វាយុត្រូវបានហ្វាំពីងច្រានចូលទៅក្នុងការិយាល័យរបស់បេនយ៉ាមីន គេចង់ចេញទៅវិញតែហ្វាំពីងខ្ទប់ទ្វារពីក្រៅជាប់ដូច្នេះគ្មានជម្រើសអ្វីក្រៅពីអង្គុយនិយាយជាមួយបេនយ៉ាមីនទោះចិត្តមិនចង់ក៏ដោយ៖
«មានរឿងអ្វីក៏និយាយមក»បេនយ៉ាមីន ដាក់ដៃនៅលើតុចាំស្តាប់វាយុនិយាយ
«ល្អ!!ខ្ញុំនិយាយក៏បាន តែខ្ញុំមានលក្ខខណ្ឌ»វាយុអង្គុយទល់មុខបេនយ៉ាមីន ដំបូងគេមិនចង់ប្រាប់បេនយ៉ាមីនរឿងនុះទេប៉ុន្តែគេស្រាប់តែនឹកឃើញអ្វីម្យ៉ាង វាជារឿងចំណេញណាស់
«លក្ខខណ្ឌ?»
«មែនលក្ខខណ្ឌ!!!ប្រសិនបើខ្ញុំផ្តល់ព័ត៌មានដល់លោក លោកត្រូវអោយព័ត៌មានខ្ញុំវិញជាការដោះដូរគ្នា»វាយុ
«វាសំខាន់កម្រិតណាទើបឯហ៊ានដាក់លក្ខខណ្ឌជាមួយយើង»នាយរងចងចិញ្ចើមបន្តិច ក្មេងនេះចង់លេងអ្វីអោយប្រាកដ មកផ្តល់ព័ត៌មានឬមកជំរិតទារព័ត៌មានពីគេ?
«សំខាន់ណាស់ អាចអោយលោកដឹងពីតម្រុយជនល្មើសនៅក្នុងរឿងក្តីយប់មិញទៀតផង»វាយុញញឹមស្រាលយ៉ាងមានមោទនៈភាព
«ទោះមិនមានព័ត៌មានពីឯង ក៏ប៉ូលីសអាចធ្វើការបានដែរ»បេនយ៉ាមីនបោះសំដីបែបនេះវាយុក៏សម្លក់នាយបន្តិច
«ល្អ!!អ៊ីចឹងលោកសើបខ្លួនឯងចុះ ខ្ញុំនឹងលុបរូបនោះចោលហើយលោកក៏មិនបាច់ដឹងដូចគ្នាថាជនល្មើសបាននិយាយអ្វីខ្លះ»វាយុក្រោកឈរសម្រុងអាវខ្លួនចុះ លេងទឹកមុខស្រស់ញញឹមដាក់បេនយ៉ាមីន រួចក៏ដើរចេញទៅតែភ្នែកក៏ដៀងមើលនាយរងសង្ហារព្រោះដឹងជាស្រេចថាបេនយ៉ាមីននិងហៅគេអោយឈប់
"ម្តេចមិនហៅអោយឈប់អ៊ីចឹង"វាយុដើរមួយៗ គិតក្នុងចិត្តម្តេចបេនយ៉ាមីនមិនឃាត់គេ ឯបេនយ៉ាមីនគេដឹងល្បិចក៏អង្គុយមើលឯកសារធ្វើមិនដឹង
«មិនចេញទៅទេ?»នាយថែមទាំងមិនឃាត់ហើយឆ្លៀតសួរឌឺដងពេលវាយុមិនចេញទៅវិញទៀត
«ណ្ហើយ ចាត់ទុកថាធ្វើជាពលរដ្ឋល្អ ខ្ញុំប្រាប់លោកចុះ»វាយុ ក្រឡាប់ភ្នែកបន្តិចក៏មកអង្គុយទល់មុខនាយរងវិញ បេនយ៉ាមីនក៏មើលមុខគេជាថ្មី
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
