ថ្ពាល់ក្រពុំទាំងពីរចាប់ផ្តើមក្រហមឡើងដោយហាមមិនបាន បេះដូងលោតកាន់តែញាប់ព្រោះតែពាក្យសំដីនាយកំលោះចាក់ចំតម្រូវការធ្វើអោយខួរក្បាលសាយភាយសាធាតុម្យ៉ាងធ្វើអោយគេអៀនឡើងភ្លាមៗ បបូរមាត់តូចញោចស្នាមញញឹមតិច ឯកែវភ្នែកក៏ប្រសព្វជាមួយនេត្រានាយម្យ៉ាងទៀតមិនដាច់៖
«ខ្ញុំចង់ទៅវិញ»វាយុមិនដឹងតបបែបណាគេហាក់គាំងអស់ទៅហើយ ក៏សុំអោយបេនយ៉ាមីននាំគេទៅវិញសិន
«ឆ្លើយនិងយើងសិនមក»តែគេមិនព្រមទេ បើនាំទៅក្មេងនេះច្បាស់ជាគេចពីនាយទៀតមិនខាន ទីនេះជាកន្លែងល្អបំផុតដែលអាចជំរិតអោយក្មេងនិយាយការពិត
«រងារណាស់ ខ្ញុំចង់ផ្តាសាយហើយ»កែវភ្នែកតូចគេចចុះឡើងពីការមើលអ្នកម្យ៉ាងទៀត បេនយ៉ាមីនដឹងភ្លាមថាក្មេងលេងល្បិច
«អោយយើងបឺតបន្សាបផ្តាសាយអោយទេ»
«ឡប់សតិឬ!!!»វាយុសម្លក់គេថ្មែរ ខួរក្បាលនាយប៉ូលីសនេះគិតឃើញតែរឿងចំណេញ គួរអោយស្អប់ណាស់
«បើមិនឆ្លើយមិនបាច់ទៅវិញទេ នៅត្រាំទឹកទីនេះហើយ»បានបេនយ៉ាមីនបុិនញោះ គឺថាមិនអោយចាញ់ ញាក់ចិញ្ចើមឌឺដងអោយរាងតូចក្តៅចង់ឆេះដុំ
«អឺស្រឡាញ់ក៏ស្រឡាញ់»វាយុខាំមាត់ងាកមុខចេញនិយាយក្រវុតៗ
«ថាយ៉ាងម៉េចស្តាប់មិនបានទេ»បេនធ្វើជាផ្ទៀងត្រចៀក អោយរាងតូចនិយាយម្តងទៀត វាយុក្តាប់ដៃតែម្តង នាយប៉ូលីសនេះចង់យ៉ាងម៉េចហ្នឹង
«ត្រចៀកប៉ោតឬ?»
«យើងពិតជាស្តាប់មិនបានមែន មុននេះឯងនិយាយអី»បេនយ៉ាមីនធ្វើទឹកមុខប្រាកដប្រជាតែអោយរាងតូចដឹងថានាយសម្តែងកំពុងតែញោះអោយគេខឹង
«ឆើស ខ្ញុំស្រឡាញ់លោក ឮហើយឬនៅ»វាយុស្រែកដាក់ត្រចៀកគេតែម្តង បេនយ៉ាមីនក៏សើច
«លោកណា ទីនេះមានលោកឬ»តែនាយប៉ូលីសនេះមហាខូច ក៏ធ្វើជាងាកចុះងាកឡើងធ្វើអោយវាយុគ្រឺតយ៉ាងខ្លាំង
«គឺលោកប៉ូលីសឯងហ្នឹង អ្ហឹម»វាយុក៏ស្រែកដាក់ត្រចៀកគេម្តងទៀតតែមិនទាន់និយាយចប់ផងបេនយ៉ាមីនក៏ថើបមាត់គេមួយខ្សឺតរួមទាំងសំណើចយ៉ាងស្រស់
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
