ភាគទី ១៣ ម្តាយចិត្តព្រៃផ្សៃ

345 45 6
                                        

ក្រោយបេនយ៉ាមីនស្តាប់សារសម្លេងនៅក្នុងទូរស័ព្ទដែលគេថតទុករួចក៏ បញ្ជារអោយអ្នកក្រោមឪវាទប៉ុន្មាននាក់ទៅចាប់អ្នកស្រីមីននិងបុរសនោះមកសួរចម្លើយ តែជួនអីបុរសនោះបានរត់រួចខ្លួនមុនបាត់ទៅហើយគឺចាប់បានតែអ្នកស្រីមីនប៉ុណ្ណោះ។

អ្នកស្រីមីនត្រូវបានគេដាក់អោយអង្គុយនៅក្នុងបន្ទប់មួយមានកញ្ចក់ធំមួយនៅខាងគៀន ហើយមានភ្លើងពណ៍សរមួយបំភ្លឺពីលើ។ នៅលើតុជ្រុងក៏ទទេរស្អាត គាត់អង្គុយកែវភ្នែករ៉េចុះឡើងបង្ហាញពីភាពភ័យខ្លាចជាពន់ប្រមានហាក់បីដូចជាជនល្មើសដែលបានប្រព្រឹត្តខុសអ៊ីចឹង។

«ជំរាបសួរអ្នកស្រីមីន»បេនយ៉ាមីនក៏ចូលមក ក្នុងដៃមានសាមីមួយ គេដាក់ខ្លួនអង្គុយទឹកមុខស្មើថេងធ្វើអោយអ្នកស្រីមីនញ័រខ្លួនមួយរំពេច

«លោ-លោកប៉ូលីស ចាប់ខ្ញុំ-ខ្ញុំមកធ្វើអី? ខ្ញុំមិនបានសម្លាប់កូនខ្ញុំទេ!!!»ភាពភ័យខ្លាចបុកពេញរាងកាយធ្វើអោយគាត់ធ្លោយនិយាយទាំងដែលបេនយ៉ាមីនមិនទាន់បានសួរអ្វីគាត់ឡើយ

«ខ្ញុំមិនទាន់បានសួរអ្នកស្រីទេថាខ្ញុំចាប់អ្នកស្រីមកក្នុងគោលបំណងអ្វី តែមើលទៅអ្នកស្រីដូចជាដឹងខ្លួនបាត់ទៅហើយថាខ្លួនឯងបានធ្វើអ្វីខ្លះ!!!»បេនយ៉ាមីន គេសើចចុងមាត់ឯស្រីមីនចាប់ភ្លឹកពីសំដីខ្លួនឯងឡើងវិញក៏ខ្ទប់មាត់ទឹកភ្នែកក៏រលីងរលោងមិនឈប់

«ខ្ញុំ-ខ្ញុំអាណិតកូនពេក បើលោកប៉ូលីសមិនចាប់ខ្ញុំមកដើម្បីសួរចម្លើយរឿងនេះតើមានរឿងឯណាទៀតទៅ»គាត់ស្រាប់តែធ្វើជាយំយែកបោកខ្លួនមួយរំពេច ធ្វើជាដូចជាអាណិតកូនដែលបានស្លាប់ណាស់អ៊ីចឹង

«អ្នកស្រីជួបនាងលើកចុងក្រោយនៅពេលណា?»បេនយ៉ាមីន

«នៅថ្ងៃ1ខែសីហាជាពេលចុងក្រោយដែលខ្ញុំបានជួបនាង ហ្ហឹក ហ្ហឹក»គាត់នឹកដល់ពេលនេះក៏យំចេញមកកាន់តែខ្លាំងបេនយ៉ាមីនក៏ដកភស្តុតាងមួយសន្លឹកមកអោយគាត់មើល

«តែតាមដែលយើងធ្វើកោសល្យវិច័យ នាងបានស្លាប់តាំងពីថ្ងៃទី31មួយថ្ងៃក្រោយក្នុងថ្ងៃទី1ទើបយើងរកសាកសពនាងឃើញ អ្នកស្រីនិយាយថាជួបនាងចុងក្រោយនៅថ្ងៃទី1ដូចជាមិនពិតសោះ»ឮពាក្យជាន់កែងខ្លួនឯងបែបនេះអ្នកស្រីមីនក៏កាន់តែបុកពោះខ្លាំងទៅៗ ខណៈដែលក្នុងបន្ទប់នេះក៏កាន់តែចុះត្រជាក់ស្រេបដូចជាទឹកកក

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now