្បុរជនដទៃទៀតដែលនៅក្បែរ ផ្តល់ភាពកក់ក្តៅដល់ពួកគេ»លោកដូ និយាយតែប៉ុណ្ណេះគ្រប់គ្នាក៏លាន់មាត់ពីសន្តានចិត្តល្អរបស់គាត់ទៅលើក្មេងៗនិងចាស់ជរា ពិតជាស្ងើចសសើរគាត់ណាស់ មនុស្សអីចិត្តល្អដូចទេវតា

«ពួកគេច្បាស់ជាសប្បាយចិត្ត សង្គមមួយនេះបើមានមនុស្សដូចលោកដូច្រើននាក់ ច្បាស់ជាក្មេងៗមិនអត់ឃ្លានឡើយ»វាយុ គេក៏បានមកចូលរួមកម្មពិធីនៅក្នុងថ្ងៃនេះដែរ បន្ទាប់ពីស្តាប់លោកដូរួចគេយល់ថាគាត់ជាមនុស្សល្អខ្លាំងណាស់ អោយតែការងារសង្គមគឺលេចឈ្មោះគាត់មកមុនគេរហូត

«សង្គមមួយនេះសុខសាន្តក៏អាស្រ័យលើអ្នករាល់គ្នាដែរមិនអ៊ីចឹង»លោកដូ

ការសម្ភាសន៍ក៏បានបញ្ចប់ កម្មពិធីក៏ជិតចាប់ផ្តើមអ្នកាសែតក៏ត្រូវបានអញ្ជើញអោយចូលតាមកន្លែងរបស់ពួកគេ៖
«គ្រប់យ៉ាងរៀបរយហើយមែនទេ?»លោកដូ សួរទៅកាន់ចំណិតខ្លួនដែលមានឈ្មោះថា មីន ហុកយ៉ុន

«បាទលោកថៅកែ!»គាត់ងក់ក្បាលដាក់កូនចៅបន្តិច ស្នាមញញឹមក៏បញ្ចេញជាថ្មីរួចដើរចូលទៅក្នុងកម្មពិធី

«វាយុ នេះមកដែរហ៎»សម្លេងស្ត្រីពិរោះរណ្តំម្នាក់កេះហៅវាយុពីក្រោយ កំលោះតូចក៏រហ័សទម្លាក់កាមេរ៉ាចុះក្រលែកទៅមើល

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now