នៅក្នុងយប់ដដែល ជាពេលរាត្រីដ៏សែនស្ងាត់ ព្រះចន្ទក៏រះខ្ពស់ឡើងជះពន្លឺព្រាល។ នៅក្នុងក្លឹបសម្ងាត់មួយឯណ្ណេះវិញកំពុងតែមនុស្សប្រុសស្រីវ័យជំទង់ជាច្រើន អង្គុយពពាក់ពពូនគ្នា នៅលើតុមានកញ្ចប់ដែលមានកម្ទេចសរៗជាច្រើន ហាក់បីដូចជាថ្នាំញៀន។ អ្នកខ្លះក៏រំារែក ថើបគ្នាឥតកេរ្តិ៍ខ្មាស់ហាក់បីដូចជាកំពុងវង្វេងស្មារតី៖
«បញ្ច្រកនាងអោយសន្លប់ រួចយកទៅដាក់ទីតាំងដដែល កុំអោយនាងមានស្នាមរបួសអោយសោះយល់ទេ!!!»សម្លេងត្រជាក់ស្រេបពោលចេញពីជាន់ខាងលើនៃក្លឹប កំពុងតែកាន់កែវស្រាមើលទៅកាន់ស្ត្រីស្រស់ស្អាតម្នាក់កំពុងអង្គុយធីងធោងនៅលើសាឡុងហាក់បីដូចជាបានវង្វេងវង្វាន់
«បាទលោកថៅកែ»អ្នកជាចំណិតក៏រហ័សទៅធ្វើតាមបញ្ជារ បុរសចំណាស់នោះក៏ញញឹមដោយពិសពុលបំផុត លើកកររបស់គេមានស្នាមឆ្នូតខ្មៅមួយតែសាច់រឿងមិនបានបង្ហាញទេថាគេជានរណា!!!!
ក្រោយទទួលបញ្ជារពីម្ចាស់ខ្លួនបុរសនោះក៏សុីញ៉ូអោយកូនចៅបញ្ច្រកស្រាអោយនារីនោះថែមទាំង ដើម្បីពង្វក់នាងអោយស្រវឹងកាន់តែខ្លាំង៖
«យកខ្ញុំទៅណា»ស្ត្រីដែលវង្វេងមិនដឹងអីក៏ត្រូវគេគ្រាទៅ ទាំងមីងមុំាង។ បន្ទាប់មកពីគេយកនាងទៅដាក់ឡានមួយហើយក៏បើកចេញទៅទីណាមិនដឹង។
កាត់មកមើលវាយុវិញ ក្រោយបេនយ៉ាមីនបំពានគេជាលើកទីបីវាយុខឹងណាស់ គេយំមិនឈប់ទេ ពេលនេះក៏បានបើកឡានមកដល់ខុនដូរគេវិញ៖
«បេនយ៉ាមីន អាឆ្គួត ហ្ហឹក ថើបយើងទៀតហើយ ហ្ហឹក អ្ហាយយយយ»វាយុគ្រាន់តែចូលដល់បន្ទប់ក៏គប់កាបូបខ្លួនចោល ស្រែកមួយទំហឹងខឹងចិត្តចង់តែសម្លាប់បេនយ៉ាមីនចោលទេ ហេតុអ្វី ថ្លើមធំយ៉ាងនេះ តើមានសិទ្ទអ្វីមកថើបគេដោយគ្នានការអនុញ្ញាតដូច្នោះ
«យើងមិនបានស្រឡាញ់ឯងទេ ហ្ហឹក ហេតុអ្វីក៏មកសួរអីយើងឆ្គួតៗ អាប៉ូលីសឡប់»គេសម្រូតខ្លួនចុះ ខឹងណាស់គេនៅតែមិនយល់នៅតែមិនសុខចិត្តម្តេចបេនយ៉ាមីនធ្វើបែបនេះមកលើគេ
"ឯងជារបស់យើង យើងត្រូវតែចេះដឹង" សំដីនេះរបស់បេនយ៉ាមីនបានផុសមកលើខួរក្បាលរបស់គេ វាយុក៏ពេបមាត់ក្តាប់ដៃយ៉ាងខ្លាំង
ESTÁS LEYENDO
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Acciónបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
