កន្លងផុតមកដល់ពាក់កណ្តាលអាធ្រាត ម៉ោងប្រហែលជា12យប់ ក្រុមការងារក៏នាំគ្នាទៅផ្ទះរាងខ្លួនអស់នៅសល់តែបេនយ៉ាមីននិងវីទេដែលមិនទាន់បង្ហើយការងារចប់៖
«លោកស្នងការ ខ្ញុំសុំទៅមុនហើយ»វី រួចការងារក៏ចូលមកលាបេនយ៉ាមីន។
បេនយ៉ាមីនក៏ងក់ក្បាល វីក៏រហ័សចេញទៅ។ រៀបចំឥវ៉ាន់រួចបេនយ៉ាមីនក៏ទាញសោម៉ូតូបម្រុងដើរចេញទៅហើយតែក៏ប្រទាក់និងវាយុដែលកំពុងគេងនៅលើតុក្នុងបន្ទប់នោះដដែល៖
«មិនទាន់ទៅទៀតឬ?»បេនយ៉ាមីន នាយស្មានតែគេលែងវាយុហើយតើ មិននឹកស្មានថានៅសោះ នាយក៏ចូលទៅមើល៖
ជំហានជើងមួយៗបោះសម្តៅទៅរកកំលោះតូចដែលកំពុងផ្តេកក្បាលលើតុ ថ្ពាល់ក៏ប៉ោងតិចៗ នាយស្នងការក៏ចូលទៅកាន់តែជិត៖
«គួរអោយស្រឡាញ់ដែរតើ!!»មើលផ្ទៃមុខតូចច្រមិចនោះយូរបន្តិច នាយក៏ញញឹមចេញមកដោយមិនដឹងខ្លួន ព្រោះតែផ្ទៃមុខប៉ោងៗគួរអោយគ្រឺតនោះ តែ
បុ័ង*
«អ្ហាយយយ»វាយុភ្ញាក់ស្រែកមួយទំហឹងក្រោយឮសម្លេងអ្វីមួយខ្លាំងមែនទេ បេះដូងគេចង់លោតចេញមកក្រៅទៅហើយ
«គិតដេកដល់ស្លាប់ឬ មិនទៅផ្ទះទេ»បេនយ៉ាមីន សម្រួមអារម្មណ៍កុំអោយសើចជាមួយទឹកមុខភិតភ័យរបស់រាងតូច នាយថែមុខស្មើរស្តីបន្ទោសដែលវាយុមកគេងទីនេះ
«គិតថាខ្ញុំចង់ខ្លាំងឬ មកពីលោកឯងមិនអោយខ្ញុំចេញ»វាយុឮគេថាបែបនេះក៏សម្លក់គេបន្តិច ចាប់គេឃុំដល់គេទៅណាមិនបានថាគេចង់នៅយ៉ាងម៉េចហ្នឹងលោកប៉ូលីស
«ទៅវិញទៅ»បេនយ៉ាមីនក្រឡាប់ភ្នែកដាក់គេបន្តិចក៏ដើរចេញទៅ វាយុក៏រត់ចេញទៅត្រុយកាត់មុខនាយ ធ្វើអោយនាយហួសចិត្តបន្តិច
«ធ្វើយ៉ាងម៉េចទៅម៉ោង12ហើយ»វាយុចេញមកដល់ខាងក្រៅ មើលទូរស័ព្ទឃើញថាម៉ោង12បាត់ ឡានក៏នៅឆ្ងាយ ចំណតឡានក្រុងក៏គ្មានក្បែរនេះ សំខាន់ខុនដូរគេបិទទ្វាតតាំងពីម៉ោង11ឯណ្ណេះ គិតយ៉ាងម៉េចឥឡូវ
បេនយ៉ាមីនក៏ចេញមកឃើញរាងតូចរ៉េរ៉នាយមិនខ្វល់ឡើយក៏ដើរហួសទៅចំណតយកម៉ូតូខ្លួន
«ហ្ហើយ-យ៉ាងម៉េចក៏យ៉ាងម៉េចទៅ»វាយុអស់ជម្រើសណាទូរស័ព្ទខលទៅស៊ុនឆេមិនទទួលទៀត ក៏សម្រេចចិត្តថា
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
