បកត្រឡប់ទៅកាលពីយប់មិញវិញ ខណះដែលបេនយ៉ាមីននិងអ្នកឯទៀតកំពុងតែបំពេញភារកិច្ចសម្ងាត់ ស្ថិតនៅលើផ្លូវស្ងាត់មួយឯណ្ណេះវិញ កំពុងតែមានឡានទំនិញមួយបកឆ្ពោះទៅទីណាមិនដឹង តែបើកសុខៗស្រាប់តែនៅផ្លូវខាងមុខមានប៉ូលីសដែលដាក់ប៉ារ៉ាសចាំឆែកឆេរ
«ហ្ហើយ នៅខាងមុខមានបារ៉ាសប៉ូលីស»បុរសជាតៃកុងរហ័សចំអន់ហ្គ្រែរឡាន កេះគ្នីគ្នាដែលកំពុងដេកអោយភ្ញាក់ឡើង ជាមួយសម្លេងស្លន់ស្លោរនិងទឹកមុខភិតភ័យ ប្រៀបដូចជាពួកគេបានធ្វើអ្វីខុស
«ធ្វើ-ធ្វើយ៉ាងម៉េចទៅ?»ពួកគេភ័យ ចាប់បុកពោះញ័រមួយរំពេច ជាពិសេសពេលប៉ូលីសលើដៃបក់អោយពួកគេបរចូលទៅបារ៉ាសដើម្បីឆែកឆេ
«មិនអីទេ បើកចូលទៅ»ម្នាក់ទៀតក៏ទះស្មាគេស្រាលៗកុំអោយគេគិតច្រើន ក៏បើកចូលទៅម្យ៉ាងកុំអោយប៉ូលីសស្ស័យផង។
«សុំមើលប័ណ្ឌបើកបរបន្តិច»សែបម្នាក់ក៏គោះកញ្ចក់ឡានអោយពួកគេបើក រួចស្នើរសុំប័ណ្ឌបើកបរដើម្បីពិនិត្យ
«នេះបាទលោកប៉ូលីស»បុរសនោះក៏ហុចអោយប៉ូលីសមើល
«នៅខាងក្រោយនេះជាអ្វី?»សែបម្នាក់ទៀតដើរមើលឡានមួយជុំក៏ឆ្ងល់ថាក្នុងតង់ដែលពួកគេគ្របជាអ្វីក៏សួរ
«អ្ហរ ជាបន្លែបាទ»គេឆ្លើយជាមួយទឹកមុខធម្មតា តែប៉ូលីសមិនបញ្ចប់ត្រឹមហ្នឹងទេ
«សុំពិនិត្យបន្តិច» ពួកគេទាំងពីរហាក់ទាក់ទើរក៏មើលមុខគ្នាសិន រួចចុះពីលើឡានដើម្បីទៅបើកតង់អោយប៉ូលីសមើល។
ក្នុងតង់នោះគ្មានអ្វីក្រៅពីបន្លែរបង្ការ គ្រប់ប្រភេទ ប៉ូលីសពិនិត្យមើល ខណះដែលបុរសទាំងពីរក៏ឈរញញឹមប្រៀបដូចសប្បាយចិត្តរឿងអ្វីម្យ៉ាង៖
«ខ្ញុំប្រាប់ហើយថាវាជាបន្លែទេលោក»គេនិយាយដោយមានអំណួត ក្រោយប៉ូលីសរកមិនឃើញអ្វី
«អ្ហឹម ទៅចុះ»គេមិនសង្ស័យច្រើនក៏បើកផ្លូវអោយឡានទៅមុខបន្ត។ បុរសទាំងពីរនោះញញឹមញញែមដាក់គ្នា រួចរហ័សដើរឡើងលើឡានវិញ។
ខណះដែលពេលតង់បានបិទទៅហើយ ប៉ូលីសម្នាក់បានបើកផ្លូវស្របពេលនោះ ប៉ូលីសម្នាក់ទៀតដែលហាក់មានយសសិក្តជាងគេក៏ក្រលែកឃើញប្រៀបដូចជាមានកេះអ្វីបិទជិតស្ថិតនៅក្រោមឡាំងបន្លែទាំងនោះតាមប្រឡោះជំរាំងឡាន
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
