ឆ្លងពេលរាត្រីមេឃបាក់ងងឹតស្លុប ព្រះចន្ទមិនបានរះពេញវង់ បញ្ចេញតែមួយកំណាត់ភ្លឺចចាច តែមិនបានបំភ្លឺពន្លឺមកផែនដី ផ្កាយលើមេឃមានតិច ខណះដែលភ្លើងទីក្រុងបាញ់ឡើងព្រោងព្រាត បំភ្លឺទីងងឹតអោយភ្លឺ។
មួយស្របក់ក្រោយ ក៏មានឡានស្ព័រពណ៍ខ្មៅមួយបានមកឈប់នៅជ្រុងម្ខាងនៃក្លឹបដែលកំពុងតែមានមនុស្សម្នាអូរអរ ដើរចេញចូលមិនឈប់។ រីឯមនុស្សក្នុងឡានក៏អង្គុយសង្កេតការបន្តិច បន្ទាប់មកក៏មានមនុស្សម្នាក់ឡើងឡាន
«វាយុមែនទេ?»សម្លេងវីបង្ករអោយបេនយ៉ាមីនងាកទៅមើល នាយបើកភ្នែកធំសម្លឹងមើលមនុស្សម្នាក់ទើបតែចូលក្នុងឡាន បំពង់ករលេបទឹកមាត់មួយក្អឹក សម្លឹងមនុស្សនេះពីលើដល់ក្រោមមិនចន្លោះ
«វាអាក្រក់មើលណា»វាយុពេញមាត់ សម្លឹងមើលខ្លួនឯង ដែលពាក់រ៉ូបពណ៍ខ្មៅរឹប ខ្លីបញ្ចេញភ្លៅស្រឡូន នៅមានពាក់សរវែងអន្លាយ គេហាក់មិនពេញចិត្ត ស្អុះស្អាប់ គួរអោយធុញ តែបេនយ៉ាមីនបែរជាមើលគេឡើងភ្លឹកស្មារតីទៅវិញ
«លោកស្នងការ!!!»វីហៅដាស់បេនយ៉ាមីនអោយភ្ញាក់ បេនយ៉ាមីនក៏ដកកែវភ្នែកមើលវីវិញ
«ពាក់វាទៅ បើមានការអាសន្ន ត្រូវប្រាប់ខ្ញុំ»បេនយ៉ាមីន ហុចកាសអោយវាយុរួមទាំងកាមេរ៉ាអោយគេ ដើម្បីឆ្លុះមើលសកម្មភាពពេលគេចូលទៅក្នុងនោះ ក្រែងលោរបានតម្រុយអ្វីខ្លះ
«អូខេ»វាយុក៏ធ្វើតាម តែគេថប់ដង្ហើមបន្តិច ព្រោះអាវរឹបពេកពិបាកពត់ពែនខ្លួនខ្លាំងណាស់
«ធ្វើតាមផែនការ ហើយកុំភ័យព្រោះមានគ្នាយើងនៅក្នុងនោះដែរ»បេនយ៉ាមីន
«ហ្ហឹម»វាយុក៏ងក់ក្បាល
«ចេញបន្តិចបានទេ»បេនងាកដេញវី វីក៏ចុះវាយុហាក់ឆ្ញល់មិនដឹងថាបេនយ៉ាមីនចង់និយាយអ្វី
«កុំអោយអាថៅកែនោះប៉ះឯង កុំផឹកអ្វីដែលវាអោយផ្តេសផ្តាស បើមានអារម្មណ៍មិនស្រួលចេញមកភ្លាមឮទេ»នាយចាប់ដៃវាយុ កែវភ្នែកបង្ហាញពីការបារម្មណ៍ វាយុភាំងតែក៏ងក់ក្បាលយកព្រម ដៃតូចក៏ដកចេញ បេនយ៉ាមីនក៏យល់
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
