វាយុបានលាងរបួសអោយបេនយ៉ាមីនរួច ក៏រុំបង់អោយគេជាថ្មីដើម្បីការពារធូលីនិងឆ្លងមេរោគផ្សេងៗ៖
«អរគុណអូន»បេនយ៉ាមីនញញឹមយ៉ាងស្រស់តែវាយុបែរជាសម្លក់គេទៅវិញ
«ទៅវិញបានហើយ ខ្ញុំត្រូវការគេង»វាយុ
«បងឈឺដៃណាស់បើកឡានមិនកើតទេ សុំគេងទីនេះផងបានទេ»បេនយ៉ាមីន
«ដៃម្ខាងទៀតមិនបានបាក់ ជើងក៏នៅល្អដែរ ទៅវិញទៅ»វាយុសម្លក់គេថ្មែរអីក៏បុិនម្ល៉េះ ឈឺដៃបើកឡានមិនកើត ក្រែងហ្គ្រែរឡានជាន់នៅជើងតើ ហើយដៃម្ខាងទៀតមានបាក់ឯណា បោកមិនសម
«បងពិតជាឈឺណាស់ បើបងទៅគ្មាននរណាមើលថែបងទេ»បេនយ៉ាមីនស្រាប់តែត្អូញត្អែរ ពេបមាត់ពេបករដាក់រាងតូចធ្វើអោយវាយុជ្រេញគេជាខ្លាំង
«ជារឿងរបស់លោក»វាយុ
«ហ្ហើយ-អាបេនអើយ ឯងកំសត់ពេកហើយ ដៃក៏ឈឺបាយក៏មិនទាន់បានញុំាទៀត-ហ្ហឹម-បងទៅហើយមិនរំខានអូនទៀតទេ»នាយប៉ូលីសនេះក៏ធ្វើជាទម្លាក់ទឹកមុខ រួចសម្លឹងមើលដៃខ្លួនឯងយ៉ាងកំសត់ ព្រមទាំងដកដង្ហើមធំៗ អោយវាយុក្រឡាប់ភ្នែកដាក់គេមួយរំពេច
«អូនមិនឃាត់បងទេ?»នាយដើរដល់មុខទ្វារក៏ងាកមកមើលរាងតូចជាថ្មី តែវាយុក៏ងាកមុខចេញ
«អាបេនអើយ គ្មាននរណាខ្វល់ពីឯងទេ ឈឺហើយក៏គ្មានអ្នកខ្វល់ អ្នកបារម្មណ៍ ឯងកំសត់ពេកហើយ»បេនយ៉ាមីនក៏ដើរចេញទៅ តែពាក្យត្អូញកំសត់ តោកយ៉ាករបស់គេក៏ពោលមិនឈប់ ព្រមទាំងដៀងមើលរាងតូចទៀតមក
«នៅទីនេះហើយ ចាំខ្ញុំធ្វើម្ហូបអោយ»វាយុធុញទ្រាន់ បេនយ៉ាមីនអីក៏ពូកែសម្តែងម្ល៉េះ កំសត់ចូលតួពេកទេដឹង
«មែនហ្អេស៎»គ្រាន់តែឮរាងតូចអនុញ្ញាតអោយនៅនាយស្ទុះចូលមកភ្លាម វាយុក៏សម្លក់គេ
«តាមពិតទៅ-»
«បិទមាត់ ហើយលេបពាក្យទាំងនោះចូលវិញអោយឆាប់ វាគួរអោយជ្រេញ»គេចង្អុរមុខនាយ បេនយ៉ាមីនក៏យកដៃរូតមាត់បញ្ជាក់ថាលែងនិយាយហើយ វាយុក៏ក្រោកទៅផ្ទះបាយដើម្បីធ្វើអ្វីអោយគេញុំាកុំអោយនៅរអ៊ូរងូវដូចឃ្មុំពេក។
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
