បេនយ៉ាមីនបានអោយរាងតូចគេងមុនឯខ្លួនក៏ទៅនិយាយការងារជាមួយលោកប៉ាគេបន្តិច ព្រោះគេមានរឿងខ្លះចង់ពិភាក្សាជាមួយគាត់៖
«ក្តីនេះមិនទាន់ដោះស្រាយបានទៀតឬ?»លោកដេសុីនភ្ញាក់ផ្អើលក្រោយស្តាប់អ្វីដែលកូននិយាយចប់
«បាទ កូនមិនដឹងថាធ្វើយ៉ាងណាទេប៉ា ព្រោះពួកគេមានបណ្តេញច្រើនណាស់នៅទីស្នាក់ការ»បេនយ៉ាមីន តាមពិតមិនមែនគេគ្មានភស្តុតាងសោះទេ តែវាតិចតួចស្តូចស្តើងពេក ម្យ៉ាងគេក៏មិនដឹងថាគួរធ្វើយ៉ាងម៉េច រាល់ពេកមានរឿងក្តីរបស់ពួកនោះក៏មានមនុស្សក៏រារាំងគេរហូត
«ហ្ហឹម វាពិបាកណាស់បើដរាបណាពួកពុករលួយនៅតែមាន»គាត់និយាយត្រូវ ព្រោះមិនថាពួកគាត់ខិតខំយ៉ាងណាក៏គ្មានន័យដែរ ព្រោះពួកប៉ូលីសខ្លះគេឃើញលុយសំខាន់ជាង ធ្វើអោយប៉ូលីសល្អៗពិបាកធ្វើការខ្លាំងណាស់
«កូនបានភស្តុតាងដែលចាប់ខ្លួនថៅកែហូដាក់គុកបាន តែកូនខ្លាចរឿងម្យ៉ាង»បេនយ៉ាមីន
«គឺថ្នាក់លើរបស់កូន គេជាគ្នារបស់ថៅកែហូ បើកូនទម្លាយសារសម្លេងនោះចេញទៅច្បាស់ណាស់ លោកផាកនិងចូលមករាំងហើយបំផ្លាញភស្តុតាងចោល ដូច្នេះកូនចង់បានយោបល់ពីប៉ាបន្តិច»មែននៅចាំបេកសកម្មពិសេសពួកគេដែលធ្វើជាមួយវាយុទេ គេបានបើកសម្លេងនោះស្តាប់ហើយក៏បានភស្តុតាងអាចចងជើងថៅកែហូនិងបក្សពួកបាន តែគេខ្លាច ខ្លាចថាវាមិនបានសម្រេចព្រោះដូចដឹងថាលោកមេបញ្ជារការផាកជាគ្នារបស់លោកហូ
«ប៉ាមានគំនិតមួយ»គាត់ក៏ចាប់ផ្តើមរៀបរាប់បេនយ៉ាមីនស្តាប់យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាជារឿងសំខាន់ណាស់
«លើកនេះគេច្បាស់ជាគេចលែងផុតហើយ»បេនយ៉ាមីនញញឹមតិចៗ ព្រោះគំនិតរបស់ប៉ាគេល្អណាស់ នេះទើបសាកសមជាលោកឧត្តសនីយ៍មែន
«សម្អាតមនុស្សអាក្រក់អោយអស់ទើបសង្គមរស់នៅបានស្ងប់សុខ ប៉ាជូនពរអោយកូនជោគជ័យ»គេទះស្មាកូនស្រាលៗ បេនយ៉ាមីនក៏ញញឹម។
បន្ទាប់ពីភាក្សាគ្នាចប់ ក៏ចូលបន្ទប់រាងខ្លួន បេនយ៉ាមីនបើកទ្វារចូលមកឃើញរាងតូចកំពុងតែរៀបចំក៏ចងចិញ្ចើម៖
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
