នៅក្នុងថ្ងៃដដែលនោះហាក់បីដូចជាមេឃស្រអាប់មានពពកពណ៍ខ្មៅបាំងប្រៀបដូចជាបញ្ជាក់ថាបន្តិចទៀតនឹងមានភ្លៀងធ្លាក់យ៉ាងអ៊ីចឹង។ បេនយ៉ាមីនបានមកកន្លែងឃុំអ្នកទោសមួយកន្លែងជាមួយលោកមេកង ហាក់បីដូចជាមានបំណងចង់ជួបនឹងនរណាម្នាក់។
ពួកគេត្រូវបានអោយអង្គុយនៅក្នុងបន្ទប់មួយសម្រាប់ជួបជាមួយអ្នកទោស បេនយ៉ាមីនគោះម្រាមដៃលើតុតិចៗ ហាក់ក្នុងចិត្តដូចជាអន្ទះសារនូវរឿងអ្វីម្យ៉ាង៖
បន្តិចក្រោយប៉ូលីសក៏នាំនរណាម្នាក់មក ដៃទាំងសងខាងជាប់អោយខ្នោះឯជើងក៏ដូចគ្នា ៖
«អង្គុយចុះមក»បេនយ៉ាមីន ប្រាប់អោយបុរសនោះអង្គុយទល់មុខខ្លួន បុរសនោះហាក់ដូចជាភិតភ័យបន្តិច មុននឹងសម្រេចចិត្តអង្គុយ
«ល-លោកប៉ូលីសមានការអ្វីជាមួយខ្ញុំ?»ភ្លេចណែនាំអោយឈឹងគេម្នាក់នេះមានឈ្មោះថា ហាន់ ហ្យុងមីន ជាជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទលួចត្បូងពេជ្យកាលពីប៉ុន្មានថ្ងៃមុន
«ខ្ញុំមានរឿងខ្លះចង់អោយលោកសហការណ៍ជាមួយខ្ញុំ»បេនយ៉ាមីន
«សហការណ៍?»ហ្យុងមីន បើកភ្នែកមើលបេនយ៉ាមីនបន្តិច តែសំដីគេខ្ជាក់ចេញមកហាក់ញ័រខុសប្លែក
«ខ្ញុំដឹងថាករណីលួចនេះឯងមិនមែនជាអ្នកប្រព្រឹត្ត បើឯងព្រមសហការណ៍ជាមួយយើងនិយាយការពិត យើងអាចជួយឯងអោយចេញពីគុកបាន»បេនយ៉ាមីន ងាកឆ្វេងស្តាំបន្តិចទើបអោនទៅរកហ្យុងមីន
«លោកប៉ូលីសនិយាយអី ក្រែងលោកក៏ឃើញពេជ្យក្នុងកាតាបខ្ញុំហើយតើមិនអ៊ីចឹង»ហ្យុងមីន ក្រឡាប់កែវភ្នែកហាក់មានពិរុទតែគេមិនបានមើលចំនាយស្នងការរងឡើយ
«ឯងសុខចិត្តជាប់គុកដើម្បីគេឬ?»វី ថាដូច្នោះហ្យុងមីន ក៏មើលមុខគេបន្តិច
«គ្រាន់តែប្រាប់យើងការពិតទាំងគ្រួសាររបស់ឯងនិងឯងយើងធានាថានឹងមានសុវត្ថិភាពទាំងអស់»បេនយ៉ាមីនដឹងថាគេកំពុងបារម្មណ៍ក៏លើកចំណុចនេះមកនិយាយតែម្តង
«ខ្ញុំ-ខ្ញុំ»ហ្យុងមីន រដាក់រដុបតែម្តង កែវភ្នែកក៏រ៉េទៅមកតិចៗ ដូចជាកំពុងសម្លឹងរកថាមាននរណាម្នាក់លួចស្តាប់ពួកគេឬអត់
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
