បបូរមាត់ក្រាស់ប្រថាប់បបូរមាត់តូចច្រមុិច បឺតលើសាច់ទន់ល្មើយៗមិនចេះជិនណាយ អណ្តាតក្តៅទាំងពីរក៏ប្រលែងគ្នាលេងយ៉ាងរមួត ប្តូរផ្តោះភាពផ្អែមល្ហែមអោយគ្នាដូចឃ្មុំក្រេបយកលំអងផ្កា។ វាយុបិទភ្នែកដៃក៏ក្រសោបកញ្ចឹងករអ្នកខាងលើជាប់ ខណះដែលដៃមាំរបស់បេនយ៉ាមីនក៏លូកទៅប្រលែងក្នុងរាងកាយតូចស្ទើរសព្វសាច់៖
«បេន កុំអី មិនល្អទេ»ក្រោយផ្តាច់ស្នាមថើបវាយុក៏ចាប់មុខរាងក្រាស់ក្រោកឡើង ស្នាមញញឹមម្ញិកម្ញក់ ហាក់អង្វរអោយអ្នកខាងលើបញ្ចប់ត្រឹមការថើប តែបេនយ៉ាមីនកំពុងតែមើលគេដោយខ្សែរភ្នែកព្រានកំហូច
«តែមួយទឹកប៉ុណ្ណោះ»សម្លេងស្អកពោលឡើងរួចអោនទៅថើបកញ្ចឹងករសរខ្ចីនោះ ដៃតូចរបស់វាយុនៅក្រសោបមុខនាយបង្អូសមកដល់សក់ទន់រលាស់ គេខ្ញាំតិចៗខណះដែលអណ្តាតឥតឆ្អឹងកំពុងតែវាសបឺតខាំលើកញ្ចឹងករគេ
«អត់ទេ ចេញទៅ»តែវាយុគេមិនចង់ក៏គ្មានអារម្មណ៍ដែល ស្រាប់តែចាប់ទាញសក់បេនយ៉ាមីនទៅក្រោយអោយគេភ្ញាក់
«អា្ហ តាមចិត្តអូន»ដោយមិនចង់ធ្វើបាបក្មេងម្យ៉ាងនេះក៏យប់ជ្រៅហើយ នាយក៏ព្រមចុះពីលើរាងតូច តែក៏ទាញកាយតូចមកអោបជាប់ទ្រូង
«សឺត សុបិន្តល្អ»វាយុញញឹមតិចៗរួចថើបរាងក្រាស់មួយខ្សឺត ខ្ទប់មុខក្នុងប្រអប់ទ្រូង ឯបេនក៏ថើបសក់គេមួយខ្សឺត ហើយលង់លក់ទៅជាមួយគ្នា។
លុះដល់ព្រឹកថ្ងៃថ្មី សូរិយារះឡើងបេនយ៉ាមីនមានអារម្មណ៍ថាធ្ងន់ៗក៏បើកភ្នែកមើល គេស្លុតចិត្តទាំងព្រឹកព្រោះ៖
«អូហ៍ព្រះជាម្ចាស់»ភ្ញាក់ព្រើតលោកអើយ យប់មិញដេកអោបគ្នាដល់ព្រឹកឡើងភ្ញាក់ វាយុកំពុងតែសង្កត់លើខ្លួនរបស់គេស្ទើរថប់ដង្ហើមស្លាប់ទៅហើយ
«វាយុក្រោក»នាយដាស់កំលោះតូចថ្នមៗ ទាំងខ្លួននៅមមីមមើនៅឡើយ
«កុំមាត់ ខ្ញុំចង់គេង»វាយុក៏យកដៃខ្ទប់មាត់របស់នាយ ហើយបិទភ្នែកគេងបន្ត ដៃតូចៗក៏ក្រសោបករនាយយ៉ាងណែន
«បងដកដង្ហើមមិនរួចទេវាយុ»តែដោយសារវាយុសង្កត់គេដូច្នេះគេពិបាកដកដង្ហើមណាស់ព្រោះមិនដឹងថាវាយុគេងបែបនេះតាំងពីពេលណាមកទេ តែនាយកម្រើកខ្លួនក៏មិនបានដែរ
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
