បន្ទាប់ពីទទួលបានដំណឹង បេនយ៉ាមីនក៏រូតរាន់ទៅកន្លែងនោះយ៉ាងលឿនជៀសវាងជនសង្ស័យដឹងខ្លួនគេអាចរត់បាន៖
ងឺត*
ហ្វាំងឡានចាប់បង្អូសនៅពីមុខច្រកមួយ បេនយ៉ាមីនចុះពីលើឡាន ឈានជើងយ៉ាងសង្ហារជាមួយទឹកមុខមាំ ដំណើរម៉ាត់ៗទៅរកកូនចៅដែលកំពុងចាំគេ៖
«គេនៅឯណា?»បេនយ៉ាមីន
«នៅក្នុងបន្ទប់នោះដដែលលោក មិនទាន់មានសកម្មភាពអ្វីទេ»សែប
«នាំគ្នាពង្រាយកម្លាំងនៅខាងក្រោមស្ទាក់គេអោយជាប់»បេនយ៉ាមីនបញ្ជារតែប៉ុណ្ណេះគ្រប់គ្នាក៏ទៅធ្វើតាម។ ឯពីរនាក់ទៀតក៏ទៅតាមនាយឡើងទៅលើអាផាតមិននោះតែម្តង
តុក តុក*
ឯបុរសដែលកំពុងនៅក្នុងផ្ទះកំពុងតែរៀបកាតាបសុខៗក៏មានមនុស្សមកញោះទ្វារ គេក៏អើតតាមចន្លោះទ្វារតែមិនឃើញ មានតែផ្ទៃងងឹតទាំងអស់៖
«លោកមានមនុស្សនៅទេ»សែបម្នាក់គោះទ្វាគ្រាំងៗបំណងអោយគេបើក តែបុរសនោះក៏ចាប់ផ្តើមភ័យ
តុក តុក*
«មានមនុស្សនៅខាងក្នុងទេ?»សំណួរនេះនៅតែបន្តដដែលៗ ឯបុរសនោះក៏ឆ្លេឆ្លាមួយរំពេច រួចទាញកាបូបផ្លោះបង្អួចតែម្តង
«លោកមេកងគេរត់តាមបង្អួចហើយ»ឮតាមអេកូបែបនេះពួកក៏ទម្លុះចូលតែម្តង
ទ្វារបុកមួយទំហឹងពីកម្លាំងរបស់ប៉ូលីសទម្លុះចូលទៅខាងក្នុង តែជួនអីបុរសជាជនសង្ស័យនោះក៏រត់តាមបង្អួចសសៀរតាមដំបូងផ្ទះទៅបាត់ហើយ តែគេរត់ធ្វើអី ប៉ូលីសគ្រាន់តែមកសួរនាំគេខ្លះប៉ុណ្ណោះ?
«ឈប់ភ្លាម»តែគិតថាលោកស្នងការរូបសង្ហារនេះអោយគេគេចបានដោយងាយឬ នាយផ្លោះបង្អួចសសៀរតាមដំបូលនោះរត់តាមចាប់គេតែម្តង បុរសនោះឃើញដូច្នេះក៏កាន់តែភ័យលើសដើម
«ខ្ញុំប្រាប់ថាអោយឈប់»បេនយ៉ាមីននៅតែបន្តដេញមកដល់ដំបូលមួយដែលខណ្ឌចែក បុរសនោះស្រាប់តែផ្លោះវឹងយ៉ាងក្លាហាន នាយងាកមើលបេនយ៉ាមីនរបៀបឌឺបន្តិចគិតថាបេនយ៉ាមីនតាមលែងបាន តែសុំទោស បេនយ៉ាមីនរត់មួយទំហឹងផ្លោះដំបូលយ៉ាងឡូយ ឯបុរសនោះក៏ឈ្មុញជើងរត់កាន់តែលឿន។
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
