កាត់ចូលមកដល់ពេលល្ងាច ស្ថិតនៅជាយក្រុងពេលនេះកំពុងតែមានឡានទំនិញមួយបរមកចតនៅក្បែរអាគារបោះបង់ចោលមួយកន្លែង។ ឡានបរចតក៏មានមនុស្សប្រម៉ានជាបីបួននាក់ដើរចេញមក ដោយមានកេះទំនិញចំនួនបួនត្រូវលើកចេញមកខាងក្រៅ៖
«សួស្តីលោកគីម!!»ទ្វារឡានបានបើក បង្ហាញវត្តមានលោកគីម ចេញមកបុរសវ័យស្របារគាត់ម្នាក់នេះក៏រហ័សទៅចាប់ដៃស្វាគមន៍ភ្លែត
«នេះលោក ហ្វា យកទំនិញមកដោយខ្លួនឯងផងឬ?»លោក ហ្វា លីហាន់ ជាអ្នកជំនួញ ដៃគូររកសុីជាមួយលោកគីមនិងលោកហូ ដែលគាត់ជាអ្នកនាំចូលគ្រឿងញៀនពីរុស្សី
«ហ្ហឹស ហ្ហឹស ខ្ញុំត្រូវតែមកដើម្បីស្វាគមន៍លោកដោយផ្ទាល់ហើយ»លោកហ្វា គាត់សើចដើមករ រួចបក់ដៃអោយកូនចៅបើកកេះទំនិញអោយអតិថិជនមើល
«គុណភាពល្អដូចដើម លោកហ្វាពិតជាមិនធ្វើអោយយើងខកបំណងមែន»កេះទំនិញត្រូវបានបើកបង្ហាញអោយឃើញដុំដែលរុំដោយស្គត់លឿងជាច្រើន គាត់ក៏យកមួយដុំលាដៃសុំកាំបិទពីកូនចៅមកចាក់ទំលាយរួចតេស្តរបស់នោះមើល
«លោកគីម សរសើរពេកហើយ»លោកហ្វា
«នេះប្រាក់! លោកអាចរាប់មើលសិនក៏បានថាគ្រប់ចំនួនឬអត់»ក្រោយតេស្តគុណភាពមើលហើយ គាត់ក៏អោយកូនចៅយកលុយសុទ្ធចំនួនបួនកេះមកបើកអោយលោកហ្វាមើល
«បើជាលោកគីម ខាងយើងទុកចិត្តស្រាប់ទៅហើយ»លោកហ្វា
«រីករាយសហការណ៍»លោកគីមញញឹមតិចៗ រួចឈោងដៃទៅចាប់ជាមួយលោកហ្វា កូនចៅក៏ដោះដូរទំនិញគ្នា
«បានធ្វើការជាមួយលោកគីម ទុកថាជាបុណ្យរបស់ពួកយើងណាស់»លោកហ្វា
«លោកហ្វា នៅតែសំដីផ្អែមដូចដើម»លោកគីម សើចដើមករ
«ខែក្រោយខ្ញុំមានទំនិញថ្មី លោកចង់សាកល្បងទេ?»លោកហ្វា
«រឿងនេះខ្ញុំសុំពិភាក្សាជាមួយលោកហូសិន បើបានការយ៉ាងណាខ្ញុំនឹងទាក់ទងទៅលោកហ្វាភ្លាម»
«ល្អ!!ខ្ញុំរងចាំដំណឹងពីលោក»
ពួកគេពិភាក្សាគ្នាចប់ ក៏បំបែកគ្នារាងខ្លួន។ តាមផ្លូវលោកគីមត្រឡប់មកវិញ ក៏ជិះកាត់កុងត្រូប៉ូលីស តែពួកគេមិនបានឆែកគាត់ឡើយព្រោះ៖
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
