ភាគទី ១២ យើងស្រឡាញ់គេឬ?

374 39 3
                                        

    បេនយ៉ាមីនក្រោយឮសំដីវាយុនាយចងចិញ្ចើមបន្តិច ហាក់មិនបានជឿរជាមួយចម្លើយនេះឡើយ៖

«ឈប់មកពាក់ព័ន្ធជាមួយយើងទៀត យើងធុញឯងណាស់ដឹងទេ»បេនយ៉ាមីន កែវភ្នែកហាក់បីដូចជាក្បត់ជាមួយពាក្យសំដី នាយមើលទៅវាយុដែលកំពុងសម្លឹងនាយភ្លឹសៗ ចង្វាក់បេះដូងក៏ចាប់ផ្តើមលោតញាប់យ៉ាងចម្លែក

«គិតថាខ្ញុំចង់ពាក់ព័ន្ធជាមួយលោកណាស់ឬ ខ្ញុំមកគ្រាន់តែសុំព័ត៌មានពីលោកប៉ុណ្ណោះ»វាយុ ខឹងបេនយ៉ាមីនយ៉ាងខ្លាំង មើល៌សំដីនាយនិយាយមកហាក់បីដូចជាខ្លួនឯងអស្ចារ្យណាស់ អ្នកណាៗក៏ចង់នៅក្បែរអ៊ីចឹង

«ចេញ-លែង»វាយុក៏ច្រាននាយចេញ តែបេនយ៉ាមីនក៏ចាប់ដៃម្ខាងគេជាប់

«បើមកគ្រាន់តែចង់សួរព័ត៌មានចាប់បាច់មកស្និតស្នាលជាមួយយើងធ្វើអី ឬឯងស្រឡាញ់យើង?»បេនយ៉ាមីន

«លោកនិយាយឆ្គួតស្អី?»វាយុបើកភ្នែកធំៗភ្លែត អាប៉ូលីសនេះឆ្គួតស្អីទៀតហើយ គេនិងស្រឡាញ់អាប៉ូលីសនេះ ស្រមៃពេកទេដឹង

«បើឯងមិនស្រឡាញ់យើងម្តេចតែងតែបង្ហាញមុខចំពោះមុខយើងរហូត ឆ្លើយមក?»បេនយ៉ាមីន អោនទៅកាន់តែជិតវាយុសង្គ្រឺតធ្មេញសួរតែម្តង វាយុក៏គាំងស្ញេញ

«លោកលង់ខ្លួនឯងពេកទេដឹង ទទួលស្គាល់ថាលោកសង្ហារមែនតែមិនមែនជា-អ្ហឹម»វាយុនិយាយមិនទាន់ចប់ផងបេនយ៉ាមីនស្រាប់តែស្ទុះថើបមាត់គេតែម្តងធ្វើអោយវាយុបើកភ្នែកធំៗភាំងស្មារតី តែក៏ប្រឹងច្រាននាយកំលោះចេញ។

      បេនយ៉ាមីនបិទភ្នែកថើបវាយុពេលវាយុច្រាននាយចេញនាយក៏ចាប់កញ្ចឹងករវាយុជាប់ កម្រើកបបូរមាត់បឺតជញ្ជាក់សាច់មាត់នោះខ្លាំងៗ៖

«អួយ*»ពេលវាយុមិនព្រមហើបមាត់នាយក៏ខាំបបូរមាត់តូចនោះបន្តិច វាយុក៏ស្រែកជាឪកាសដែលបេនយ៉ាមីនអាចលូកប្រលែងជាមួយក្រអូបមាត់តូច ផ្តោះផ្តងភាពផ្អែមដូចទឹកឃ្មុំនោះទៅវិញទៅមក។ ដំបូងវាយុបដិសេធប្រឹងរើរចេញតែយូរៗនៅពេលដែលបេនយ៉ាមីនប្តូរមកថើបថ្នាក់ថ្នម គេក៏បិទភ្នែកទោទន់ទៅតាមយ៉ាងភ្លើតភ្លើន៖

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now