ភាគទី ០៩ សាកសពមនុស្សលង់ទឹក

325 33 4
                                        

រយះពេលបួនថ្ងៃបានកន្លងផុតទៅយ៉ាងរលូន ពេលនេះម៉ោងប្រហែលជា6យប់ ខណៈដែលបេនយ៉ាមីនកំពុងតែអង្គុយមើលរបាយកាណ៍នៅក្នុងការិយាល័យ វី ក៏រត់ចូលមកយ៉ាងរហេបរហបហាក់ដូចជាមានរឿងអ្វីម្យ៉ាងបន្ទាន់ខ្លាំងណាស់

«លោកស្នងការ»វី

«និយាយមក»បេនយ៉ាមីន

«មានក្តីបន្ទាន់ នៅក្បែរទន្លេហាន»វី

ឮវីរាយការណ៍មកបែបនេះបេនយ៉ាមីនក៏ស្ទុះយ៉ាងលឿនដើម្បីទៅមើលកន្លែងកើតហេតុដែលវីបានប្រាប់។
នៅដៃស្ទឹងនៃទន្លេហាន់វាស្ថិតនៅកំពុងទឹកមួយកំពុងតែមានមនុស្សម្នាជាច្រើនចោមរោមកន្លែងដែលប៉ូលីសបានព័ទ្ធខ្សែរ ហើយទីនោះក៏មានសាកសពមនុស្សម្នាក់ទំនងជាមនុស្សស្រីបើមើលតាមការស្លៀកពាក់៖

«ក្នុងពេលនេះគឺមានករណីថ្មីមួយ ដោយប្រជាជនបានប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតមកក្បែរច្រាំង តែពួកយើងមិនទាន់ដឹងឡើយថាជនរងគ្រោះមានឈ្មោះអ្វី ពេលនេះប៉ូលីសកំពុងតែសាកសួរអ្នកដែលបានឃើញសាកសពក៏ដូចជាពិនិត្យមើលថាសាកសពនោះស្លាប់ដោយមូលហេតុអ្វីអោយពិតប្រាកដ បើមានអ្វីអាប់ដេតបន្ថែមទៀតខ្ញុំនឹងឆាប់រាយការណ៍ទៅអ្នកទាំងអស់គ្នាអោយបានជ្រាប វាយុ ផាលីសអ្នកសារព័ត៌មាននៃក្រុមអ្នកាសែតសេអ៊ូល»កាមេរ៉ាក៏បានបិទ វាយុឈប់និយាយរួចលើកកាមេរ៉ាពាក់ករខ្លួនមកថតសាកសពនោះក្រឹកៗ

ងឺត*
មួយសន្ទុះក្រោយក៏មានឡានមួយបរមកចតនៅកន្លែងកើតហេតុ ធ្វើអោយគ្រប់គ្នាបង្វែរចំណាប់អារម្មណ៍ទៅមើល ។ ទ្វារឡានបានបើកបង្ហាញអោយឃើញវត្តមានកំលោះនាយរងសង្ហារនិងមេកងរូបស្រស់ឈានជើងម៉ាត់ៗមកកន្លែងកើតហេតុនឹងលើកកាតខ្លួនអោយប៉ូលីសមើលដើម្បីចូលទៅក្បែរសាកសពបាន៖

«អ្នកណាជាអ្នករកសាកសពឃើញ»បេនយ៉ាមីនយកកំណត់ហេតុពីប៉ូលីសមកមើលហើយសួរគេ

«គេម្នាក់នេះលោក»ចង្អុរទៅបុរសម្នាក់

«លោកឃើញសាកសពបានដោយរបៀបណា?»បេនយ៉ាមីន មើលកំណត់ហេតុបន្តិចក៏សួរគេ ខណៈពេលនោះវាយុក៏ឃើញបេនយ៉ាមីនដែរតែគេមិនខ្វល់ ក៏គិតតែពីធ្វើការងារគេវិញ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now