«លោកនិយាយបែបនេះចង់ថាខ្ញុំជាចោរឬ?»វាយុជ្រួញចិញ្ចើម អោបដៃបង្ហាញមុខមិនពេញចិត្ត នាយប៉ូលីសនេះនិយាយបងចោតគេទាំងដុលតែម្តងហើយ
«ចុះវាពិតទេ?»បេនយ៉ាមីន
«នែ៎លោកប៉ូលីស ខ្ញុំជាអ្នកាសែត ខ្ញុំមកដើម្បីយកព័ត៌មានគេមិនបានអញ្ជើញខ្ញុំតែអញ្ជើញក្រុមហ៊ុនខ្ញុំ យ៉ាងម៉េចបើមិនជឿរទៅមើលក្នុងបញ្ជីអ្នកកាសែតបាន ថាមានឈ្មោះក្រុមហ៊ុន Seoul News ឬអត់»វាយុ តបផាំងៗស្រែកដាក់បេនយ៉ាមីន គេខឹងណាស់អត់ព្រមពិនិត្យអោយច្បាស់មកចោតគេតែម្តង ប៉ូលីសស្អីអ៊ីចឹង
«មានមែនលោក!»វីឆែកមើលបន្តិចទើបងាកទៅប្រាប់បរនយ៉ាមីន
«បើអស់ការខ្ញុំហើយខ្ញុំទៅវិញ»វាយុ
«ឈប់សិន យើងមិនទាន់សួរអស់នៅឡើយ»បេនយ៉ាមីន
«អញ្ជើញសួរ?»វាយុ ដកដង្ហើមដោយការធុញទ្រាន់បន្តិចទើបដាក់ខ្លួនអង្គុយវិញ។ បេនយ៉ាមីនក៏ងាកទៅមើលមុខវីបន្តិចវីក៏យល់
«និយាយសាច់ការណ៍តែម្តង»ក្រោយវីទៅបាត់ បេនយ៉ាមីនក៏ក្រោកឈរ ធ្វើអោយវាយុមើលមុខគេបន្តិច
«ឆាប់និយាយមកខ្ញុំគ្មានពេលជាមួយលោកច្រើនទេ»វាយុ
«ឯងជាមិត្តរបស់អ្នកនាង មីយ៉ុនមែនទេ?»បេនយ៉ាមីនដើរទៅក្បែរវាយុ
«ត្រូវហើយយ៉ាងម៉េច?»វាយុ
«ពេលកម្មពិធីបង្ហាញម៉ូតចប់ ឯងមានសង្កេតឃើញនរណាគួរអោយសង្ស័យឬអត់»បេនយ៉ាមីន
«លោកប៉ូលីស ខ្ញុំរវល់សម្ភាសន៍លោកដូ ម្តេចខ្ញុំដឹងថាមានជនណាមានពិរុទ្ធទៅ លោកគិតថាខ្ញុំមានភ្នែកច្រើនឬយ៉ាងម៉េច!!! លោកសួរខុសមនុស្សហើយ»វាយុ
«យើងសួរត្រូវមនុស្សហើយ»ឮដូច្នេះវាយុក៏ងើយមើលមុខនាយទាំងមិនយល់ តែក៏ចង់ក្រោកចេញព្រោះធុញមុខបេនយ៉ាមីនពេក
«ហ្អេ៎ លោកចង់ធ្វើអី»ភ្ញាក់ពេលបេនយ៉ាមីនឃាំងតុមិនអោយគេក្រោកបាន
«ឯងជាមិត្តអ្នកនាងមីយ៉ុន ច្បាស់ជាដឹងថាពីគ្រួសារលោកដូច្បាស់ ត្រូវទេ»បេនយ៉ាមីន
STAI LEGGENDO
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Azioneបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
